ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
តើសម្បត្តិធនធានធម្មជាតិរបស់ជាតិ នឹងទៅជាយ៉ាងណា ? បើមន្រ្តីជំនាញបើកដៃអោយគ្រឿងចក្រ ជីករំលើងដីព្រៃភ្នំ លក់យ៉ាងអនាធិប្បេតេយ្យដូច្នេះ ។
Tue,14 May 2019 (Time 10:31 AM)
ដោយ ៖ ធីតា (ចំនួនអ្នកអាន: 1074នាក់)


(ព្រៃវែង)៖ ពលរដ្ឋ៨០គ្រួសារ បានប្ដឹងជំទាស់ មិនឲ្យឈ្មួញ ជាថៅកែ គ្រឿងចក្រ ធ្វើអាជីវកម្មជីក កកាយ រំលើង ដីព្រៃភ្នំ ជាសម្បត្តិ រដ្ឋទេ ប៉ុន្តែអាជ្ញាធរឲ្យជីក។ ខណៈភ្នំមួយនេះនៅជាប់ តំបន់ទេសចរណ៍ និងគ្រប់គ្រងដោយ ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ។

ហើយរាល់បណ្ដឹង ជំទាស់ របស់ពលរដ្ឋ គឺមិនបានលទ្ធផល ទាល់តែសោះ ប្ដឹងទៅឃុំ បែរជាឃុំរុញទៅសាលាស្រុក ដោយពុំទាន់មាន ដំណោះស្រាយ រហូតមកទល់ ពេលនេះ រីឯគ្រឿងចក្រចេះតែបន្តសកម្មភាព រាល់ថ្ងៃ ។

 

ដីព្រៃភ្នំមួយនេះ មានទីតាំងនៅ ចំណុចចង្កេះ(ភ្នំតូច) ស្ថិតនៅភូមិពោធិ៍ អណ្ដោត ឃុំជើងភ្នំ ស្រុកបាភ្នំខេត្តព្រៃវែង។ ត្រូវបានក្រុមឈ្មួញ ដាក់គ្រឿង ចក្រឈូសឆាយ ជីករំលើង ធ្វើអាជីវកម្មយ៉ាង អនាធិប តេយ្យ។ ខណៈអាជ្ញាធរ និងមន្ត្រី ជំនាញ ធ្មេចភ្នែកធ្វើមិន ដឹងមិនលឺងាប់ ត្រចៀកស្ដូក។

 

ចំពោះសកម្មភាព នៃការកាយ រំលើងភ្នំនេះផងដែរ ពលរដ្ឋមាន ប្រតិកម្មតវ៉ា ជាខ្លាំង។ រហូតដល់ពួក គាត់ផ្ដិតមេដៃ ជាង៨០គ្រួសារ ដាក់ពាក្យ បណ្ដឹងទៅសាលា ឃុំជើងភ្នំ កាលពីសប្ដាហ៍មុន ។

ដោយប្ដឹង ជំទាស់មិនឲ្យ ក្រុមហ៊ុនគ្រឿងចក្រ ជីកកាយ ដឹកជញ្ជូនភ្នំឡើយ។

 

ព្រោះមូលហេតុថា ប៉ះពាល់ដល់ពួកគាត់ ដូចជា៖ ដីហុយ សំឡេងរំខាន រូងខូចផ្លូវ រថយន្តបើក លឿនមិនគ្រប។ ស្ទះផ្លូវពិបាក ទៅវាល ស្រែមើលគោក្របី ជាពិសេស ពលរដ្ឋនៅ តំបន់នោះ ចង់អភិរក្សការពារ ព្រៃឈើ និង ដីភ្នំមួយនេះ ឲ្យនៅតែជា សម្បត្តិរដ្ឋដដែល។

 

ពលរដ្ឋបានថ្លែង ហួសចិត្តថា ឲ្យសង្ឃឹងអ្វីទៀត សម្បត្តិរដ្ឋ អាជ្ញាធរមិនជួយ ការពារអភិរក្សទេ។

បែរជាបើកដៃ ឲ្យឈ្មួញជីករំលើង បំផ្លាញទៅវិញ លុះពលរដ្ឋមាន ចិត្តការពារ។ មកដាក់ពាក្យបណ្ដឹងអាជ្ញាធរ រុញពីមួយ ទៅមួយ។ ប្ដឹងទៅឃុំ បែរជាឃុំរុញ ទៅសាលា ស្រុក ដោយពុំទាន់មានដំណោះស្រាយ រហូតមកទល់ពេលនេះ។

រីឯគ្រឿងចក្រ គឺនៅធ្វើសកម្មភាព ដដែល ដូចពាក្យចាស់លោក ពោលថា!(ឆ្កែចេះតែ ប្រុសមនុស្សចេះតែដើរ)។

ករណីនេះ ពលរដ្ឋបាន ដាក់ការសង្ស័យថា  អាជ្ញាធរនិង មន្ត្រីជំនាញប្រាកដជា។

ឃុបឃិត ត្រូវរ៉ូវគ្នា ជាមួយឈ្មួញ មិនខានឡើយ ។

ក្នុងការបើកភ្លើង ខៀវឲ្យជីក កកាយព្រៃភ្នំ លក់ដើម្បីបាន ប្រយោជន៍ ចែកគ្នាជាប្រព័ន្ធ? ។

ប្រភពដដែលបន្តថា ដីនៅទីនោះជា ដីរដ្ឋសុទ្ធសាធ ក្រោមការគ្រប់គ្រង របស់ក្រសួង កសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ។

មិនសមណា អាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញរ៉ែ និងថាមពល ខេត្តព្រៃវែង ក៏ដូចជាមន្ទីរ កសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ ខេត្តព្រៃវែង ព្រោះតែផលប្រយោជន៍ បើកដៃឲ្យឈ្មួញ ជីកកកាយបំផ្លាញ សម្បត្តិធម្មជាតិ ជីវៈចម្រុះបែប នេះសោះ?។

 

បើតាម មន្ត្រីនៅទីនោះ បានបង្ហើបថា ឈ្មួញបានធ្វើ សកម្មភាពជីកភ្នំនេះ រយៈពេលជាងមួយ ខែមកហើយ។

ដោយជីកដីខ្សាច់ភ្នំ លក់បានរាប់ ម៉ឺនម៉ែត្រគូប លើទំហំជាក់ ស្ដែងដែល ជីករួច ជាង១ហិកតា ឯណោះនិងកំពុងបន្ត ជីកថែមទៀត។

 

លោក ជា កក្កដា ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តព្រៃវែងបាន ថ្លែងប្រាប់ សារព័ត៌មានខ្មែរជាយដែន នៅរសៀលថ្ងៃទី១៣,០៥,២០១៩នេះ ថាដីទាំងនោះឥឡូវ សុទ្ធតែជាកម្មសិទ្ធ គេអស់ហើយ។

 

ឯលោក ឈុន ពុទ្ធគន់ មេឃុំជើងភ្នំ បានឲ្យដឹងថា ដីដែលគ្រឿងចក្រកំពុង ជីកកាយនោះ ជាដីរដ្ឋប្រាកដមែន។

ដែលគ្រប់គ្រង ដោយ ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ គឺនៅជុំវិញភ្នំ តែម្ដងប៉ុន្តែលោក មិនច្បាស់ថា ទំហំសរុប ប៉ុន្មានហិកតាទេ ។

លោកបញ្ជាក់ថា បច្ចុប្បន្ន ពលរដ្ឋគាត់អាស្រ័យផល លើដីនោះខ្លះៗដែរ។

ហើយ លោកទទួល ស្គាល់ថា រឿងនេះពិតជាមាន ពលរដ្ឋ៨០គ្រួសារ ប្ដឹងមកសាលាឃុំមែន ប៉ុន្តែលោកបានបញ្ជូន ឯកសារ ទៅសាលាស្រុក ហើយ ។

 

លោក ទេព ភារុណ អភិបាលស្រុក បាភ្នំបានថ្លែងថា រឿងពលរដ្ឋ៨០គ្រួសារ ប្ដឹងមកនោះ ខាងគ្រឿងចក្រកំពុងរក ផ្លូវផ្សេងបើកបរ។

លោកក៏ទទួល ស្គាល់ដែរថា ដីទាំងនោះសុទ្ធតែជាដីរដ្ឋ គ្រប់គ្រងដោយ ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់   និងនេសាទពិតមែន៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
709 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7858 នាក់
ខែនេះ :
27411 នាក់
3 ខែនេះ :
61244 នាក់
សរុប :
2511951 នាក់