ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
សាលាឧទ្ធរណ៍​សម្រេច​ឲ្យ​មេដឹកនាំ​សហជីព​៦​រូប រួច​ពី​ការចោទប្រកាន់​ករណី​បាតុកម្ម​ផ្លូវ​វេងស្រេង
Wed,29 May 2019 (Time 06:35 PM)
ដោយ ៖ ស្រីម៉ុម (ចំនួនអ្នកអាន: 983នាក់)


ភ្នំពេញៈ សាលាឧទ្ធរណ៍​បាន​បើកសវនាការ ​លើ​បណ្តឹង​ឧទ្ធរណ៍ របស់​មេដឹកនាំ​សហជីព និង​សមាគម ៦​រូប​រួមមាន​៖ លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា អ្នកស្រី ម៉ម ញឹម ប្រធាន​សហព័ន្ធ​សហជីព​ជាតិ​នៃ​ឧស្សាហកម្ម​វាយ​ន​ភណ្ឌ លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព ​ចលនា​កម្មករ​កម្ពុជា លោក ជា មុនី អតីត​ប្រធាន​សហជីព​សេរី​កម្មករ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អ្នកស្រី យ៉ាង សោ​ភ័​ណ្ឌ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា និង​លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា កាលពី​រសៀល​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៩ ម្សិលមិញ​នេះ​។​

​ក្រោយពី​បញ្ចប់​ការសួរ ដេញដោល សភា​ព្រហ្ម​ទ​ណ្ឌ័ នៃ​សាលាឧទ្ធរណ៍ បានសម្រេច​ឲ្យ​ថ្នាក់ដឹកនាំ ​សហជីព​ទាំង​៥​នាក់ និង​ប្រធាន​សមាគម ដោយ​សម្រេច​៖ ១-ទទួល​បណ្តឹង​របស់​ថ្នាក់ដឹកនាំ​ សហជីព​ទុកជា​ត្រឹមត្រូវ តាម​ទម្រង់ និង​គតិ​ច្បាប់​។ ២-បដិសេធ​សាលក្រម សាលាដំបូង​រាជធានី​ភ្នំពេញ​ចោល​។ ៣-ឱ្យឈ្មោះ អាត់ ធន់  , ម៉ម ញឹម , ប៉ាវ ស៊ីណា , ជា មុនី , យ៉ាង សោ​ភ័​ណ្ឌ និង រ៉ុង ឈុន រួច​ខ្លួ​ច​ពីបទ​ចោទ​។ 

​ការសម្រេច​នេះ កំបាំងមុខ​អ្នកស្រី ម៉ម ញឹម លោក​ប៉ាវ ស៊ីណា លោក​ជា មុនី អ្នកស្រី យ៉ាង សោ​ភ័​ណ្ឌ និង​លោក រ៉ុង ឈុន​។​

​សូមជម្រាបថា កាលពី​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៨ តុលាការក្រុង​ ភ្នំពេញ​បាន​កាត់ទោស​មេដឹកនាំ​សហជីព ៦​រូប ក្នុងនោះ​រួមមាន​លោក អាត់ ធន់ លោក ជា មុនី អ្នកស្រី យ៉ាង សោ​ភ័​ណ្ឌ លោក ប៉ាវ ស៊ីណា លោក រ៉ុង ឈុន និង​អ្នកស្រី ម៉ម ញឹម ឲ្យ​ជាប់ពន្ធនាគារ ២​ឆ្នាំកន្លះ តែ​ទោស​នេះ​ត្រូវ​ព្យួរ ហើយ​បង្គាប់​ឲ្យ​មេដឹកនាំ​ សហជីព​ទាំង ៦​រូបនេះ បង់​សំណង​ជំងឺ​ចិត្ត ៣៥​លាន​រៀល ស្មើនឹង​ប្រមាណ​ជិត ៩​ពាន់​ដុល្លារ​អាមេរិក ពាក់ព័ន្ធ​នឹង​បទ​ចោទ​ប្រព្រឹត្តិ​អំពើហឹង្សា​ ដោយ​ចេតនា កាលពី​អំឡុង​ឆ្នាំ​២០១៤ នៅមុខ​សួន​កាណាឌីយ៉ា ផ្លូវ​វេ​ង​ស្រេង​៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1007 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8156 នាក់
ខែនេះ :
27709 នាក់
3 ខែនេះ :
61542 នាក់
សរុប :
2512249 នាក់