ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
តើច្បាប់ភូមិ ឃុំមានសុវត្ថិភាពស្ថិតនៅត្រង់ណា បើមន្រ្តីអាជ្ញាធរមានសមត្ថកិច្ច បើកដៃឲ្យលេងល្បែងភ្នាល់ទឹកភ្លៀងយ៉ាងគគ្រឹកគគ្រេងដូច្នេះ ។
Tue,07 May 2019 (Time 12:30 PM)
ដោយ ៖ សុភី (ចំនួនអ្នកអាន: 1152នាក់)


 ភ្នំពេញៈ សំណូមពរពីប្រជាជន សូមអោយលោកអភិបាលនៃគណៈអភិបាល និងលោកស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាបង្ក្រាបបនល្បែងទឹកភ្លៀងនៅចំកណ្តាលក្រុងនិងប្រើប្រាស់វិទ្យុទាក់ទងរាប់ពាន់គ្រឿងផង ។

ហាងឆេងទឹកភ្លៀងគិតត្រឹមម៉ោង២រសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩ តំលៃលក់៥ទៅ៦សេន គឺអ្នកលេងអាចទិញក៏បាន លក់ក៏បាន មានន័យថា៖ បើទិញ១គីឡូតំលៃពី៥០ដុល្លារទៅ៦០ដុល្លារ មួយកៅស៊ូតំលៃ៥០០ទៅ៦០០ដុល្លារ ។ បើយកខាងសើម ហើយឈ្នះវិញបាន១០០០ដុល្លារក្នុងគីឡូ បើចាញ់អស់ត្រឹម៥០ទៅ ៦០ដុល្លារប៉ុណ្ណោះ។ តែបើទិញ១កៅស៊ូ ឈ្នះខាងសើមបាន១០០០០ដុល្លារ បើស្ងួតចាញ់ពី៥០០ទៅ៦០០ដុល្លារ។ 

ទីតាំងបនល្បែងទឹក ភ្លៀងនេះស្ថិតនៅ សង្កាត់ផ្សារអូរឬស្សី២ ខណ្ឌ៧មករា ឆ្នាំ២០១៩ ក្នុង១ថ្ងៃទិញ-លក់ មានទឹកប្រាក់ រាប់លានដុល្លារ និងប្រើប្រាស់ម៉ាសុឺនភ្នាល់ឆ្លងដែនដល់ក្រៅប្រទេស ជាមួយការប្រើវិទ្យុទាក់ទង ទំនើបជាងសមត្ថកិច្ចស្ទើ១០០% ។ ចំណុចនេះជាកង្វល់របស់ប្រជាជនហេតុអី ក៏ខាងស្ថាប័នណា អនុញ្ញាតអោយ ទីតាំងបនល្បែងភ្នាល់ទឹកភ្លៀងប្រើប្រាស់វិទ្យុទាក់ទងរាប់ពាន់គ្រឿងដោយ ធូរលុងនិងផ្លូវច្បាប់បែបនេះ..?

ជាទូទៅក្នុង១ឆ្នាំ គេលេងពេញស្តង់ដារតែ៤ខែទេ គឺការភ្នាល់ឈានដល់លុយវាល់លានដុល្លារ។ ដោយឡែកអ្នកបើក ម្ចាស់ទីតាំងត្រូវតម្រូវអោយអ្នកលេងបង់លុយប្រចាំខែ ក្នុងម្នាក់ចាប់ពី៥០០ដុល្លារ ឡើងទៅទើបមានសិទ្ធកាន់វិទ្យុទាក់ទងចូលតារាង ឡើងលើដេញហាងឆេង។ អ្នកលេងមានរាប់រយរាប់ពាន់ តើម្ចាស់ទីតាំងបានចំណូលប៉ុន្មានក្នុង១ខែ ..?

អ្នកលេងមានដូចជា៖  អាជីវករ សមត្ថកិច្ច, អ្នកធំ ឧកញ៉ា អាជ្ញាធរ មន្ត្រីតុលាការមួយចំនួនផងដែរ។ ទីតាំងនេះជាប្រភពផ្តើមចេញអោយមានបទល្មើសកើតមាន នៅក្នុងសង្គម និងមានភាពអនាធិបតេយ្យបំផុតដែលអ្នកលេងសោះ បែជាពួកគាត់មានសិទ្ធកាន់វិទ្យុទាក់ទង មានរហូតដល់រាប់ពាន់គ្រឿង។

ប្រជាជនពិតជាមានជំនឿ យ៉ាងមុតនាំថា៖ លោកអភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការរាជធានីភ្នំពេញចាត់វិធានការបង្ក្រាប ទីតាំងបនល្បែងទឹកភ្លៀងនេះតាមនីតិវិធី ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងសង្គមជូនប្រជាជន៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1231 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8380 នាក់
ខែនេះ :
27933 នាក់
3 ខែនេះ :
61766 នាក់
សរុប :
2512473 នាក់