ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
នៅថ្ងៃ១៥កើត ខែពិសាខ គឺជាថ្ងៃពិសេសសម្រាប់ ពុទ្ធបរិស័ទអ្នកកាន់ ព្រះពុទ្ធសាសនា តើហេតុអ្វីបានជា ពុទ្ធបរិស័ទចាត់ទុកថា ថ្ងៃនេះជាថ្ងៃពិសេសដូច្នេះ ?
Sun,19 May 2019 (Time 12:00 AM)
ដោយ ៖ សុភី (ចំនួនអ្នកអាន: 1200នាក់)


បន្ទាយមានជ័យៈ  ពិសាខបូជាគឺជាពិធីបុណ្យដ៏សំខាន់បំផុតក្នុងព្រះពុទ្ធសាសនា ដោយឡែកនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក៏បានប្រារព្ធ កម្មវិធីបុណ្យពិសាខបូជានេះ ដោយមានអ្នកចូលរួមយ៉ាងច្រើនកុះករផងដែរ  ដោយវិសាខបូជានេះ​គឺជា​ ពិធីបុណ្យ​ដែល​ពុទ្ធសាសនិក​ ចាត់​ទុក​ថា មាន​សារសំខាន់​បំផុត​ មួយ​ក្នុង​ចំណោម​បុណ្យ​ដទៃ​ទៀត​នៃ​ព្ រះពុទ្ធ​សាសនា ពីព្រោះ​ជា​ការ​គោរព ​រំឭក​ដល់​ព្រឹត្តិការណ៍​ធំ​ៗ​បី​នា​សម័យកាល ​របស់​ព្រះសម្មាសម្ពុទ្ធ​សមណគោតម គឺ​ថ្ងៃ​ដែល​ព្រះ​អង្គ​ទ្រង់​ប្រសូត​, ត្រាស់​ដឹង និង​បរិនិព្វាន​។ ព្រឹត្តិការណ៍​ទាំង​បី​នេះ គឺ​កើតឡើង​នៅ​ចំ​ថ្ងៃ​១៥​កើត ពេញបូណ៌មី ដែល​មាន​ព្រះ​ចន្ទ​ពេញវង់ ក្នុង​ខែ​ពិសាខ ដូច​គ្នា ខុស​តែ​ឆ្នាំ​ប៉ុណ្ណោះ​ហើយ​ប្រការ​ដ៏​ សំខាន់​មួយទៀត​គឺ​អង្គការសហប្រជាជាតិ​បាន​ប្រកាស ទទួលស្គាល់​វិសាខបូជា​នេះ​ ថា​ជា​ពិធីបុណ្យ​អន្តរជាតិ​មួយ ដែល​គេ​អាច​ប្រារព្ធ​ធ្វើ​នៅ​តាម​ការិយាល័យ ​ទាំងឡាយ​របស់​អង្គការ សហប្រជាជាតិ​នៅ​លើ​ភព​លោក​ផង​ដែរ ។

 

តើ​ពិធីបុណ្យ​វិសាខបូជា​មាន​អត្ថប្រយោជន៍​យ៉ាងណា​សម្រាប់​មនុស្សជាតិ​ទូទៅ ទើប​អង្គការសហប្រជាជាតិ​ទទួលស្គាល់​ជា​ទិវា​បុណ្យ​របស់​ខ្លួន?

 

ការ​ដែល​អ្នកប្រាជ្ញ​ពុទ្ធសាសនា​ប្រារព្ធ​ពិធី​វិសាខបូជា​នៅ​ថ្ងៃ​១៥ កើត​ខែ​ពិសាខ​នេះ​ឡើង អាស្រ័យ​ដោយ​លោក​អ្នកប្រាជ្ញ​ខាង​ព្រះពុទ្ធ​សាសនា​បាន​កំណត់ទុកក្នុង ​គម្ពីរ​បឋមសម្ពោធិ​ថា ជា​មហា​មង្គល ​អភិលក្ខិតកាល គឺជា​ថ្ងៃ មហា​មង្គល ត្រូវ​នឹង​ថ្ងៃ​ដែល​ព្រះ​សម្ពុទ្ធ​បរមគ្រូទ្រង់​ប្រសូត​, ត្រាស់​ដឹង និង​ទ្រង់​បរិនិព្វាន​សុទ្ធតែ​នៅ​ក្នុង​ថ្ងៃពេញបូណ៌មី ខែវិសាខ​ទាំងអស់​ប្លែក​គ្នា​តែ​ឆ្នាំ​ប៉ុណ្ណោះ​  ព្រោះហេតុនោះ​ហើយ​បានជា​អ្នកប្រាជ្ញ ចងក្រង​ជា​គាថា​ទុក​ដូច្នេះ​ថា អាសា​ឡ្ហ​បុ​ណ្ណ​មោក្ក​ន្តោ វិ​សា​ខេ យេ​វ និ​ក្ខ​មិ វិសាខ​បុ​ណ្ណ​មី ស​ម្ពុ​ទ្ធោ វិ​សា​ខេ បរិ​និ​ព្វុ​តោ សេចក្តី​ថា ព្រះពុទ្ធ​ទ្រង់​យាងចុះ​កាន់​គភ៌​នៃ​ព្រះ​វរមាតា ក្នុង​ថ្ងៃពេញបូណ៌មី ខែ​អាសាធ ទ្រង់​ប្រសូតិ​ក្នុង​ថ្ងៃពេញបូណ៌មី ខែវិសាខ បាន​ត្រាស់​ដឹង​ជា​ព្រះពុទ្ធ ក្នុង​ថ្ងៃពេញបូណ៌មី ខែវិសាខ និង​ទ្រង់​ចូល​បរិនិព្វាន​ក៏​ក្នុង​ថ្ងៃពេញបូណ៌មី ខែវិសាខ ផ្សេង​គ្នា​តែ​ឆ្នាំ 

 

ព្រះ​អង្គ​ទ្រង់​ប្រសូតិ​នៅ ថ្ងៃ​សុក្រ ពេញបូណ៌មី ខែវិសាខ ឆ្នាំច វេលា​ជិត​ថ្ងៃត្រង់ មុន​ពុទ្ធសករាជ ៨០​ឆ្នាំ ។ នៅ​ឧទ្យាន​លុម្ពិនី ព្រៃ​សាលព្រឹក្ស ចន្លោះ​នគរ​ទាំង​ពីរ គឺ​កបិល​ព​ស្តុ និង ទេវ​ទ​ហៈ​។ ព្រះ​អង្គ​ទ្រង់​ត្រាស់​ដឹង នៅ​ថ្ងៃ​ពុធ ពេញបូណ៌មី ខែវិសាខ ឆ្នាំរកា​វេលា ជិត​ភ្លឺ មុន​ពុទ្ធសករាជ​៤៥​ឆ្នាំ ក្នុង​ព្រះ​ជន្ម​៣៥​ឆ្នាំ​ ទី​ស្ថាន​ដែល​ព្រះ​អង្គ​បាន ត្រាស់​ដឹង​ជា​សព្វញ្ញូ​ពុទ្ធ ហៅ​ថា​ពុទ្ធ​គ​យា​ស្ថិត​នៅ​ក្នុង ប្រទេស​ឥណ្ឌា​ ព្រះ​អង្គ​ទ្រង់​បរិនិព្វាន ក្នុង​ថ្ងៃ​អង្គារ ពេញបូណ៌មី ខែវិសាខ ឆ្នាំម្សាញ់ វេលា​ជិត​បែ​កប​ច្ចូ​សម័យ មុន​ពុទ្ធសករាជ ១​ថ្ងៃ​ក្នុង ព្រះ​ជន្ម ៨០​ឆ្នាំ គត់ ចន្លោះ​សាលព្រឹក្ស​ទាំង​គូ ក្នុង​ក្រុង​កុសិនារា របស់​ឥណ្ឌា 

ជា​ប្រពៃណី​បុណ្យ​វិសាខបូជា​គេ​តែង​នាំ​គ្នា​ធ្វើ​ក្នុង​ពេល​រាត្រី ព្រោះ​តម្រូវ​ទៅ​តាម​ពាក្យ​ថា បុ​ណ្ណ​មី មាន​សេចក្តី​ថា ខែពេញបូណ៌មី ។ ម្យ៉ាងទៀត ការ​ប្រារព្ធ​ពិធី​ក្នុង​ពេល​រាត្រី អាស្រ័យ​ដោយ លក្ខណៈ​ងាយស្រួល ២​យ៉ាង គឺ​ម្យ៉ាង​ដើម្បី​នឹង​បាន​ឱកាស​អុជ​គ្រឿង​ប្រទីបជ្វាលា បូជា​ភ្លើងអគ្គិសនី​ឲ្យ​ភ្លឺ​រុងរឿង​រន្ទាលច្រាលឆ្អៅ​ផង និង​ម្យ៉ាងទៀត ដើម្បី​បើកឱកាស​ឲ​ពុទ្ធបរិស័ទ​បាន​ជួបជុំ​គ្នា ដ៏​ច្រើន​កុះករ​ទាំងប្រុស​ទាំងស្រី អាច​បំពេញ​កុសលកម្ម​នេះ ដោយ​សប្បាយ​រីករាយ ព្រោះ​ពេល​យប់ ជា​ពេលទំនេរ​ផង ។

 

បុណ្យ​វិសាខបូជា​ចាត់​ទុក​ថា​ជា​បុណ្យ​ដ៏​ធំ ដោយ​មាន​មហាជន ចាស់​ក្មេង​ប្រុស ស្រី នៅ​ប្រជុំ​គ្នា​អ៊ូអរ ដោយ​នាំ​ទៅ​ជាមួយ​នូវ​គ្រឿង​សក្ការបូជា មាន​ទៀន ធូប ផ្កា​ភ្ញី និង​ប្រទីបជ្វាលា តូច ធំ​អុជ​បំភ្លឺ​ព្រោងព្រាត នៅ​គ្រប់​វត្ត​អារាម ។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
716 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7865 នាក់
ខែនេះ :
27418 នាក់
3 ខែនេះ :
61251 នាក់
សរុប :
2511958 នាក់