ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
រាជរដ្ឋាភិបាលចេញអនុក្រឹត្យដំឡើងប្រាក់ខែឲ្យចៅក្រមនិងព្រះរាជអាជ្ញាទូទាំងប្រទេស
Tue,28 May 2019 (Time 05:58 PM)
ដោយ ៖ រតន: (ចំនួនអ្នកអាន: 1095នាក់)


ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញអនុក្រឹត្យមួយស្តីពី “ការកែប្រែ និងការដំឡើងប្រាក់បំណាច់ចៅក្រម និងព្រះរាជអាជ្ញា ” ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ ។ អនុក្រឹត្យនេះដែលអង្គភាពព័ត៌មានខ្មែរជាយដែន ទើបទទួលបាននៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ នេះ។

យោងតាមអនុក្រឹត្យនេះ ប្រធានតុលាការកំពូល និងអគ្គព្រះរាជអាជ្ញាអម តុលាការកំពូលទទួលបានប្រាក់បំណាច់ចំនួន១០ លានរៀល ឬ ស្មើនឹង ២.៥០០ ដុល្លារ អាមេរិក ។ ក្រៅពីនេះ មន្ត្រីតុលាការ ផ្សេង ទៀត គឺទទួលបានប្រាក់ បំណាច់តាមឋានានុក្រម។

 

ក្រោយពីរាជរដ្ឋាភិបាលចេញអនុក្រឹត្យដំឡើងប្រាក់ខែនេះ ប្រជាពលរដ្ឋគ្រប់ មជ្ឈដ្ឋានសង្ឃឹមថា មន្ត្រីតុលាការនៅ គ្រប់ខេត្តនិងរាជធានី នឹងឈប់ប្រព្រឹត្តអំពើពុករលួយ ស៊ីសំណូកសូកប៉ាន់ ដើម្បីឲ្យសង្គមយើងក្លាយជា សង្គមយុត្តិធម៌មួយនឹងគេ។

អនុក្រឹត្យមួយស្តីពី “ការកែប្រែ និងការដំឡើងប្រាក់បំណាច់ចៅក្រម និងព្រះរាជអាជ្ញា ” ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ មានខ្លឹមសារដើមទាំងស្រុង ដូចខាងក្រោម៖

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1346 នាក់
ម្សិលមិញ :
282 នាក់
សប្តាហ៍នេះ :
3979 នាក់
ខែនេះ :
16369 នាក់
3 ខែនេះ :
56115 នាក់
សរុប :
2481824 នាក់