ចប់បាត់ ក្រោយសម្របសំរួលរួច ស្រាប់តែពេលនេះជនរងគ្រោះបានសំណងជាលុយត្រឹមតែ…
រំលឹកឡើងវិញបន្តិចថា កាលពីវេលាម៉ោង១រំលងអាធ្រាត ឈានចូលថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចក្បែរអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ តាមបណ្ដោយផ្លូវ៣៦៣ កែងនិងផ្លូវលេខ៦២៨ ក្នុងសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ មានហេតុការណ៍ដ៏ភ្ញាក់ ផ្អើលមួយបានកើតឡើង បន្ទាប់ពីបុរស និងស្ត្រី ប្ដីប្រពន្ធ២នាក់ត្រូវបានមន្ត្រីនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃម្នាក់ និងបក្សពួកដេញរះ៥ គ្រាប់សំដៅមកលើរថយន្តRANGE ROVER របស់ពួកគាត់នៅក្បែរអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅពេលនេះ ជនបង្កត្រូវបានប្រភពព័ត៌មានបញ្ជាក់ថា លោកវរសេនីយ៍ទោ ដួង ណាគ្រី អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ។
ចំណែកជនរងគ្រោះ ឈ្មោះ ភូរិស្ស ស្តូរ៉ា់ ជាអគ្គនាយកក្រុមហ៊ុនសន្តិសុខ CPS . ពន្លឺយុត្តិធម៌មិនទាន់មាននៅឡើយទេ សម្រាប់ជនរងគ្រោះទាំង ២នាក់ប្តី-ប្រពន្ធ ដែលរងការបាញ់ពីសំណាក់ អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃឈ្មោះ ឌួង ណាគ្រី រហូតមកដល់ពេលនេះ ពីព្រោះមន្រ្តីនគរបាលរូបនេះមិនត្រូវបានបញ្ជូនទៅកាន់តុលាការដើម្បីកាត់ទោសនោះឡើយ បែរជាបញ្ជូនទៅកាន់នាយកដ្ឋាន នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ ដើម្បីដាក់វិន័យតាមកងកម្លាំងនគរបាលជាតិទៅវិញ។ ប្រភពព័ត៌មានច្បាស់ការណ៍ បញ្ជាក់ថា ការសម្រេចបែបនេះ បន្ទាប់ពីជន រងគ្រោះ យល់ព្រមសម្រប សម្រួលជាមួយជនបង្ក ដោយទទួលសំណងចំនួន៥ពាន់ដុល្លារអាមេរិក ។ ទោះបីយ៉ាងណា លោក អេង សោភា នាយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅពុំទាន់សុំការបញ្ជាក់បន្ថែមបាននៅឡើយទេ ដោយសារទូរស័ព្ទចូល តែថាជាប់រវល់ប្រជុំ នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩ នេះ ។