ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
អគ្គិភ័យដ៏សែនកំណាចកាចសាហាវបំផុត បានឆាបឆេះលេបត្របាក់ឆក់យកតូប អស់ជាច្រើនតូប នៅក្នុងផ្សារអូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
Sun,05 May 2019 (Time 02:05 PM)
ដោយ ៖ រដ្ឋា (ចំនួនអ្នកអាន: 1020នាក់)


បន្ទាយមានជ័យ ៖ ឆេះផ្សារអូរអំបិល ស្ថិតនៅសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ តាំងពីវេលាម៉ោង៤ជិតភ្លឺថ្ងៃទី៥ឧសភា២០១៩ ។

ជាមួយនឹង​ហេតុការណ៍​នេះ​កម្លាំង​នគរបាល​ពន្លត់​អគ្គិភ័យ បាន​បញ្ចេញ​រថយន្ត​ជា​ច្រើន​គ្រឿង​ដើម្បី​បាញ់​ពន្លត់ភ្លើង​ឆេះ​ផ្សារ​អូរ​អំបិល ប៉ុន្តែ​ទោះយ៉ាងណា​ភ្លើង​បាន​ឆេះ​ស្ទើរ​ទាំងស្រុង​បណ្ដាលឱ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អីវ៉ាន់​លក់ដូរ ​ក្នុង​ផ្សារ​នោះ​ទាំងអស់ បើទោះបីជា​សមត្ថកិច្ច​ខំប្រឹង​បាញ់​ពន្លត់​យ៉ាងណាក៏ដោយ​។ ទោះយ៉ាងណា​សមត្ថកិច្ច​ប៉ូលិស​មូលដ្ឋាន​ក៏ដូចជា​អាជ្ញាធរ ​ស្រុក ​ក្រុង​មិនទាន់បាន​បញ្ជាក់​អំពី​មូល​ហេតុដែល​បណ្ដាល​ឲ្យ​មាន​អគ្គីភ័យ​ដ៏​សាហាវ​នេះឡើយ​ទេ ប៉ូលិស​បានត្រឹមតែ​អះអាងថា កំពុង​ស្រាវជ្រាវ​រក​មូលហេតុ​ពិតប្រាកដ​។​
 
​ចំណែក​អាជីវករ​ទាំងអស់​បាន​សម្ដែង​ការសោកស្ដាយ​យ៉ាង​ពន់ពេក ​ដោយសារតែ​ទ្រព្យសម្បត្តិ​ក៏ដូចជា​អីវ៉ាន់​របស់គាត់​ទំនិញ​របស់គាត់​ បានក្លាយ​ទៅជា​ចំណី​ព្រះ​អគ្គី​តែមួយ​យប់ ធ្វើអោយ​គាត់​បាត់បង់​មុខរបរ និង​ជំពាក់​បំណុល​គេ ដោយ​ពួកគាត់​បានលើកឡើង​ថា ទំនិញ​ទាំងអស់​ពុំទាន់​ទូទាត់​អោយ​ថ្លៃដើម​គេ​នៅឡើយ ហើយ​ឥឡូវនេះ ត្រូវ​ភ្លើង​ឆេះ​ខ្ទេច​គ្មាន​សល់ ​៕​
នូវក្នុងរដូវក្តៅដូច្នេះ សូមបង ប្អូនប្រជាពលរដ្ឋទាំងអស់ ធ្វើការប្រយ័ត្នឲ្យបានខ្ពស់ ចំពោះការប្រើប្រាស់ភ្លើងផ្សេងៗ មានភ្លើងធូប ទៀន ជាដើម ។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
768 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7917 នាក់
ខែនេះ :
27470 នាក់
3 ខែនេះ :
61303 នាក់
សរុប :
2512010 នាក់