ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
តើហេតុអ្វីបានជាលោក ឡាំ បើកក្រុមហ៊ុន ក្លូអូវីន ហើយកាប់បំផ្លាញ់ព្រៃឈើ យ៉ាងអនាធិបតេយ្យ គ្មានមន្រ្តីអាជ្ញាធរ មានសមត្ថកិច្ចណាចុះបង្រ្កាបដូច្នេះ ?
Wed,08 May 2019 (Time 12:34 PM)
ដោយ ៖ វីរៈ (ចំនួនអ្នកអាន: 1000នាក់)


(ខេត្តព្រះវិហារ) ៖​​​​​​ បណ្ដោយឲ្យក្រុមនេះបំផ្លាញ ព្រៃឈើតាមតែអំពើចិត្តដោយ មិនមានអ្នកណាបង្ក្រាបសោះឡេីយ ថ្មីៗនេះមានប្រជាពលរដ្ឋដែលរស់ នៅជិតនោះបានអះអាងថាលោកឡាំបាន ដេរមាត់សមត្ថកិច្ចនៅក្នុងខេត្តព្រះវិហារអស់ហេីយ រួមទាំងអាជ្ញាធរ​​​ពាក់ព័ន្ធប្រឆាំងបទល្មេីសព្រៃឈេី  នេះ​​ជាហេតុធ្វេីឱ្យពួកគេមិនហ៊ានបង្ក្រាប។​​ 

 

ក្រុមអ្នកយកព័ត៌មានយើង បានចុះយកព័ត៌មាននៅតំបន់ខាងលេីបានឃើញក្រុមហ៊ុន ដូចមានឈ្មោះខាងលើ ដាក់ម៉ាស៊ីនច្រៀកឈើដែលដឹកដោយគោយន្តចូល ក្នុងក្រុមហ៊ុននេះបានយ៉ាង រំភើយ តាមប្រភព ព័ត៌មានពីប្រជាពលរដ្ឋនៅក្នុងភូមិឃុំនេះបាន អោយដឹងថា ម្ចាស់ក្រុមហ៊ុននេះមានឈ្មោះ ឡាំ អាយុប្រហែលជាង50ឆ្នាំ រស់នៅក្នុងភូមិឃុំខាងលើជា ម្ចាស់ក្រុមហ៊ុន ដុះស្លែយូរមកហើយគ្មានអ្នកណាហ៊ានបង្រ្កាបទេ ។ 

 

ចាំមើលលោកអ៊ុំ ចិន្តា អភិបាល​នៃគណអភិបាល ខេត្តព្រះវិហារ​​​​ មានចំណាត់ការណ៍យ៉ាងណាចំពោះក្រុមហ៊ុនមួយនេះ ឬមួយលោកក៏ត្រូវផ្លែ ត្រូវដងជាមួយក្រុបហ៊ុននេះដែរ​​​ បានជាបណ្តោយឱ្យក្រុមហ៊ុន មួយនេះច្រៀកឈើយូរមកហើយ លោកធ្វេីមិនដឹង​​​​ ឬមួយដូចពាក្យចាស់ថា​​​ " មនុស្សដេកលក់ងាយស្រួលដាស់ ចំណែកដែលមនុស្សធ្វេីពុតដេកលក់ ទេីបដាស់មិនភ្ញាក់ " ។

 

សូមឯក​ឧត្តម សៅ​​ សុខា ប្រធានកងរាជអាវុធហត្ថផ្ទៃប្រទេស និងជាប្រធានចុះបង្រ្កាបបទល្មើស​ព្រៃឈើ នៅកម្ពុជាមើលក្រុមហ៊ុននេះផង កំពុងងងើលផ្ទុយពីអនុសាសន៍ សម្តេចក្រឡាហោម​​ ស​​ ខេង ដែលថ្មីៗនេះលោកបានព្រមាន អភិបាលខេត្តមួយចំនួនពីបទល្មើសព្រៃឈេីនេះផងដែរ​​ ។ 

 

បេីក្រសួងពាក់ព័ន្ធ និងអាជ្ញាធរនូវតែបណ្ដោយ ឲ្យបុគ្គលនេះនូវតែបំផ្លាញព្រៃឈើយ៉ាងនេះ តេីកូនខ្មែរជំនាន់ក្រោយ បានស្គាល់ពីព្រៃឈើដែរឬទេ? ឬមួយបណ្ដោយឲ្យឈេីខ្មែរអស់ ប្រសិនជាកូនខ្មែរចង់មើលទាល់តែទៅប្រទេសជិតខាង? ។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
994 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8143 នាក់
ខែនេះ :
27696 នាក់
3 ខែនេះ :
61529 នាក់
សរុប :
2512236 នាក់