ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
អង្គភាពប្រឆាំងអំពើពុករលួយ គួរតែស៊ើបអង្កេតលើ លោក ហុង សាវុធ មេគយចល័តក្រសួងប្រចាំតំបន់៤ ដែលល្បីខាងប្រព្រឹត្តអំពើពុករលួយ ។
Wed,15 May 2019 (Time 08:00 AM)
ដោយ ៖ សម្បត្តិ (ចំនួនអ្នកអាន: 1118នាក់)


ខេត្តបាត់ដំបង៖ តាំងពីអំឡុងខែធ្នូ ឆ្នាំ២០១៦ ជាមន្ត្រីគយខេត្តបន្ទាយមានជ័យ និងដល់បច្ចុប្បន្នបុកលុយយកតំណែងជា ប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៤ នាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើស នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានជិត១ឆ្នាំ លោក ហុង សាវុធ បានបន្សល់ទុកនូវរឿងមិនប្រក្រតីក្នុងតួនាទី ភារកិច្ចរបស់ខ្លួនដ៏ច្រើន ផ្តើមចេញពីចេតនាទុច្ចរិត បំបាត់ចំណូលពន្ធនាំចូលរបស់រដ្ឋ,កៀបសង្កត់ឈ្មួញ, ក្រុមហ៊ុនដឹកជញ្ជូន,ឡានតាក់សុីលួចបង្កប់ទំនិញតិចតួច,ជាដើម ដើម្បីជាសេដ្ឋីសម្រាប់បុគ្គល លើគំនរទុក្ខសោកអ្នកដទៃ និងប្រឹងស្រង់ដើមពីការចំណាយ បុកលុយទិញតំណែង, យកលុយបំពេញតម្រូវការថ្នាក់លើប្រចាំខែ ,រហូតដល់ឈ្មួញហ៊ាននិយាយបែបចំអកថា៖ សេចក្តីមានបានដោយគំនិតទុច្ចរិត ដែលលោក ហុង សាវុធ ប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៤ កំពុងប្រព្រឹត្តនិងសាង យកទៅគ្រប់គ្រងគ្រួសារ បំពេញភាពហុឺហា ,សំដីយកមេឃទ្រាបគូទអង្គុយនេះ ពិតណាស់ គឺគ្មានសេចក្តីថ្លៃថ្នូក្នុងសង្គមទេ ពិសេសសង្គមស្អប់ខ្ពើមបំផុត នូវជនប្រភេទនេះ។

លោក ហុង សាវុធ ប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៤ ត្រូវបានខាងក្រុមហ៊ុនដឹកជញ្ជូនរាយការណ៍ជុំវិញអំពើពុករលួយនេះ ជូនទៅកាន់លោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក ជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ត្រង់ភាពមិនប្រក្រតីពួកគាត់ដឹកទំនិញក្នុងស្រុកសោះចាប់ឡានបង្ខំអោយបង់លុយ និងសំដីអសីលធម៍ មាកងាយឈ្មួញ ធ្វើមើលតែអ្នករកសុីជាកញ្ជាស់ដាច់ថ្លៃរបស់ខ្លួននោះ ។ ពួកគាត់បានបញ្ជាក់ថា៖ លោកបណ្ឌិត គុណ ញឹម ដឹងហើយ ។

មន្ត្រីគយលួចធ្លោយថា៖  គាត់(គុណ ញឹម)អាចនឹងសួរនាំរឿងនេះទៅកាន់ លោក ហុង សាវុធ ប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៤។

មន្ត្រីគយខ្លះបានលួចបង្ហើបថា៖ មិនងាយនិងចាប់កំហុសមេគយតំបន់៤រូបនេះបានទេ ដោយសារគាត់ក៏មានលក្ខណះពិសេសជាមួយមេអគ្គដែរ អ្វីៗដែលគាត់ធ្វើក៏ជាប្រភពសេដ្ឋកិច្ចកញ្ចប់លុយខ្មៅបង់អោយមេ និងធ្វើតាមខ្សែបន្ទាត់មេអគ្គអោយដើរ ដូច្នេះឈ្មួញប្រតិកម្មជាជ័យជំនះ លោក ហុង សាវុធ ដែលនិយាយបានថា អាចរុញសេដ្ឋកិច្ចនោះដល់មេបានសើមមាត់បន្ថែមក៏អាចថាបាន។

សម័យកំណែទម្រង់រដ្ឋបាល ជាឱកាសដែលមេគយខ្លះត្រូវចំណាយលុយខ្ពស់បុកយកតំណែង និងបន្តនូវវប្បធម៍គាបឈ្មួញ តាមតម្រូវការរបស់ខ្លួន បន្ទាប់ពីក្តោបស្ថិតិឈ្មួញ មុខសញ្ញាអ្នករកសុីលោតឆ័ត្រ ក្រុមហ៊ុនដឹកជញ្ជូនទំនិញលួចបង្កប់បន្លំពន្ធ ករណីប្រកាសពន្ធផ្ទុយពីទំនិញនាំចូលនេះ។

ពាក់ព័ន្ធបញ្ហាចោទប្រកាន់បុគ្គល ហុង សាវុធ ប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៤ អង្គភាពសារព័ត៌មាន ខ្មែរជាយដែន មិនអាចទាក់ទងសុំការបកស្រាយបានទេពីលោក ហុង សាវុធ ដោយទូរស័ព្ទចូលគ្មានអ្នកទទួលនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩នេះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
393 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7542 នាក់
ខែនេះ :
27095 នាក់
3 ខែនេះ :
60928 នាក់
សរុប :
2511635 នាក់