ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
តើទឹកប៊ិចថ្លៃស៊ីញ៉េរបស់ ប្រធាន​មន្ទីរ​ហិរញ្ញវត្ថុ​ខេត្តបន្ទាយមានជ័យ បឹង គឹម​សឹង លើឯកសារ​ដក​ប្រាក់​ ឬ​ ទូទាត់​ មានតម្លៃខ្លាំងណាស់ឬ ?
Fri,17 May 2019 (Time 12:42 PM)
ដោយ ៖ សុភក្តិ (ចំនួនអ្នកអាន: 1483នាក់)


បន្ទាយមានជ័យ៖ ប្រភពពី​មន្ត្រី​តាមមន្ទីរ ​មួយចំនួននៅខេត្ត​បន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា នៅពេលដែល​ពួកគេ​រត់ការ​ឯកសារ​ដក​ប្រាក់​ឬ​ទូទាត់​សាច់ប្រាក់​ឆ្លងកាត់​មន្ទីរ​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ខេត្តបន្ទាយមានជ័យ គឺ​ត្រូវតែ​ផ្ដល់​លុយ​ទឹកតែ​មួយផ្នែក​ឲ្យ​លោក បឹង គឹម​សឹង គឺ​មិនតិចជាង​៥​ភាគរយ ​នៃ​ប្រាក់​ដែល​ស្នើសុំ​ដក​ ឬ​ត្រូវ​ទូទាត់​នោះឡើយ​។

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា មុនពេល​ឯកសារ​ត្រូវបាន​បញ្ជូនទៅ​ដល់ដៃ​លោក បឹង គឹម​សឹង គឺ​អ្នក​កាន់​ឯកសារ​ត្រូវ​ចេះ​ចែក​លុយ​ ឲ្យ​មន្ត្រីក្រោមឱវាទ​លោក បឹង គឹម​សឹង តាម​លំដាប់លំដោយ​ពី​តូច​ទៅ​ធំ​អស់​ទឹក ប្រាក់​មួយចំនួន ហើយ​ចុងក្រោយ​ត្រូវ​កាត់​ភាគរយ​ឲ្យ​លោក បឹង គឹម​សឹង តាម​ការកំណត់​។ ការដែល​លោក បឹង គឹម​សឹង ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ខេត្តបន្ទាយមានជ័យ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺ​ដោយសារគាត់បាន​អាងខ្នង់បង្អែក ដែលជារដ្ឋលេខាធិការដ៏មានអំណាចម្នាក់​​នៅក្នុង​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ ជា​អ្នកចាំជួយការពារ។

 

ប្រភពពី​មន្ត្រី​គណនេយ្យ​ តាម​បណ្ដា​មន្ទីរ​នានា​ក្នុង​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា ពួកគេ​ប្រឈម​នឹង​ការលំបាក​យ៉ាងខ្លាំង​នៅពេល​ត្រូវ​បើក​លុយ​គម្រោង​ផ្សេងៗ​ ហើយត្រូវស៊ីញ៉េឆ្លង​មន្ទីរ​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ខេត្តបន្ទាយមានជ័យ ព្រោះ​លោក បឹង គឹម​សឹង មានអំណាច​ធំធេង​ក្នុងការទាមទា​​ភាគរយ ​យក​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​​។

 

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា មួយរយៈ​កន្លងទៅនេះ​លោក បឹង គឹម​សឹង ដែល​អាង​មាន​ខ្នងបង្អែក​រឹងមាំ ​នៅ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ ប្រព្រឹត្ត​អំពើពុករលួយ​ទាប្រាក់ទឹកតែថ្លៃស៊ីញ៉េដោយគិតជា​ភាគរយ​ពី​ការ បើកប្រា ក់​ឬ​ការទូទាត់​ប្រាក់​សម្រាប់​មន្ទីរ​នានា ​យ៉ាង​ងងើល​ដោយសារ​អាង​ខ្លួន​គាត់ ​មិនមែនជា​អ្នករស់នៅ​ក្នុង​ខេត្តបន្ទាយមានជ័យ​។ ដូច្នេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​ចាត់វិធានការ​ទៅលើ​លោក បឹង គឹម​សឹង ជាបន្ទាន់​ដើម្បី​កុំ​ឲ្យ​មន្ត្រី​រូបនេះ​ ប្រើ​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ ​យ៉ាង​កំរោល​បន្តទៀត​ព្រោះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការងារ​មន្ទីរ​ផ្សេងៗ​ក្នុង​ខេត្តបន្ទាយមានជ័យ កាន់តែខ្លាំង​ឡើងៗ​៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
652 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7801 នាក់
ខែនេះ :
27354 នាក់
3 ខែនេះ :
61187 នាក់
សរុប :
2511894 នាក់