ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
មន្ត្រីសមត្ថកិច្ច ចាប់ខ្លួនអ្នកសារព៌ត៌មាន២រូបនៅខេត្តកំពង់ស្ពឺ គឺជាការគំរាមកំហែងដល់វិស័យសារព័ត៌ នៅកម្ពុជា ។
Thu,09 May 2019 (Time 12:07 PM)
ដោយ ៖ សុភី (ចំនួនអ្នកអាន: 1152នាក់)


(កំពង់ស្ពឺ)៖ មួយរយៈពេលចុងក្រោយនេះ គឺចាប់តាំងពីក្រោយបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ហើយប្រជាពលរដ្ឋនៅទូទាំងប្រទេស ២៥ ខេត្ត .ក្រុង​និងបានអញ្ជើញទៅបោះឆ្នោតគាំទ្រគណបក្ស ប្រជាជនកម្ពុជា លេខ២០ ឈ្នះភ្លូកទឹក​ភ្លូក​ដី ។

 

 ក្រោយព្រឹត្តិការណ៍ជាប្រវត្តិ សាស្ត្រខាងលើ និងផ្ដើមចេញនូវអំពើពុករលួយ បក្សពួកនិយម បើកដៃឲ្យមានបទល្មើសព្រៃឈើ នៅក្នុងដែនសមត្ថកិច្ចនៅតាម បណ្ដាខេត្តផ្សេងៗ ទូទាំងក្នុងប្រទេសកម្ពុជា ដោយឡែករឿងមិនប្រក្រតីពាក់ព័ន្ធនឹងការឃាត់ខ្លួន ចាងហ្វាងគេហទំព័ររស្មីនាគមាស បើយោងតាម វ៉យ សំឡេង និងកិច្ចសម្ភាសន៍ជាមួយនឹងប្រជាពលរដ្ឋ អ្នកដឹកឈើ ដោយសមត្ថកិច្ច ចងក្រងសំណុំរឿងថាជាដើមបណ្ដឹងនោះ ឈ្មោះ សេន ប្រុស បានឆ្លើយប្រាប់អ្នកយកព័ត៌មាន យើងថា គាត់មិនបានដាក់ពាក្យបណ្ដឹងនោះទេ គឺសមត្ថកិច្ចគ្រាន់តែសួរនាំ នៅផ្ទះមេភូមិធ្វើកំណត់ហេតុតែប៉ុណ្ណោះ។

 

តើជាការពិតទេឬ? អ្នកកាសែតនៅតាមបណ្ដាខេត្តនានាមួយចំនួន ត្រូវបានមន្ត្រីពុករលួយមួយចំនួន តូចឬក្រុមជនឧក្រឹដកម្មព្រៃឈើ ក្នុងខេត្តនោះ ប្ដឹង​បំបាក់ស្មារតី និងគម្រាមកំហែងធ្ងន់ធ្ងរដល់វិស័យសារព័ត៌មាន ។ 

 

បើទោះជាយ៉ាងណាក៏ដោយអ្នកកាសែតអាជី​ព ជា ច្រើនអង្គភាពក៏បានអំពាវនាវ ទៅស្ថាប័នតុលា​ការខេត្តកំពង់ស្ពឺឲ្យប្រើប្រាស់ ច្បាប់ស្ដីរបបសារព័ត៌មាននៅកម្ពុជា និង គោរពរដ្ឋធម្មនុញ ។

 

ក្នុងនោះពួកគេយល់ឃើញថា ការឃាត់ខ្លួនអ្នកសារព័ត៌មានខាងលើនេះ គឺជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដល់វិស័យសារព័ត៌មាននៅកម្ពុជា

 

បើយោងសិទ្ធិជាសកល វិស័យសារព័ត៌មានគឺជាអំ ណាច ទី៤​បន្ទាប់ពីអំណាចនិតិបញ្ញត្តិ និតិប្រតិបត្តិ និងអំណាចតុលាការ។

 

ប៉ុន្តែសម្រាប់ប្រទេស​កម្ពុជាវិញ វិស័យសារព័ត៌មានត្រូវបានគេមើលឃើញថាកំពុងស្ថិតនៅក្នុងការ គម្រាមគំហែង នឹងប្ដឹងពីបទជំរិតទារប្រាក់បំបាក់ស្មារតីនៅឡើយ​ទេ បើទោះបីប្រមុខរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ រាជាណាចក្រកម្ពុជា បានខិតខំនិងលើកកម្ពស់ ដល់វិស័យសារព​ត៌មាន ស្មើទៅនិងកែវភ្នែកឬកញ្ចក់ឆ្លុះបញ្ចាំង ដើម្បីចូលរួ​មក្នុងគោលនយោបាយ កំណែទម្រងស៊ីជម្រៅដែលមន្ត្រី ក្នុងបក្សគួរតែងូតទឹកដុះក្អែល ឆ្លុះកញ្ចក់ និងវះ​កាត់ នោះ ។​

 

មានតែសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប៉ុណ្ណោះដែលស្គាល់ និងដឹងអំពីសុខទុក្ខលំបាក របស់អ្នកសារព័ត៌មាន បើអង្គភាពសារព័ត៌មាន (របាយការណ៍ថ្មី) ចាំមិនខុសទេ ​សម្ដេចក៏ធ្លាប់បានលើកឡើងថាធ្លាប់ ធ្វើជាអ្នកសរសេរកាសែ​ត រិះគន់មន្ត្រីថ្នាក់ក្រោមនាសម័យរដ្ឋកម្ពុជាផងដែរ ។​

 

សម្តេចតេជោបន្ត មានប្រសាសន៍ថាអ្នក​កាសែតគឺជាក្រុមពួក ឆ្លុះកង្កែបអាហ្នឹង វាអត់មានប្រាក់ខែទេ​មានតែប្រាក់ឃើញ ចឹងកាំម៉ារ៉ា គឺជាពន្លឺភ្លើងឆ្លុះ ឃើញមួយវាយមួយទៅ ។​

 

ដោយឡែកបើគេក្រឡេកទៅមើលជ្រុងមួយនៃទឹកដី ខេត្តកំពង់ស្ពឺឯណោះវិញ ​អ្នកកាសែតគឺជាឆ្អឹងទទឹងករបស់មន្ត្រីប្រព្រឹត្តអំពើពុក រលួយមួយចំនួនតូច និងក្រុមឈ្មួញរកស៊ីសង្គមងងឹត ។​

 

​តាមរយៈមេក្បាច់គុនចំនួន៤ ដែលមន្ត្រីក្នុងមានតួនាទី ជាមន្ត្រីនគរបាលយុត្តិធម៌គឺ បញ្ចេះចម្លើយ ដឹកមុខចម្លើយ លួងលោមចម្លើយ និង​បង្ខំចម្លើយ ដែលពួកគេខិតខំ​រិះរកគ្រប់ល្បិចកលនិងមធ្យោបាយផ្សេង​ទៀតៗ ដើម្បីប្ដឹងដាក់បន្ទុកដូចជាបណ្ដឹងជំរិតទារប្រាក់នេះជាដើម។

 

គួរបញ្ជាក់ថាកម្លាំងនគបាលស្រុកថ្ពង នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ បានឃាត់ខ្លួនអ្នកការសែតរស្មីនាគមាស ២នាក់ ដែលបានចោទប្រកាន់ពីបទជំរិតទារប្រាក់ ពីអ្នករកស៊ីដឹកឈើបានធ្វើឡើងនៅភូមិថ្លលទទឹង ឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ និងត្រូវបាននគបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តនៅរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ ២០១៩ នេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
384 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7533 នាក់
ខែនេះ :
27086 នាក់
3 ខែនេះ :
60919 នាក់
សរុប :
2511626 នាក់