ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ក្រុមឈ្មួញជួញដូរឈើក្រញូងយ៉ាងអនាធិបតេយ្យ មន្រ្តីអាជ្ញាធរមានសមត្ថកិច្ចមិនហ៊ានបង្រ្កាប
Thu,16 May 2019 (Time 10:08 AM)
ដោយ ៖ រដ្ឋា (ចំនួនអ្នកអាន: 1022នាក់)


ខេត្តឧត្ដរមានជ័យ៖ ដោយយោងតាមប្រភពពីប្រជាពលរដ្ឋបានរាយការណ៍មកថា៖ រឿងពិតស្ដែងៗ ដែលកំពុងកើតមានឡើងនៅ សង្កាត់អូរស្មាច់ សំបូរទៅដោយក្រុមឈ្មួញ ប្រព្រឹត្តបទល្មើសឈើក្រញូង នៅក្រោមដែនការពារវរៈការពារព្រំដែនលេខ៤០២ របស់លោកឧត្ដមសេនីយ៍ត្រី ប៉ក់ សុផល និង នគរបាលវរៈការពារព្រំដែន លេខ៧០២ របស់លោកវរៈសេនីយ៍ឯក គង់ សុខាន់ គ្មានមន្រ្តីអាជ្ញាធរ មានសម្តកិច្ចណា ហ៊ាន បង្រ្កាបនោះឡើយ។

 

ប្រភពពីប្រជាពលរដ្ឋបានបន្តថា៖ ជាក់ស្ដែងនៅថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០១៩ កាលពីម្សិលមិញនេះ សកម្មភាពក្រុមឈ្មួញរកស៊ីបទល្មើស ឈើក្រញូង កំពុងតែធ្វើសម្មភាព ដឹកជព្ជួានឈើ យ៉ាងអនាធិបតេយ្យ នៅចំណុច លេខ២៧៨ អែបកាស៊ីណូ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ និងសំបូរទៅដោយទីតាំង អារ ជ្រៀក ឈើក្រញ៉ូង លាន់លឺកងរំពង ពេញភូមិ មិនដែលឃើញមន្រ្តីអាជ្ញាធរ មានសមត្ថកិច្ច ជា ពិសេស លោកប៉ក់​ សុផល មេបញ្ជាការ ការពារព្រំដែនលេខ៤០២ និង លោកវរៈសេនីយ៍ឯក គង់ សុខាន់ នគរបាលវរៈការពារព្រំដែនគោកលេខ៧០២ ធ្វើការទប់ស្កាត់ ឬក៏ចុះបង្រ្កាបនោះទេ។

 

បើតាមប្រភពពីប្រជាពលរដ្ឋ រស់នៅសង្កាត់អូរស្មាច់ ក្រុងសំរោង បានប្រាប់អ្នកសារព័ត៌មានយើងថា៖ សព្វថ្ងៃក្រុមឈ្មួញឈើក្រញូង ឈ្មោះ សឿង សក្ក័ ឈ្មោះរៀប ឈ្មោះ ចាន់ ប៊ុន ថន រួមនិង ប្អូនរបស់ខ្លួនម្នាក់ទៀតដែល បានធ្វើការប្រមូលទិញឈើក្រញ៉ូងជាច្រើន នៅចំណុចភ្នំបាក់ ក្នុងសង្កាត់អូរស្មាច់ បានគឺដោយសារតែមានការ បើកភ្លើងខៀវ ពីលោក ប៉ក់ សុផល មេបញ្ជាការ​ ការពារព្រំដែនលេខ៤០២ និង លោកគង់ សុខាន់ នគរបាលវរៈការពារព្រំដែនលេខ៧០២ បើកដៃអោយរកស៊ី ក្នុងតំបន់ដែលលោកទាំងពីរ ប្រត្តិបត្តិការណ៍ ចឹងហើយបានជាបទល្មើសទាំងនោះ កើតមានឡើងជាហូរហែរ និងមានពលរដ្ឋជាច្រើននាក់ ត្រូវទាហ៊ានយោធាថៃចាប់ បានស្ទើតែរាល់ថ្ងៃ ហើយបានទទួលទោសតាមច្បាប់ប្រទេសថៃផងដែរ។

 

ពលរដ្ឋរស់ភូមិខាងលើបានបន្តថា៖ ក្រុមមេឈ្មួញឈ្មោះ សឿង សក្ក័ ឈ្មោះរៀប ឈ្មោះចាន់ ប៊ុនថន រួមនិងប្អូនប្រុស គេម្នាក់ អាចឈរជើងរកស៊ី បានក៏ព្រោះតែពួកគេបានបង់លុយ ជូនមន្រ្តីអាជ្ញាធរ មានសមត្ថកិច្ចនៅទីនោះ រួចរាល់អស់ហើយ ចឹងហើយ បានជាគ្មានអ្នកបង្រ្កាប ហើយធ្វើមើលមិនឃើញ។ មិនតែប៉ុណ្ណោះ ក្រុមឈ្មួញទាំងនេះ មានការទំនាក់ទំនង ស្អិតល្មួតជាមួយមន្រ្តីយោធា ដែលឈជើងប្រត្តិបត្តិការ នៅតំបន់ វរៈការពារព្រំដែនលេខ៤០២ និង នគរបាលការពារព្រំដែនផ្លូវគោកលេខ៧០២ អស់ទៅហើយ។ ដោយសារតែមានមន្រ្តី ទាហ៊ានយោធា ៤០២ និង នគរបាលវរៈការពារលេខ៧០២ ជាអ្នកបើកដៃ អោយចរាចរណ៍ឈើ បានជាក្រុមឈ្មួញទាំងនោះ អាចរកស៊ីបទល្មើសឈើក្រញូង រហូតមកដល់សព្វថ្ងៃ។

 

ពាក់ព័ន្ធទៅនឹងការចោទប្រកាន់ខាងលើនេះ ខាងអង្គភាពព័ត៌មានយើងខ្ញុំ មិនអាចទំនាក់ទំនង ទៅលោក ប៉ក់ សុផល និង លោក គង់ សំខាន់ បាននោះទេ ដោយគ្មានលេខទូរស័ព្ទ ។ ទោះជាយ៉ាងណាក៏ដោយ ខាងអង្គភាពសារព័ត៌មានខ្មែរជាយដែនយើង និងរង់ចាំការឆ្លើយបំភ្លឺ ពីលោកទាំងពីរ រាល់ម៉ោងធ្វើការ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1509 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8658 នាក់
ខែនេះ :
28211 នាក់
3 ខែនេះ :
62044 នាក់
សរុប :
2512751 នាក់