ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
លោក សា ផល្លា មេប៉ិស្តិ៍ឡាប៉ាខេថ្លើមធំ ហ៊ានបើកដៃ អោយលោកគង់ ហ៊ាង ដឹកជញ្ជូនឈើខុសច្បាស់ ចូលតាមច្រកឡាប៉ាខេ ទៅប្រទេសវៀតណាម ដោយផ្គើនទៅនឹងអនុសាសន៍ របស់ សម្តេចក្រឡាហោម ស ខេង ។
Mon,20 May 2019 (Time 07:48 AM)
ដោយ ៖ សុភី (ចំនួនអ្នកអាន: 1114នាក់)


ខេត្តមណ្ឌលគិរី ៖ ជំនួញឈើខុសច្បាប់ដឹកឆ្លងដែនទៅប្រទេសវៀតណាម តាមច្រកឡាប៉ាខេ និងច្រករបៀងមួយចំនួនបានកំពុងបើកដៃ អោយក្រុមឈ្មួញរកស៊ីដឹកជញ្ជូនឈេីខុសច្បាប់ ធ្វើចរាចរនាំឈេីគ្រប់ប្រភេទ ឆ្លងដែនទៅលក់នៅប្រទេសវៀតណាម ក្រោមការសម្របសម្រួលពីសំណាក់ មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ រួមនិងមន្ត្រីពាក់ពន្ឋ័ដែលឈរជើង ប្រចាំការនៅច្រកទ្វារខាងលើនេះផងដែរ ។

ប្រភពពីប្រជារដ្ឋបានប្រាប់ថា ក្នុងជំនួញឈើខុសច្បាប់ នៅតំបន់នោះក្រុមឈ្មួញបានប្រើប្រាស់មធ្យោបាយ ដើម្បីដឹកឈើនាំឆ្លងដែន តាមរថយន្តសាំយ៉ុង រថយន្តការីហើម រថយន្តឡង់គ្រីស័រកែ បានធ្វេីការដឹកជញ្ជូនឈេីឆ្លងដែនទៅបានយ៉ាងរលូន ក្រោមការសម្រប សម្រួលបើកផ្លូវពីសំណាក់មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ដែលមានស្នាក់កាប្រចាំ នៅតាមផ្លូវចូលច្រកឡាប៉ាខេ រួមទាំងសមត្ថកិច្ចជំនាញពាក់ពន្ឋ័ជាច្រេីន នៅក្នុងស្រុកកែវសីមា ។ 

 

ប្រភពពីអ្នកស្រុកកែវសីមា បានបញ្ជាក់អោយដឹងថា ក្នុងជំនួញឈើខុសច្បាប់ ដឹកឆ្លងដែនទៅវៀតណាម រាល់ថ្ងៃមានមេឈ្មួញធំៗ ២នាក់ ដែលមានឥទ្ឋិពលយ៉ាងខ្លាំង ក្នុងការដឹកជញ្ជូនឈេីឆ្លងដែនទៅលក់នៅប្រទេសវៀនណាមបាន ដោយសេរីនោះ មានឈ្មោះ លោក គង់ ហ៊ាង ដែលគេស្គាល់ថា ជាម្ចាស់ផ្ទះសំណាក់មួយកន្លែងដ៏ល្បីជាងគេនៅស្រុកកែវសីមា ហើយបច្ចុប្បន្ន ក៏ជាមេឈ្មួញឈេីដ៏ល្បីល្បាញ ក្នុងជំនួញឈើខុសច្បាប់ ដឹកឆ្លងដែនទៅលក់នៅប្រទេសវៀតណាម និងម្នាក់ទៀតមានឈ្មោះ ចែ លីន ហៅលីនខ្ទើយ ។

ប្រភពបានបញជាក់ផងដែរថា សកម្មភាពនៃការដឹកជញ្ជូនឈើឆ្លងដែនខុសច្បាប់ គឺក្រុមឈ្មួញ បានធ្វើការដឹកជញ្ជូនពីចំណុចស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នាំឆ្ពោះទៅតាមច្រកព្រំដែនខាងលើ និងបន្តទៅវៀតណាម តាមច្រករបៀងនានា ក្នុងនោះមានច្រករបៀង(ងាំយូលិត)ច្រករបៀង(ងាំតាយិន)

ច្រករបៀង(ងាំបាមូល)ច្រករបៀង(ងាំបាឡាង)ច្រករបៀង(ងាំបាវ៉េ)ច្រករបៀង(ងាំដី) ច្រក របៀងទាំងនេះ គឺស្ថិតនៅក្រោមការ គ្រប់គ្រង ដោយលោក សា ផល្លា ដែលកំពុងតែផ្គើន និងអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ដែលហ៊ានបើកដៃ និង សម្របសម្រួល អោយលោក គង់ ហ៊ាង និងចែ លីន ធ្វើសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់បានយ៉ាងរលូន ។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1277 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8426 នាក់
ខែនេះ :
27979 នាក់
3 ខែនេះ :
61812 នាក់
សរុប :
2512519 នាក់