ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ក្នុងអាណត្តិ លោក សួន បវរ ជាអភិបាលខេត្ត បន្ទាយមានជ័យ មានការអភិវឌ្ឍន៍ និង ការរិៈគន់
Thu,09 May 2019 (Time 07:18 PM)
ដោយ ៖ បុប្ផា (ចំនួនអ្នកអាន: 1220នាក់)


បន្ទាយមានជ័យៈ កាលពីថ្ងៃទី ០៨ ខែឧសភា ឆ្នាំ ២០១៩ ព្រះមហាក្សត្រ និង រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេច ដកហូតមុខដំណែង របស់លោក សួន បវរ ពីអភិបាលខេត្តបន្ទាយមានជ័យ ធ្វើឡើងតក់ក្រហល់ ហើយបានតែងតាំង លោក អ៊ុំ រាត្រី ជំនួសវិញ នឹងប្រកាសនៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០១៩ ក្រោមអធិបតី សម្តេចក្រឡាហោម ស ខេង ។

លោក សួន បវរ អតីតៈជាយោធា ហើយក្នុងឆ្នាំ២០១៦ លោក បានឡើងជាអភិបាលខេត្តបន្ទាយមាន ជ័យ ក៏នៅក្នុងជួរមន្ត្រីយោធា គាត់នៅមានមុខងារតួនាទីផង មានន័យថា លោក មានតួ​នាទី ជាអភិបាលខេត្តផង ហើយក្នុងជួរយោធា លោកមានតួនាទីឋានន្តរស័ក្តិផ្កាយ២ផងដែរ ។ ក្នុងការចូល កាន់ដំណែងជាអភិបាល ខេត្តបន្ទាយមានជ័យ លោក បានធ្វើប្រែក្លាយខេត្តបន្ទាយមានជ័យ ជាខេត្ត ទាក់ទាញ ដោយបានរៀបចំកន្លែវវេទិកា នៅកណ្តាលក្រុងសិរីសោភ័ណ ឲ្យក្លាយជាទីកន្លែង មានបរិ ស្ថានល្អ ហើយអនាម័យ ព្រមទាំងជាកន្លែងសម្រាប់ហាត់ប្រាណ របស់ប្រជាពលរដ្ឋទៀត ។

មន្ត្រីបុគ្គលិក សាលាខេត្តអ្នកដែលជិតដិតជាមួយ លោក សួន បវរ ទទួលបានការលើកទឹកចិត្ត ដូចជា ទិញម៉ូតូ ឬ រថយន្ត ដោយសរសេរថា “ អំណោយរបស់ឯកឧត្តម សួន បវរ”  សម្រាប់ប្រើប្រាស់បំរើការ ងារ នៅសាលា ខេត្តបន្ទាយមានជ័យ ។ 

ទន្ទឹមក្នុងការអភិវឌ្ឍន៍ លឿនដូចខ្យល់ព្យុះនេះ លោក ក៍ត្រូវបានគេមើលឃើញថាៈ ក្នុងអាណត្តិដែល លោកគ្រប់គ្រង នៅខេត្តបន្ទាយមានជ័យ មានបទល្មើសជាច្រើន ដូចជា ម៉ូតូអត់ពន្ធបានឆ្លងកាត់ព្រំ ដែន រថយន្តចង្កូតស្តាំគេចពន្ធ  បានចូលមកទឹកដីខ្មែរ ជារថយន្តទំនើបៗ  ....ជាដើម ។ មន្ត្រីរាជការ ប្រជាពលរដ្ឋ ដាក់ការសង្ស័យ ទៅលើលោក ដែលអាចជាប់ពាក់ព័ន្ធ ក្នុងការទទួលបានលាភសក្ការៈ  ឬ ទទួលផលនៃអំពើដែរ ?។ ក្នុងការចូលកាន់ដំណែងមិនទាន់បានមួយអាណត្តិ អភិវឌ្ឍន៍គ្រួសាររបស់ លោក មានភូមិគ្រឺះស្កឹមស្កៃ និង ផ្ទះល្វែង និងរថយន្តជាច្រើនគ្រឿង ។ ក្នុងពេលថ្មីនេះ លោក បានចាប់ផ្តើម សាងសង់កាស៊ីណូ នៅក្រុងប៉ោយប៉ែត ដែលមានការចូលហ៊ុនគ្នា ៣ នាក់ កំពុងសាងសង់ផងដែរ ។

ចំណែកមន្ត្រីសាលា ខេត្តបបន្ទាយមានជ័យ បានបង្ហើបប្រាប់សារព័ត៌មានខ្មែរជាយដែនថាៈ ក្នុងអាណត្តិ លោក សួន បវរ គ្រប់គ្រង បានជំពាក់ថ្លៃសាំង រាប់រយពាន់លានរៀល មិនបានទូទាត់ផង តែមន្ត្រី បំរើការងារ ការទទួលបានប័ណ្ណចាក់សាំង មានការយឺតយ៉ាវ ហើយនៅពេលមានបុណ្យទាន មិនដែល មានប្រាក់លើកទឹកចិត្តសម្រាប់ធ្វើបុណ្យទានឡើយ គឺ មានតែយកប្រាក់ខែ ទៅធ្វើបុណ្យដោយ ខ្លួនឯង ខុសពីអភិបាលខេត្តមុនៗ ។ ចំណែកច្រកថវិកាលំហូរចូលរបស់លោក ជាច្រើនម៉ឺនដុល្លារក្នុង មួយខែៗ ។ ក្នុងពេលកន្លងទៅនេះ តាមការបែកធ្លាយរឿងស្រីញីរបស់លោក សួន បវរ នោះ លោក បានចំណាយលុយ អស់ចំនួន ២ ម៉ឺនដុល្លារ ដើម្បីបញ្ចប់ទំនាក់ទំនង និងបញ្ឈប់ការចេញរូបភាព អាក្រាតកាយផ្សេងៗ ។ ទាំងលំហូរសាច់ប្រាក់ចូលជាច្រើនម៉ឺនដុល្លារក្នុង ១ខែៗ  និង ការផ្តល់លុយកាក់ជូនដល់ស្រីស្នេហ៍នោះ ថាតើ លោកមានមុខជំនួញអ្វី? បើក្នុងតួនាទីជាអភិបាល ខេត្ត ក៏មិនអាច យកប្រាក់ខែ ទៅចំណាយ ទៅលើមុខរបរ រាប់រយម៉ឺនដុល្លារ និង ចំណាយទៅលើស្រីស្នេហ៍ខ្ទង់ម៉ឺន ដុល្លារដូច្នេះដែរ ? ។ ចំពោះរឿងនេះ សារព័ត៌មានយើងខ្ញុំ មិនទាន់ដឹងស្ថាប័នអង្គភាពប្រឆាំងអំពើពុក រលួយ មានយុត្ថាធិការ ក្នុងរឿងនេះឬយ៉ាងណាទេ???៕

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1362 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8511 នាក់
ខែនេះ :
28064 នាក់
3 ខែនេះ :
61897 នាក់
សរុប :
2512604 នាក់