ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
លោក ហាក់ សាខន និងលោកញឹម វណ្ណៈ ថ្លើមធំរួមដៃគ្នាហ៊ានប្រព្រឹត្តិបទល្មើសព្រៃឈើ ក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច ដែលខ្លួនកំពុងមានតួរនាទីការពារ ។
Mon,13 May 2019 (Time 12:12 PM)
ដោយ ៖ ស្រីរត្ន (ចំនួនអ្នកអាន: 1169នាក់)


មណ្ឌលគិរីៈ លោក ហាក់ សាខន ជាប្រធាន និងលោកញ៉ឹម វណ្ណៈ ជាអនុប្រធានដែនជម្រកសត្វព្រៃភ្នំព្រេច ខេត្តមណ្ឌលគិរី បានដឹកជញ្ជូន​ឈើ​​ចេញ​​ពី​​តំ​បន់​ព្រៃ​ការ​ពារ​ប្រ​មាណ​ជា​ ៣០​ម៉ែត្រ​គូប​ ធ្វើ​ឲ្យ​ភ្ជាក់​ផ្អើល​ដល់​អាជ្ញា​ធរ​ និង​ប្រ​ជា​​ពល​រដ្ឋ​​នៅ​ក្នុង​​តំ​បន់​។ ឈើ​កម្រ​ជាច្រើន​ប្រ​ភេទ​ ប្រវែង​ជាង​១០​ម៉ែត​ឡើង​ និង​ឈើ​សរ​សរ​ផ្ទះ​មុខ​ធំៗ​ រួម​និង​​គ្រឿង​​សង្ហា​រឹម​ប្រ​ណិត​ៗ ​ដែល​លោក​ ញ៉ឹម​ វណ្ណៈ​ ដឹក​មក​ដាក់​ផ្ទះ​ម្តាយ​ក្មេក​នៅឯ​ខេត្ក​ណ្តាល​ និង​ផ្ទះ​​ផ្ទាល់​​ខ្លួន​ នៅ​ខេត្ត​ព្រៃ​វែង​ ស្រុក​កំពង់​ត្រ​បែក​ ឃុំ​ពាមន្ទារ​ ភូមិ​តា​កែវ​ជា​បន្ត​បន្ទាប់​ ធ្វើ​ឲ្យ​ពលរដ្ឋក្នុងតំបន់ ស្ងើច​សរសើរ​មិនដាច់ពីម៉ាត់ថា… (ហេតុតែគេជាមន្ត្រីអភិរក្សព្រៃឈើនៃក្រសួងបរិស្ថាន គេមានឈើ​ប្រណិតល្អៗជាច្រើនទុកប្រើប្រាស់ បើទោះជាគ្មានកន្លែងទុកដាក់… ក៏គេគ្របតង់ទុកចោលដែរ… ហ្ម៎…មើលទៅគួរឲ្យស្ងប់ស្ញែញណាស់ បើយកលុយទៅទិញវិញ ត្រូវចំណាយលុយមិន​តិចម៉ឺន​ដុល្លា​​ទេ… ហើយមិនដឹងថាដឹកមកដល់ផ្ទះឬអត់ផង..? តែហេតុតែគេជាមន្រ្តីអភិរក្សព្រៃឈើ ចង់ដឹកបែប​ណាក៏បាន​ដែរ ព្រោះគេជាអ្នកអនុវត្តច្បាប់ស្រាប់ទៅហើយ…)។

 

នៅ​ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ បន្ទាប់ពីទទួលបានការរាយការណ៍​ពីប្រជាពលរដ្ឋដែល​ឃើញ​ហេតុ​ការណ៍ ថាមានសកម្មភាពដឹកជញ្ជូនឈើដោយរថយន្តធន់ធំខុសពីធម្មតា ឆ្លងកាត់តាម​ស្ពានថ្ម​តូច​ៗដែលស្ទើទ្រទំងន់ឡានធន់ធំនេះមិនរួច ចុះពីផ្លូវជាតិលេខ១ ចូលទៅភូមិតាកែវ ឃុំពាមន្ទារ អ្នក​សារព័ត៌​​មានយើងមួយក្រុម ក៏បានទៅផ្តឹតយករូបភាពនៃការដឹកជញ្ជូនឈើទាំងនេះ។

 

នៅពេល​ចុះទៅដល់ទីតាំង លោកញ៉ឹម វណ្ណៈ ក្នុងតួនាទីជា អនុប្រធានទទួលបន្ទុកដែនជម្រក សត្វព្រៃ ភ្នំព្រេច បានហាមឃាត់អ្នកសារព័ត៌​មានថាមិនមានសិទ្ធិគ្រប់ គ្រាន់ដើម្បី សួរនាំពី ប្រភពឈើទាំង នេះ ទេ ដោយលោកបានបញ្ជាក់ថា “យើងមានច្បាប់ដឹកជញ្ជូនរួចហើយ… !” ។ លោក វណ្ណៈ មិនអនុញ្ញាតិ​ឲ្យមើលលិខិតអនុញ្ញាតិដឹកជញ្ជូន ដែលលោកអះអាងថា ជាឈើស្របច្បាប់នេះទេ។ អនុប្រធាន​ការិយា​ល័យទទួលបន្ទុកដែនជម្រកសត្វព្រៃភ្នំព្រេច  បានចោទសួរពីតួរនាទី និងភារកិច្ច​របស់អ្នក​សារព័ត៌មានថាគួរធ្វើអ្វីតាមគោលការណ៍ច្បាប់..! បន្ថែមលើនេះលោកបាន ជំរុញឲ្យអ្នកសារព័ត៌មាន ចុះផ្សាយតាមភាពជាក់ស្តែងនេះចុះ។

 

នៅថ្ងៃទី ២៧ ខែមករា ឆ្នាំ២០១៩ បន្ទាប់ពីទម្លាក់ឈើរួច ក្រោមការបញ្ជារពីថ្នាក់ស្រុក មន្ត្រីប៉ុស្តិ៍នគរ​បាល​មូលដ្ឋានបានចុះទៅពិនិត្យភាពស្របច្បាប់ឈើទាំងនេះ។ ក្រោយពិនិត្យរួចមន្ត្រីប៉ូលីសទាំងនោះ រឹតតែស្ងើចសរសើរមិនដាច់ពីម៉ាត់ថា ពិតជាមិនធម្មតាមែន ឈើប្រណិតល្អៗ រាប់សិបម៉ែត្រគូប​ដឹក​ដោយ​ឡានធន់ធំ ឆ្លងកាត់ខេត្តជាច្រើនដោយគ្មានបញ្ហា ព្រោះឈើទាំងនេះមានច្បាប់​ដឹកជញ្ជូនពីរដ្ឋ​បាលព្រៃឈើ។

 

តែសំណួរដែលជាចំណោទនោះគឺ តើហេតុអ្វីក្នុងតួរនាទីជាអនុប្រធានដែនជម្រកសត្វព្រៃភ្នំព្រេច ជាមន្ត្រី​ការពារតំបន់ព្រៃការពារ បែជាអាចដឹកឈើទាំងនេះចេញដោយសេរី? តើអ្នកណាជាអ្នក​អនុញ្ញាតិឲ្យមន្ត្រីការពារបរិស្ថានដែលកំពុងស្ថិតនៅក្នុងតួរនាទីធ្វើបែបនេះ​? តើសកម្មភាពបែបនេះ គួរឲ្យលើកទឹកចិត្តដែរឬទេ? តើគេអាចទទួលបានលិខិតអនុញ្ញាតិបែបនេះតាមរបៀបណា? បើទទួល​បាន​លិខិតដឹកជញ្ជូនអនុផលព្រៃឈើ ពីក្រុមហ៊ុនដោយលោក វណ្ណៈ ជាអ្នករត់ការដឹកជញ្ជូនផ្ទាល់ គឺកាន់តែមានរឿងមិនប្រក្រតី។

 

បើតាមមន្ត្រីនគរបាលថា៖ លិខិតអនុញ្ញាតិ ប្រើប្រាស់ឈើដ៏ច្រើនសន្ធឹកសន្ធាប់ ក្នុងតួរនាទីជាមន្ត្រី​ក្រសួង​បរិស្ថានបែបនេះ គួរតែទុកសាងសង់ផលប្រយោជន៍សាធារណៈដូចជាសាលារៀន ឬវត្តអារាម​ជាដើម​ទើបល្អ មិនសមណាមានលិខិត PC យកមកបម្រើផលប្រយោជន៍បុគ្គលដូច្នេះទេ..។

 

ច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ដែលសម្រេចប្រើប្រាស់ជាផ្លូវការក្នុងជំពូក១ បានកំណត់ច្បាស់ៗថា ច្បាប់​នេះធ្វើឡើងដើម្បីធានាការគ្រប់គ្រង ការអភិរក្សជីវៈចម្រុះ និងធានាការប្រើប្រាស់ធនធានធម្មជាតិ ក្នុងតំបន់​ការពារប្រកបដោយនិរន្តរភាព។ នៅក្នុងជំពូក២ និយាយពីស្ថាប័នទទួលខុសត្រូវ ត្រង់មាត្រា​ទី៤ និងមាត្រាទី៥ បានកំណត់យ៉ាងច្បាស់ថា រដ្ឋបាលការពារ និងអភិរក្សធម្មជាតិ មានតួរនាទី រៀប​ចំយុទ្ធ​សាស្ត្រដើម្បីការពារធនធានធម្មជាតិ និងត្រូវចាត់វិធានការស្រាវជ្រាវ ទប់ស្កាត់ និងបង្ក្រាបបទ​ល្មើសធនធានធម្មជាតិ នៅក្នងតំបន់ការពារធម្មជាតិ និងកសាងសំណុំបែបបទបញ្ជូនទៅតុលាការ។ មិន​​តែ​ប៉ុណ្ណោះ ច្បាប់នេះក៏បានកំណត់ឲ្យមន្ត្រីបរិស្ថានដែលស្ថិតក្នុងតំណែង ត្រូវការពារ​តំបន់ធន​ធាន​ធម្មជាតិ ត្រូវអប់រំប្រជាពលរដ្ឋ ឲ្យចូលរួមការពារធនធានធម្មជាតិផងដែរ មិនមែនធ្វើជាគម្រូដឹកជញ្ជូន​ឈើគួរឲ្យស្ងប់ស្ញែញ ដូចលោកអនុប្រធានការិទទួលបន្ទុកដែនជម្រកសត្វព្រៃភ្នំព្រេច ញ៉ឹម វណ្ណៈ​នោះទេ។

 

សំនួរដែលបើកបង្ហាញពីភាពមិនប្រក្រតី រួមនិងទិដ្ឋភាពច្បាប់ ជាមូលហេតុដែលក្រុម​សារព័ត៌មាន​យើងធ្វើការ​ស៊ើបអង្គេតករណី លោកញ៉ឹម វណ្ណៈ ក្នុងតួរនាទីជា អនុប្រធាន​ការិទទួលបន្ទុក​ដែនជម្រក​សត្វ​ព្រៃ​ភ្នំព្រេច ប្រើអំណាចដឹកឈើចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំព្រេចដោយសេរី។

 

យោងតាមដីការស្តីពីការតែងតាំងមន្ត្រីរាជការរបស់រដ្ឋបាលខេត្តមណ្ឌលគិរី ដឹកនាំដោយអភិបាលខេត្ត លោកស្វាយ សំអ៊ាង លេខ០១៩/១៧ ដក.តត ចុះនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ លោកញ៉ឹម វណ្ណៈ អត្តលេខ៖ ១៨១១៤០០២៣៥ ឋានន្តរស័ក្តិ អនុមន្ត្រីថ្នាក់លេខ១ នៃក្របខណ្ឌមន្ត្រីរដ្ឋបាល​ជាន់ខ្ពស់​ក្រសួង​បរិស្ថាន ត្រូវតែងតាំងជានាយករងជម្រកសត្វព្រៃភ្នំព្រេច នៃមន្ទីបរិស្ថានខេត្តមណ្ឌលគិរី។

 

ក្រោយទទួលបានការតែងតាំងនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ លោកកែវ សុភគ៍ ប្រធានមន្ទីបរិស្ថាន​ខេត្តមណ្ឌលគិរី បានចេញលិខិតបង្គាប់ការ ចាត់តាំងឲ្យ លោកញ៉ឹម វណ្ណៈ ចូលទៅបម្រើការជា​នា​យក​រង​​ជម្រកសត្វព្រៃភ្នំព្រេច នៃមន្ទីបរិស្ថានខេត្តមណ្ឌលគិរីចាប់តាំងពីពេលនេះមក។

 

តាមមន្ត្រីរួមការងារ​ក្នុងមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានឲ្យដឹងថា មុនចូលម្រើការ​ក្នុងតំបន់​ជម្រក​សត្វព្រៃ​ភ្នំព្រេច លោក​វណ្ណៈ ធ្លាប់មានរឿងអាស្រូវ ទាក់ទងនឹងការប្រើប្រាស់អាវុធខុសច្បាប់ និង​បង្ករ​គ្រោះ​ថ្នាក់​ចរាចរណ៍​បណ្តាលឲ្យស្លាប់​មនុស្សក្នុងកំឡុងពេល លោក​​ប្រដេញអ្នកដឹក​ជញ្ជូនឈើ​តាម​រថយន្ត។ ករណីគ្រោះ​ថ្នាក់​ចរាចរណ៍បណ្តាលឲ្យស្លាប់មនុស្សនេះ មជ្ឈដ្ឋានជាច្រើនចាត់ទុកថា ជា​ករណី​ពាល​ស៊ីពាល ដែល​រឿង​រ៉ាវនេះ លោកវណ្ណៈ ត្រូវប្រឈមនឹងបណ្តឹងនៅតុលាការ។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1064 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8213 នាក់
ខែនេះ :
27766 នាក់
3 ខែនេះ :
61599 នាក់
សរុប :
2512306 នាក់