ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ក្រុមអ្នកសារព័ត៌មានជាច្រើន នាក់ ចុះថតផ្តិតយករូបភាព ប៉ះ សម្តីគ្នា ឡើងតឹងសរសៃករ ជាមួយ.លោក យី ថុល មេគយច្រកព្រែកចាក ខ្លាចបែកធ្លាយ រឿង ឃុបឃិត ជាមួយ ក្រុមឈ្មួញ
Tue,28 May 2019 (Time 06:56 PM)
ដោយ ៖ សុផល (ចំនួនអ្នកអាន: 1077នាក់)


ខេត្តកំពត៖ ចាប់តាំងពីទទួលបាន តំណែងជា ប្រធានការិយាល័យគយច្រកព្រែកចាក ស្រុកកំពង់ត្រាច ខេត្តកំពត រួចមកលោក យី ថុល កំពុងប្រើតួនាទីនិងអំណាច ប្រព្រឹត្តអំពើពុករលួយ តាមច្រើនរូបភាព ដោយគ្មានញញើតអ្វីទាំងអស់។ 

ប្រភពពីមន្ត្រីគយ ក្នុងខេត្តកំពត មួយចំនួនបានបង្ហើបឲ្យដឹងថា ការដែល លោក យី ថុល ហ៊ានធ្វើអ្វីតាមអំពើចិត្ត រហូតដល់ឃុបឃិតឲ្យឈ្មួញនាំចូល ទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ ក៏ដូចជាទំនិញ ប្រភេទចំណីអាហារ មានលាយសារធាតុគីមី កាន់តែច្រើនឡើងៗ គឺដោយសារអាងមាន លោក ហេង សំបូរ មេគយខេត្តកំពត ជាបង្អែកដ៏រឹងមាំ។ ចំណែក មេគយធំៗនៅក្នុង អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បែរជាធ្វើមិនដឹងមិន ឮអ្វីទាំងអស់ ហើយបណ្ដោយឲ្យ លោក យី ថុល ប្រធានការិយាល័យគយ ច្រកទ្វារអន្តរជាតិព្រែកចាក ធ្វើអ្វីៗស្រេចតែអំពើចិត្ត។

ប្រភពពីមន្ត្រីនៅ ច្រកទ្វារអន្តរជាតិព្រែកចាក ស្រុកកំពង់ត្រាច ខេត្តកំពត បានឲ្យដឹងថា ៖ មួយរយៈចុងក្រោយនេះ មន្ត្រីគយច្រកព្រែកចាក បានឃុបឃិត ឲ្យឈ្មួញធំៗនាំចូលទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុស ច្បាប់យ៉ាងគំហុក ដោយគ្មាន ញញើតអ្វីទាំងអស់។

សូម្បីតែទំនិញជា ប្រភេទចំណី អាហារមានផ្ទុក សារធាតុគីមី ដូចជា៖ បង្គា ក្ដាម ជាដើមក៏មន្ត្រីគយ ប្រចាំច្រកទ្វារអន្តរ ជាតិព្រែកចាក ឃុបឃិតឲ្យឈ្មួញនាំចូលយ៉ាងពេញ បន្ទុកដែរដើម្បីជាថ្នូរនឹងផល ប្រយោជន៍។ 

ក្នុងនោះលោក យី ថុល ប្រធានការិយាល័យគយច្រកទ្វារ អន្តរជាតិព្រែកចាក ដែលមានការ ឃុបឃិតបើកដៃពី សំណាក់ លោក ហេង សំបូរ មេគយខេត្តកំពត កំពុងបង្កើនសកម្មភាពប្រព្រឹត្តអំពើពុក រលួយតាមរយៈការឃុបឃិតឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ទាំងយប់ទាំងថ្ងៃ។

 

តាមការបង្ហើបពី សំណាក់មន្ត្រីគយ និងភ្នាក់ងារគយ ក្នុងខេត្តកំពត មួយចំនួនបានឲ្យដឹងថា៖ លោក យី ថុល ប្រធានការិយា ល័យគយ ច្រកទ្វារអន្តរជាតិព្រែកចាក ចំណាយលុយយ៉ាងច្រើនក្នុងការ ទទួលបាន តំណែងនេះ ដូច្នេះហើយទើប លោក យី ថុល ខំប្រឹងប្រព្រឹត្តអំពើពុក រលួយប្រមូល លុយស្រង់ដើមយ៉ាង តក់ក្រហល់។

ឈ្មួញនិងអាជីវករ តូចតាចមួយចំនួនបានអះអាងថា៖ មួយរយៈចុងក្រោយនេះលោក យី ថុល មេគយច្រកព្រែកចាក ព្រមទាំងបក្ខពួកបានប្រើអំណាច គាបយកលុយលើតុ ក្រោមតុពីពួកគាត់កាន់តែច្រើនឡើងៗ ហើយគេបែរជាឃុបឃិត ឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ យ៉ាងគំហុក យកធ្វើឲ្យរដ្ឋត្រូវខាតបង់ ចំណូលពន្ធយ៉ាង ច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ។ 

 

ដូច្នេះ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជា ឯកឧត្តមបណ្ឌិត គុណ ញឹម ដែលជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មិនគួរមើលរំលងអំពើពុករលួយយ៉ាង ខ្លាំងក្លារបស់លោក យី ថុល មេគយច្រកព្រែកចាក តទៅទៀតឡើយ។

 

ប្រភពដែលស្និទ្ធនឹង លោក យី ថុល មេគយច្រកព្រែកចាក បានឲ្យដឹងថា៖ ការដែលលោក យី ថុល ហ៊ានឃុបឃិតបើកដៃ ឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញប្រភេទ ចំណីអាហារ មាន ផ្ទុកសារធាតុគីមី យ៉ាងរាលដាល គឺដោយសារមានការ គាំពារពីសំណាក់ លោក ហេង សំបូរ ដែលជាមេគយខេត្តកំពត ផងដែរ។ 

ដូច្នេះហើយទើបលោក យី ថុល ហ៊ានយក បទពិសោធន៍ នៃអំពើពុករលួយកាលនៅធ្វើជា(ប្រធានការិយាល័យគយច្រក៤០០ ) ស្រុកសំឡូត ខេត្តបាត់ដំបង មកអនុវត្តន៍ក្នុងតួនាទី ជាប្រធានការិយាល័យគយច្រកព្រែកចាក ស្រុកកំពង់ត្រាច ខេត្តកំពត យ៉ាងពេញបន្ទុកតែម្តង។

ពាក់ព័ន្ធ ការរិះគន់ខាងលើ នៅក្នុងថ្ងៃនេះ ក្រុមអ្នកសារព័ត៌មាន ជាច្រើន នាក់ បានចុះទៅផ្តិតរូប ភាព នៅនិង ច្រកព្រែកចាក ផ្ទាល់តែម្តង ក៏មានការឈ្លោះ ប្រកែកគ្នា ជា លោក ប្រធានគយ យ៉ាងតឹងសរសៃករ កញ្ឆក់ទូរស័ព្ទរបស់ អ្នកកាសែត តែម្តង ពាក់ព័ន្ធនិង ការថតយន្តធុនធំ កំពុងដឹកទំនិញ ជាក់ស្តែងដូចឃើញក្នុងរូបភាពនេះស្រាប់ ។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
537 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7686 នាក់
ខែនេះ :
27239 នាក់
3 ខែនេះ :
61072 នាក់
សរុប :
2511779 នាក់