ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
មន្រ្តីនគរបាល ឌួង ណាគ្រី ត្រូវបានបញ្ជូនទៅដល់តុលាការហើយ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ ក្រោយពីបានប៉ុនប៉ងបាញ់សម្លាប់ជនរងគ្រោះ២នាក់ប្ដីប្រពន្ធ
Fri,03 May 2019 (Time 08:42 PM)
ដោយ ៖ វណ្ណៈ (ចំនួនអ្នកអាន: 1073នាក់)


(ភ្នំពេញ)៖ អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ លោកវរសេនីយ៍ទោ ឌួង ណាគ្រី ត្រូវបានបញ្ជូនទៅដល់ សាលាដំបូងរាជធានីភ្នំពេញហើយ នៅវេលាម៉ោងប្រមាណជាង៤៖៣០នាទីរសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩នេះ ដើម្បីធ្វើការផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ ដែលបាញ់ប្រហារប៉ងសម្លាប់ជនរងគ្រោះពីរនាក់ប្ដីប្រពន្ធ នៅក្បែរអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ។

សូមបញ្ជាក់ថា នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យចាប់បញ្ជូន អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ឌួង ណាគ្រី ទៅកាន់តុលាការដើម្បីចាត់វិធានការតាមផ្លូវច្បាប់។ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានថ្លែងប្រាប់សារពត៌មានខ្មែរជាយដែនយ៉ាងដូច្នេះថា «នៅពេលនេះខ្ញុំបានបញ្ជាឲ្យនាំខ្លួន ឌួង ណាគ្រី ទៅកាន់ព្រះរាជអាជ្ញា ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ហើយនៅបន្ដិចទៀតនេះ»។
 
ចំណាត់ការរបស់អគ្គស្នងការនគរបាលជាតិ នឹងទទួលបានការសាទរយ៉ាងខ្លាំងពីមហាជន ជាពិសេសផ្ដល់យុត្តិធម៌ពិតប្រាកដជូនជនរងគ្រោះ ដែលរងការបាញ់ប៉ងសម្លាប់ទាំងពីរនាក់ប្ដីប្រពន្ធ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
625 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7774 នាក់
ខែនេះ :
27327 នាក់
3 ខែនេះ :
61160 នាក់
សរុប :
2511867 នាក់