ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
លោក ជុំ ប៊ុណ្ណារ័ត្ន មេប៉ូលីសអន្តោប្រវេសន៍ព្រែកចាក យកតួនាទីជំរិត និងកាងឈ្មួញរកសុីខុសច្បាប់ដេីម្បីប្រយោជន៍ផ្ទាល់ខ្លួន
Thu,23 May 2019 (Time 09:10 AM)
ដោយ ៖ រតនា (ចំនួនអ្នកអាន: 993នាក់)


ខេត្តកំពត៖ មន្ត្រីសមត្ថកិច្ចតូចតាចដែលមិនបានផល ប្រយោជន៍នៅច្រកអន្តរជាតិព្រែកចាក  ខេត្តកំពតបានខ្សឹបឱ្យដឹងថា លោក ជុំ ប៊ុណ្ណារ័ត្ន មេនគរបាលអន្តោប្រវេសន៍ បានយកតួនាទី និងអំណាចរបស់ខ្លួន ទៅកាងទំនិញខុសច្បាប់ និងគេចពន្ធ របស់មេឈ្មួញមួយចំនួន ដែលស្និទ្ធ និងផ្តល់ផលប្រយោជន៍ យ៉ាងច្រើនដល់លោកជុំ ប៉ុណ្ណារ័ត្ន ចង់ក្លាយជាសេដ្ឋីដល់សព្វថ្ងៃនេះ។ អ៊ីចឹងហើយ ទើបធ្វើឱ្យលោកឈ្លក់នឹងទឹកលុយ របស់ឈ្មួញខិលខូចភ្លេចតួនាទីរបស់ខ្លួន ជាមេនគរបាលអន្តោប្រវេសន៍ ប្រចាំច្រកអន្តរជាតិព្រែកចាក។ តែបើតាម​ក្រុម​អ្នក​រត់ការ​ឯកសារ ក្រុមហ៊ុន នាំចូល​ទំនិញមួយចំនួន បាន​ខ្សឹប​ទម្លាយ​ឲ្យ​យើងបានដឹងដែរ​ថា មេ​នគរបាលអន្តោប្រវេសន៍ លោក ជុំ ប៊ុណ្ណា​រ័ត្ន រូបនេះ កំពុង​តែយកតួនាទី ប្រព្រឹត្ត​អំពើពុករលួយយ៉ាងខ្លាំង ​តាមរយៈ​ការ​ឲ្យ​ក្រុមហ៊ុន ឈ្មួញ តូចតាចឱ្យបង់លុយ​ក្រោម​តុ​តាម តែ​ចិត្តទាមទាររបស់ខ្លួន ហើយបើ​ទោះបី​ពួកគេ​នាំចូល ​ទំនិញស្របច្បាប់ ហើយ​មាន​ឯកសារ ​បង់ពន្ធ ជូន​រដ្ឋ​ត្រឹមត្រូវ​យ៉ាងណាក៏ដោយ។ ក៏លោក ជុំ ប៊ុណ្ណារ័ត្ន តម្រូវឱ្យបង់បន្ថែម ជូនគាត់ក្រៅបញ្ជីផងដែរ។ ក្រុមអ្នករត់ការខាងលើ នៅបានខ្សឹបប្រាប់ឱ្យ​ដឹង ​ទៀតថា រាល់​ទំនិញមួយកុងតឺន័រ ឬ​មួយ​រថយន្ត​តូច ឬ​ធុន​ធំ ត្រូវតែ​ចំណាយលុយបង់​ជា​ច្រើន​រយ​ដុល្លារ ទើប​អាច​នាំ​ទំនិញពី​ទឹកដី​វៀតណាម ចូល​ទឹកដី​ខ្មែរបាន ​ដោយ​គ្មាន​ការរំខាន​។ ហើយបើ​មិន​ព្រម​បង់​តាម​ការកំណត់ តាម​ការទាមទាររបស់​លោក ជុំ ប៉ុណ្ណអារ័ត្ន មេនគរបាលអន្ដោ​ប្រវេ​ស​ន៍ នៅច្រកនេះទេ គឺដាច់ខាត​មិន​អាច​ធ្វើដំណើរ​នាំចូល​ទំនិញ ​ទៅមក​រួច​ឡើយ​។ ពោលគឺត្រូវជាប់ត្រឹម ទ​ល់ដែនព្រែកចាកតែម្តង។​ក្រុមមន្ត្រីសមត្ថកិច្ចខាងលើ បានខ្សឹបប្រាប់ឱ្យដឹង បន្តយ៉ាងដូច្នេះទៀតថា ​បើ​តាម​បា​រ៉ែ​ម​ថ្លៃ​បាយ “លុយក្រោម​តុ​” របស់លោក ជុំ ប៊ុណ្ណា​រ័ត្ន មេ​នគរបាល អន្តោប្រវេសន៍ ច្រកទ្វារ​អន្តរជាតិ ​ព្រែក​ចាក ខេត្ត​កំពតនេះ ដូចជា​ដាក់ ​បញ្ជាឲ្យ​​មន្ត្រី​ដាក់​កំហឹត​ជំរិត​ទារលុយ​ក្រោម​តុ ពី​ប្រជាពលរដ្ឋ អ្នករកស៊ី ឈ្មួញ ឧកញ៉ា ចេញចូល​នាំ​ទំនិញ​ឆ្លងកាត់​ច្រកនេះ មាន​ជា​អា​ទិ៍ ចាប់ពី២០​ម៉ឺន ៣០​ម៉ឺន ៥០​ម៉ឺន ១​លាន​រៀល និងពី១០០$ ៣០០$ ៥០០​$ និង​ប្រជាពលរដ្ឋ​ក្រីក្រ ​២ម៉ឺនរៀល អ្នករកស៊ី​តូចតាច ​បន្ដិចបន្តួច ចាប់ពី៣ម៉ឺនរៀល ដល់៥ម៉ឺន​រៀល និង​អ្នកជំងឺ​ឆ្លងកាត់​គ្មាន​ អត្តសញ្ញាណប័ណ្ណ​ពី២០ទៅ៣០​ដុល្លារ ដោយ​គ្មាន​ការយោគយល់​បុគ្គល​ណា​ឡើយ។ ចំពោះឈ្មួញធំៗលោក ជុំ ប៉ុណ្ណារ័ត្ន ស៊ីក្រៅតារាងយ៉ាង ត្រជាក់ល្ហឹមតែម្តង។ សកម្មភាពខាងលើរបស់​លោក ជុំ ប៊ុណ្ណា​រ័ត្ន មេនគរបាលអន្តោប្រវេសន៍ច្រកអន្តរជាតិ ព្រែកចាក ខេត្តកំពតនេះ បាន​រងនូវការរិះគន់​យ៉ាងខ្លាំង ពីមន្ត្រីគ្រប់ស្ថាប័ននៅទីនោះ រួមទាំងប្រជាពលរដ្ឋ និងអ្នករកស៊ីផងដែរ។ ដែលធ្វើឲ្យ​ប៉ះ ពាល់​យ៉ាងខ្លាំង ដល់​របរ​រកស៊ីរបស់​ក្រុម​ឈ្មួញ ដែល​នាំចូល​ទំនិញ​ស្របច្បាប់ និង​ប្រជាពលរដ្ឋ​ក្រីក្រ និង​អ្នកជំងឺ​ឆ្លងដែន ផងដែរ។ក្រុមមន្ត្រីខាងលើ បានលើកឡើងថា លោក ជុំ ប៉ុណ្ណារ័ត្ន បានធ្វើឲ្យ​​ប៉ះពាល់​ខ្លាំង​បំផុត​នោះ ​គឺជា​កិត្តិយស នឹង​សេចក្ដី​ថ្លៃថ្នូរ​របស់​អង្គភាព នៃ​អគ្គនាយកដ្ឋាន នគ​បាល​អន្តោ​ប្រវេ​ស​ន៍​ ក្រសួង​មហាផ្ទៃ​ ដែល​តែងតាំង​បុគ្គលរូបនេះ​ទៅ​ជា​តំណាង ជាភ្នែក ជាច្រមុះ មិនមែន​​ឱ្យ​បុគ្គល​ទៅ​ចាប់​ជំរិត​ប្រជាពលរដ្ឋ ឈ្មួញ ឧកញ៉ា យក​លុយ​ស្រស់ៗ តាមអំពើចិត្តនោះទេ។ប្រភពផ្សេងទៀត បានខ្សឹបមកប្រាប់ឱ្យបានដឹងផងដែរថា​ ​លោក ជុំ ប៊ុណ្ណា​រ័ត្ន មុនឡើងមកធ្វើជា មេនគរបាលច្រកព្រែកចាកនេះ គឺគាត់ធ្លាប់ធ្វើ​ជាប្រធាន​ក្រុមនគរបាល​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ​រាប់សឹប​ឆ្នាំ ដែល​គា​ត់មាន​ជំនាញ​បំផុត​ខាង​ ប្រដេញ​ចាប់​ចុះ​ប្រមូល​លុយ ពី​ក្រុម​ឈ្មួញ​រកស៊ី​នៅ​ខេត្ត​កំពត រាប់សិប​ឆ្នាំ មកហើយ។ លើសពីនេះ​ទៅ​ទៀត​តាម​ ជំនាញ​របស់​គាត់​ស្គាល់​មុខ​ឈ្មួញ រកស៊ី ដឹក​ទំនិញ​ខុសច្បាប់​ដូច ​ថ្ងៃអ៊ីចឹង។ គួររំលឹកផងដែរថា យោង​តាម​សេចក្តីប្រកាស លេខ​៣៥៨០ ប្រក ចុះ​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០១៧ របស់​ក្រសួង​មហាផ្ទៃ លោក​វរសេនីយ៍ឯក ជុំ ប៊ុណ្ណា​រ័ត្ន អត្ថ​លេខ ១៩៩៩៩ ពីមុន​ជា នាយរង​ប៉ុស្តិ៍ ច្រកទ្វារ​ព្រំដែន​អន្តរជាតិ ត្រពាំង​ស្រែ ក្រោយមកត្រូវ​បានតែងតាំង​ជា ​នាយ​ប៉ុស្តិ៍​នគរបាល ច្រកទ្វារព្រំដែន អន្តរជាតិព្រែក​ចាក ជំនួស​លោកវរសេនីយ៍ឯក ណុប សារឹម កាលពី​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៧​ ដែល​ត្រូវបាន​ដកចេញ​ពី​តួនាទី​កន្លងទៅនេះផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1298 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8447 នាក់
ខែនេះ :
28000 នាក់
3 ខែនេះ :
61833 នាក់
សរុប :
2512540 នាក់