ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ភ្ញាក់ផ្អើល សមត្ថកិច្ចស្លៀកពាក់ស៊ីវិល គ្មានដីកា គ្មានភស្តុតាង ចុះចាប់វាយខ្នោះ ប៉ះម្ចាស់ផ្ទះខ្លាំងស្រែកថាធ្វើស៊ី
Mon,13 May 2019 (Time 04:35 PM)
ដោយ ៖ សុធី (ចំនួនអ្នកអាន: 1068នាក់)


រតនៈគិរីៈ មាន​ហេតុការណ៍​ភ្ញាក់​ផ្អើល​មួយ​បាន​កើត​ឡើង​នៅ​ស្រុក​បរកែវ ខេត្ត​រតនគីរី បន្ទាប់​ពី​សមត្ថកិច្ច​ស្លៀក​ពាក់​ស៊ីវិល​មួយ​ក្រុម ធ្វើ​សកម្មភាព​ចុះ​ចាប់​ប្រជាពលរដ្ឋ​ដល់​ផ្ទះ​ពាក់​ព័ន្ធ​នឹង​គ្រឿង​ញៀន ដោយ​គ្មាន​ដីកា និង​គ្មាន​ភស្តុតាង​ជាក់​ស្ដែង។ ម្ចាស់​ផ្ទះ ដែល​ត្រូវ​ជា​បង​ជន​សង្ស័យ មិន​សុខ​ចិត្ត​ឱ្យ​សមត្ថកិច្ច​ចាប់​ប្អូន​ប្រុស​ឡើយ គឺ​នៅ​ប្រកែក​តវ៉ា រហូត​ដល់​ប៉ះ​ទង្គិច​ពាក្យ​សម្ដី​គ្នា​យ៉ាង​ខ្លាំង ឯ​សមត្ថកិច្ច​ឃើញ​ដូច​នេះ ក៏​មិន​ហ៊ាន​ចាប់​ទៅ​ភ្លាមៗ​ដែរ។

 

បើ​តាម​វីដេអូ​ជាង ៨នាទី ដែល​គេ​ថត​បាន​ពី​សកម្មភាព​នោះ បាន​បង្ហាញ​ថា ក្រុម​ប៉ូលិស​ស្លៀក​ពាក់​ស៊ីវិល បាន​ចាប់​ជន​សង្ស័យ​ម្នាក់​វាយ​ខ្នោះ​រួច​ទៅ​ហើយ ទើប​ធ្វើ​ដំណើរ​មក​ចាប់​ជន​សង្ស័យ​ម្នាក់​ទៀត។ ពេល​មក​ចាប់​វាយ​ខ្នោះ​នោះ ស្រាប់​តែ​បង​ប្រុស​របស់​ជន​សង្ស័យ​ម្នាក់​ទៀត មិន​ព្រម​ឱ្យ​វាយ​ខ្នោះ​ដៃ​ឡើយ ដោយ​សួរ​រក​ភស្តុតាង និង​ដីកា​បង្គាប់​ពី​តុលាការ។ ប៉ុន្តែ​សមត្ថកិច្ច បែរ​ឆ្លើយ​ថា​គ្មាន គិត​តែ​ព្យាយាម​បញ្ជូន​ជន​សង្ស័យ​ទៅ​ប៉ុស្តិ៍។

 

ពេល​នោះ ទាំង​សមត្ថកិច្ច និង​បង​របស់​ជន​សង្ស័យ​ទី២ បាន​ទៅ​បញ្ជាក់​សួរ​ជន​សង្ស័យ​ដែល​ចាប់​បាន​ទី១ ថា​តើ​ជា​ម្នាក់​នេះ ឬ​មិន​មែន។ ប៉ុន្តែ​ជន​សង្ស័យ​ទី១ មិន​ព្រម​ឆ្លើយ​ទាល់​តែ​សោះ បើ​ទោះ​សមត្ថកិច្ច​ថា​ជា​អ្នក​ទទួល​ខុស​ត្រូវ​ក៏​ដោយ។ ដោយសារ​គ្មាន​ដីកា គ្មាន​ភស្តុតាង​ច្បាស់​លាស់ ទើប​បង​ប្រុស​ជន​សង្ស័យ​ទី២ ទាមទារ​ឱ្យ​ដោះ​ខ្នោះ​ដៃ​ប្អូន​វិញ តែ​សមត្ថកិច្ច​មិន​ព្រម​នោះ​ទេ បង្កើត​ជា​ការ​ប៉ះ​ទង្គិច​ពាក្យ​សម្ដី​គ្នា​យ៉ាង​ខ្លាំង។

 

បើ​តាម​បង​ប្រុស​ជន​សង្ស័យ​ទី២ ដែល​ជា​ម្ចាស់​ផ្ទះ បាន​ទាមទារ​ឱ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​ឱ្យ​បាន​ច្បាស់​ជា​​មុន​សិន ដោយ​អះអាង​ថា ប្អូន​ប្រុស​របស់​លោក ​នឹង​មិន​រត់​ទៅ​ណា​ឡើយ ហើយ​លោក​ជា​អ្នក​ទទួល​ខុស​ត្រូវ​គ្រប់​បែប​យ៉ាង។ ម្ចាស់​ផ្ទះ បាន​ស្រែក​ខ្លាំង​ៗ​ថា ពី​មុន​មក​លោក​ធ្លាប់​ជាប់​ពន្ធនាគារ ដោយ​សារ​តែ​រឿង​ធ្វើ​ស៊ី​ករណី​គ្រឿង​ញៀន​បែប​នេះ។ ប៉ុន្តែ​សមត្ថកិច្ច​នៅ​តែ​ទាមទារ​យក​ទៅ​ជជែក​គ្នា​នៅ​ប៉ុស្តិ៍​ដដែល។

 

វីដេអូ​បាន​បញ្ចប់​ទៅ ដោយ​មិន​ទាន់​ដឹង​ថា តើ​ជន​សង្ស័យ​នោះ​ត្រូវ​បញ្ជូន​ខ្លួន​ទៅ​បាន​សម្រេច ឬ​យ៉ាង​ណា​នោះ​ទេ។ មតិ​មហាជន​ជា​ច្រើន ដែល​បាន​ឃើញ​វីដេអូ​នេះ នាំ​គ្នា​រិះ​គន់​សមត្ថកិច្ច ដែល​ធ្វើ​ការ​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់​លាស់។ ម្យ៉ាង​ទៀត ប្រសិន​បើ​សមត្ថកិច្ច​មាន​ដីកា ឬ​មាន​ភស្តុតាង​វិញ មិន​គួរ​នៅ​ប្រកែក​ទេ គឺ​ត្រូវ​អនុវត្ត​តាម​ច្បាប់។ ទោះ​បែប​នេះ​ក្ដី មិន​ទាន់​មាន​ការ​បញ្ជាក់​ពី​សមត្ថកិច្ច​ស្រុក​បរកែវ​ជុំ​វិញ​ករណី​នេះ​ទេ ។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1515 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8664 នាក់
ខែនេះ :
28217 នាក់
3 ខែនេះ :
62050 នាក់
សរុប :
2512757 នាក់