ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ប្រជាសហគមន៍ជនជាតិដើមភាគតិច បាននាំគ្នាប្តឹងលោក ហាន សាខន មេព្រៃភ្នំព្រេច ដែលតែងតែនាំបក្ខពួកកាប់បំផ្លាញ់ព្រៃឈើនៅខេត្តមណ្ឌលគិរី ទៅតុលាការ
Fri,17 May 2019 (Time 12:10 PM)
ដោយ ៖ ស្រីរត្ន (ចំនួនអ្នកអាន: 1067នាក់)


មណ្ឌលគិរី៖ ប្រជាសហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ថ្មូន កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ម្សិលមិញ បាន​សម្រេច​នាំគ្នា ដាក់ពាក្យប្តឹង​លោក ហាន សាខន ​នាយដែនជម្រកសត្វព្រៃភ្នំព្រេច​ (លំផាត់-កោះញែក) ​និងបក្ខពួក​ ចូលអយ្យការអមសាលាដំបូង ខេត្ត មណ្ឌលគិរី​ ពីបទគំរាមកំហែង។

 

យោងតាមពាក្យបណ្តឹង ​ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ មានឈ្មោះ ប្រង់ ណច, ​ក្រាង ញាណ, ចៃ រិទ្ធិ ​និងឈ្មោះ ប្រង់ ងច ​ជាដើមបណ្តឹង ​និងជាតំណាងឲ្យប្រជាសហគមន៍ ដែលរងគ្រោះព្រោះលោក ហាន សាខន និងបក្ខពួកគំរាមកំហែង​។

 

ពាក្យបណ្តឹងរបស់​តំណាងប្រជា​សហគមន៍​ បានរៀបរាប់ថា កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ ប្រជាសហគមន៍​ជនជាតិដើម​ភាគតិចថ្មូនជាច្រើននាក់ បាននាំគ្នាចុះល្បាតដីសហគមន៍ ក្នុងគោលបំណង​ការពារដីធ្លី ​និងធនធានធម្មជាតិ​របស់រដ្ឋ ​នៅចំណុចអូរដក្លាន់, អូរស្ងួត និងអូរព្រះ ​ស្រាប់តែលោក ហាន ​សាខន ​នាយដែនជម្រកសត្វព្រៃភ្នំព្រេច ​ដឹកនាំកូនចៅចំនួន ០៨នាក់ ទៅហាមឃាត់មិនឲ្យប្រជាសហគមន៍​ចូលល្បាត​ព្រៃនោះទេ​។ លោក ហាន សាខន នាយដែនជម្រកសត្វព្រៃ បានគំរាមចាប់ប្រជាសហគមន៍ ដាក់គុក ប្រសិនបើនៅតែរឹងទទឹង​ ហ៊ានតវ៉ា ​និងទាមទារការពារដីព្រៃ ទាំងនោះ​តទៅទៀត។

ពាក់ព័ន្ធករណីនេះ សារព័ត៌មាន ខ្មែរជាយដែន ពុំទាន់អាចសុំការបញ្ជាក់ពីលោក ​ហាន សាខន​ នាយដែនជម្រក​សត្វព្រៃ​ភ្នំព្រេច បាននៅឡើយទេ​ ដោយសារទូរស័ព្ទដៃ ​របស់​លោក​ មិនអាចទាក់ទងបាន។

យោងតាមសេចក្តីរាយការណ៍ ​ពីប្រជាសហគមន៍ បានឲ្យដឹងថា លោក ហាន សាខន ​នាយដែនជម្រកសត្វព្រៃ​ភ្នំព្រេច​បានសហការគ្នាយ៉ាងល្អ ជាមួយប្អូនជីដូន​មួយ​ឈ្មោះ ញឹម​ វណ្ណៈ ​ជានាយរងដែនជម្រក​សត្វព្រៃ​ភ្នំព្រេច បើក​ដៃ ឲ្យមានការកាប់បំផ្លាញព្រៃឈើ ក្នុងដែនជម្រកការពារភ្នំព្រេច​ យ៉ាងគគ្រឹកគ្រេង។

 

កាលពីចុង​ខែមេសា ឆ្នាំ២០១៩ សមត្ថកិច្ច​ជំនាញធ្លាប់​បានចាប់ខ្លួន ជនជាតិខ្មែរ​ ៨នាក់ ​និង​ជនជាតិវៀតណាម​ ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធបទល្មើសលួច ចូលកាប់បំផ្លាញឈើខុសច្បាប់ ក្នុងដែនជម្រកសត្វព្រៃ​ភ្នំព្រេច ដែលស្ថិតក្រោមការគ្រប់គ្រងរបស់​លោក ហាន សាខន ​និងលោក ​ញឹម វណ្ណៈ។

 

សេចក្តីរាយការណ៍​បន្ថែមថា ​លោក ញឹម វណ្ណៈ ​ជានាយរងដែនជម្រកសត្វព្រៃភ្នំព្រេច ក៏ជាអ្នកកាប់បំផ្លាញ​ព្រៃឈើក្នុងតំបន់ ដែលខ្លួនការពារនោះផងដែរ។ ពាក់ព័ន្ធករណីនេះ លោក ញឹម វណ្ណៈ ​ធ្លាប់ប្រាប់អ្នក​សារព័ត៌មានថា លោកកាប់ព្រៃឈើក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំព្រេច​បាន ព្រោះលោកមានលិខិតអនុញ្ញាត​ ដឹកផលអនុផលព្រៃឈើ ​(PC)​ ពីក្រសួង​ត្រឹមត្រូវ។

 

ព្រោះតែ​មាន​លិខិត PC នេះហើយ ទើបលោក ញឹម វណ្ណៈ ​បានសហការគ្នាជាមួយលោក​ ហាន សាខន​ បានកាប់ និងដឹកឈើ​ចេញពីដែនជម្រកសត្វព្រៃភ្នំព្រេច ជាច្រើន​ម៉ែត្រគូប យកទៅរក្សាទុកនៅផ្ទះ ម្តាយក្មេក​របស់​លោក ញ៊ឹម វណ្ណៈ នៅក្នុងខេត្តកណ្តាល​ និងខ្លះទៀត ត្រូវរក្សាទុកនៅផ្ទះរបស់លោក ញ៊ឹម វណ្ណៈ ​ក្នុងភូមិតាកែវ ​ឃុំពាមន្ទារ ស្រុកកំពង់ត្របែក ​ខេត្តព្រៃវែង ​មុនពេលនាំចេញទៅលក់​បន្តនៅ ​ប្រទេស​វៀតណាម៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
726 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7875 នាក់
ខែនេះ :
27428 នាក់
3 ខែនេះ :
61261 នាក់
សរុប :
2511968 នាក់