ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
លោក ទុំ ណូ និងលោក ណុប សំអានមេគយខេត្តព្រះសីហនុធំក្លិនស្អុយទៀតហេីយ
Fri,24 May 2019 (Time 09:26 AM)
ដោយ ៖ សុភី (ចំនួនអ្នកអាន: 1026នាក់)


ព្រះ​សីហ​នុ៖ ប្រភពពីប្រជាពលរដ្ឋ បានប្រាប់qថាប្រធាន​សាខា​គយ​និង​រដ្ឋាករ​ខេត្ត​ព្រះ​សីហ​នុ លោកទុំ ណូបាន​ត្រូវ​ប្រជាពលរដ្ឋ​ និង​មន្ត្រី​សង្គម​ស៊ី​វិល​ មួយ​ចំនួន​បាន​ចោទ​ប្រកាន់​និង​ដាក់​ការ​ សង្ស័យ​ថា​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ដោយ​ឃុបឃិត​ជាមួយ​ឈ្មួញ​នាំ​ទំនិញ ​និងប្រេងគេច​ព​ន្ឋ​ជា​ច្រើន​ប្រភេទ ​ចូល​តាម​កំពង់​ផែ​នានា​ក្នុង​អាណា ចក្រ​ខេត្ត​ទេសចរណ៍​និង​សេដ្ឋកិច្ច​មាត់ សមុទ្រ​មួយ​នេះ ។បើ​តាម​គេហទំព័រ ​ក្នុងស្រុក​ជាច្រើនបាន​ស្រង់​សម្តី​ពលរដ្ឋ​និង​សង្គម​ស៊ី​វិល​ចុះ​ផ្សាយ​ថាក្រៅពី​លោក ទុំ ណូ ក៍​នៅ​មាន​មន្ត្រី​គយ​ម្នាក់​ទៀត ​ឈ្មោះ ណុបសំអាន ប្រធាន​ការិយាល័យ​គយ​និង​រដ្ឋាករ​ប្រចាំ ​កំពង់​ផែ​ទំនប់​រលក ខេត្ត​ព្រះ​សីហ​នុ ក៏​ជាប់​ការ​សង្ស័យ​បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ទំនិញ ​គេច​ព​ន្ឋ​ជា​ថ្នូរ​នឹង​ការ​ទទួល​បាន​លាភសក្ការៈ ​ផ្ទាល់ខ្លួន​ផង​ដែរ ។ 

 

យ៉ាងណា​ក៏ដោយសារពត៌មាន យើង​មិន​អាច​រក​ការ​សុំ ​អត្ថាធិប្បាយ​ឆ្លើយ​តប​បាន​ទេពី​លោក ទុំ ណូ ប្រធាន​សាខា​គយ​និង​រដ្ឋាករ ​ខេត្ត​ព្រះ​សីហ​នុ ក៍​ដូច​ជា​លោក ណុប សំអាន ប្រធាន​ការិយាល័យ​គយ ​និង​រដ្ឋាករ​ប្រចាំ​កំពង់​ផែ​ទំនប់​រលកបានទេ​។ បើ​តាម​ប្រភព​ដដែល​បានខ្សឹប និង​បញ្ជាក់​ទៀត​ថា ទំនិញ​ដែល​សង្ស័យ​ថា​ គេច​ព​ន្ឋ​ចូល​តាម​ច្រក​កំពង់​ផែ​ទំនប់​រលក ឬ ផែ លោក សូ ជុង​ហ៊ួ​រ ផែ​កែវ​ផុស និង ផែ​អន្តរជាតិ​ស្ទឹង​ហាវ ស្ថិត​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះ​សីហ​នុ​ជាដើម ។ប្រភព​ខ្សឹបបន្ថែម​ថា ទំនិញ​ដែល​ទំនងជា​គេច​ព​ន្ឋ​ទាំងនោះ​រួម​មាន​៖ សម្ភារ​ការិយាល័យ គ្រឹះស្ថានសិក្សា ម៉ូតូ​ស៊េរី​ទំនើប គ្រឿងក្រអូប ឬ​សំអាង សំភារ​សំណង់ ភេសជ្ជៈ​កំប៉ុង ឬ​ដប​គ្រប់​ប្រភេទ ស្រា​បៀរ ទូរស័ព្ទ​ដៃ​ស៊េរី​ទំនើប​ៗ និង​គ្រឿង​អេ​ឡិច​ត្រូ​និ​ច។ចំណែកប្រេងសាំង ​គេចពន្ធគេដឹកចូលមកកាន់តំបន់កោះរ៉ុង ក្រុងព្រះសីហនុរួចគេបូមប្រេង ទុកនៅទីនោះដោយមានស៊ីទែនស្ដុក ប្រេងធំៗរាប់សិបនៅលើកោះ ។ ហើយទើបគេបន្ដដឹកចេញតាម ទូកទៅកាន់ស្រុកស្ទឹងហាវ ផ្គត់ផ្គង់ប្រេងឱ្យឈ្មួញ សម្រាប់ចែកចាយបន្ដ។ ហើយប្រេងមួយចំនួនទៀតត្រូវបានគេ ដឹកតាមទូកទៅកាន់ស្រុកស្រែអំបិល និងខេត្ដកំពត កែបផងដែរ។ ដោយមានអ្នកចាំទទួលចែកចាយបន្ដនៅទីនោះ ។ហើយប្រេងមួយចំនួនទៀត ត្រូវបានគេដឹកតាមទូកចូលក្រុងព្រះសីហនុ និងដឹកចែកចាយបន្ដ ចូលខេត្ដកំពង់ស្ពឺ ភ្នំពេញ និងតាកែវទៀតជាដើម ។ បើតាមពត៌មាន​ក្នុងស្រុក​​បញ្ជាក់​ដែរ​ថា កន្លង​មក​ទំនិញ​ភាគច្រើន ដែល​បាន​នាំ​ចូល​តាម​ច្រក​កំពង់​ផែ​មួយ ​ចំនួន​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ជា​ពិសេស​កំពង់​ផែ ​ឯកជន គឺ​មិន​ត្រូវ​បាន​មន្ត្រី​ការិយាល័យ​គយ និង​រដ្ឋាករ ព្រមទាំង​សមត្ថកិច្ច​ស្ថាប័ន​ពាក់ព័ន្ធ ប្រចាំការ​តាម​កំពង់​ផែ​នីមួយ​ៗ​ត្រួតពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ​ទេ ឬ​ជួនកាល​មិន​មានការ​ត្រួតពិនិត្យ​សោះតែ​ម្តង​។មន្ត្រីរាជការ និង​ពលរដ្ឋ​ខេត្ត​ព្រះ​សីហ​នុ ព្រមទាំង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​មួយ​ចំនួន​នៅ​ខេត្ត​ព្រះ​សីហ​នុ រួម​មាន​៖ សមាគម​អង្គការ​សង្គមស៊ីវិលជាដើម ស្នើ​ដល់​លោក ឱម យ៉ិ​ន​ទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ និង លោក គុណ ញឹ​ម អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ចាត់វិធានការ​បញ្ជូន​មន្ត្រី​ចុះ​ស្រាវជ្រាវ ជុំវិញ​បទ​សង្ស័យ​នៃ​បទល្មើស​នាំ​ចូល​ទំនិញគេចពន្ធ​តាម​ច្រក​កំពង់​ផែ​នានា​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ឲ្យ​បាន​ឆាប់​និង​មាន​ប្រសិទ្ធភាព​។

​​សូម​រម្លឹកថា​៖ លោក ទុំ ណូ​អតីតប្រធាន​សាខាគយនិង​រដ្ឋាករ​ខេត្ត​ប៉ៃលិន​បាន​បើកដៃ​ឲ្យ ក្រុម​ឈ្មួញ នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ចូល​តាម​ច្រក​ព្រំដែន​អន្តរជាតិ​និង​ច្រករបៀង​នានា​ក្នុង​ខេត្ត​ ធ្វើអោយ​បាត់​ចំណូល​ចូល​រដ្ឋ​យ៉ាង​សន្ធឹកសន្ធាប់​ក្នុង​មួយ​ខែៗ ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន​បក្ខពួក រ​បស់​ខ្លួន​។​ លោក​ទុំណូ​ធ្លាប់​មាន​កំហុស ​បច្ចេក​ទេស​ក្នុង​ធ្វើឲ្យ​បាត់​ចំណូល​ពន្ធគយ​យ៉ាង​សន្ធឹកសន្ធាប់​បែបនេះហើយ ទើប​មន្ត្រី​ក្រោម​ឱវាទ​ក្នុង​ខេត្ត​ប៉ៃលិន​បាន​អំពាវនាវ​ឲ្យ​លោក​បណ្ឌិត គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ពិនិត្យ​មើល​ទង្វើ​មិន​ប្រក្រតី​របស់​លោក​ទុំ​ណូ​។​

សូមបញ្ជាក់ថាពាក់ព័ន្ធ និងជុំវិញករណីខាងលើនេះកន្លងមក សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែនបាន ចេញបទបញ្ជា​លេ​ខ០១ប.​បចុះ​ថ្ងៃ​ទី០៩ ខែ​តុលាឆ្នាំ២០១៦ កន្លងមកនេះដោយចុះហត្ថលេខាដោយប្រមុខរដ្ឋាភិបាលកម្ពុជា ផ្ទាល់ដើម្បីបញ្ចៀសការ ប៉ះពាល់ដល់ចំណូលពន្ធរបស់រដ្ឋនិង ការប្រកួតប្រជែង ជាពាណិជ្ជកម្មដែលជា​តម្លាភា​ពលើ​ការប្រមូលពន្ធរបស់រដ្ឋ?​ បែ​រជា​កំពុងកើតមាននៅភាពអសកម្មយ៉ាងពេញបន្ទុកនាពេលបច្ចុប្បន្ននៅខេត្តព្រះសីហនុដែលគ្រប់គ្រងដោយទុំណូប្រធានសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុបាននិងកំពុងតែធ្វើសកម្មភាពផ្គើនទៅនឹងបទបញ្ជា របស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែនយ៉ាងពេញបន្ទុកផងដែរ។បើ​យោង​តាម​លិខិត​ បទបញ្ជា​លេខ​០១​ប​.​ប សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែនបាន​ចេញបញ្ជា​ ដល់​កងកម្លាំង​គ្រប់​ប្រភេទ និង​អាជ្ញាធរ​ដែនដី ឱ្យ​ចូលរួម​ប្រតិបត្តិការ​ បង្ក្រាប​បទល្មើស ឲ្យខាងតែបានជាទីបំផុតក្នុង​ការបើក​ប្រតិបត្តិការ​បង្ក្រាប ដែល​នឹង​ចែក ចេញ ជា​ពីរ​ប្រភេទគឺប្រភេទទី០១លំដាប់ថ្នាក់ជាតិដោយអន្តរក្រសួងឯប្រភេទទី០២លំដា​ប់ថ្នាក់មធ្យមត្រឹមថ្នាក់ខេត្ត​។ជាងនេះទៅទៀតកាលពីពេលកន្លងទៅនេះ​​សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែ​ន បាន​ចេញ​​អនុ​ក្រឹ​ត្យ តែង​តាំង​​ស​មាស​ភាព ប​ង្ក្រាប​​និង​​ទប់ស្កា​ត់ អំ​ពើ​រ​ត់ព​ន្ធ​ខុ​ស​ច្បាប់ ដោយ​មាន រដ្ឋ​ម​ន្ត្រីក្រ​សួង​​សេ​ដ្ឋ​កិច្ច ជា​​ប្រ​ធាន អគ្គ​នា​យក​​គយ​​និង​រ​ដ្ឋការ ជា​​អនុ​ប្រ​ធា​ន​អ​ចិ​ន្ត្រៃយ៍ហើយ ​ប្រធាន​សាខាគយ នៅតាម​ខេត្ត ក៏មាន​តួនាទី​ជា អនុប្រធាន​អចិន្ត្រៃយ៍ នៅតាម​មូលដ្ឋាន​នីមួយៗ សំដៅ​ធ្វើ​ការងារ ឲ្យ​មាន​ប្រសិទ្ធភាព ក្នុងការ​ប្រមូល​ពន្ធ​ជូន​រដ្ឋ។ ប៉ុន្តែ​ក្រុមអ្នកតាមដាន កំណែទម្រង់​គយ បាន​លើកឡើងថា វិធានការ​នេះ មិនសូវមាន​ប្រសិទ្ធភាព​នោះទេ? ប្រសិនបើ​គ្មាន​ការ ផ្លាស់ប្តូរ​តំណែង មន្ត្រី​គយ​មួយចំនួនទៀតនៅក្នុងប្រទេស ដែល​គ្មាន​ឆ​ន្ទៈ ក្នុងការ​អនុវត្តន៍ កំណែទម្រង់​ស៊ីជម្រៅ នាពេ​លកន្លងមកនោះ?​៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
476 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7625 នាក់
ខែនេះ :
27178 នាក់
3 ខែនេះ :
61011 នាក់
សរុប :
2511718 នាក់