ទីតាំងហ្គេមបាញ់ត្រី ខុសច្បាប់នៅខណ្ឌមានជ័យសមត្ថកិច្ចមិន បង្ក្រាបសង្ស័យទទួលបានលាភសក្ការៈហើយមើលទៅ
ភ្នំពេញៈ ទីតាំងល្បែងសុីសងខុសច្បាប់ដុះស្លែ មួយកន្លែង ប្រភេទ ហ្គេមបាញ់ត្រី បើកលេងយ៉ាងរលូន សង្ស័យបង្កប់ការចែកចាយគ្រឿងញៀន នៅទីតាំងនោះទៀតផង តែអាជ្ញាធរមានសមត្ថកិច្ច មិនអើពើ មិនខ្វល់ ពីសុខសុវត្ថិភាព របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ។
សូមបញ្ជាក់ថា ទីតាំងមួយនេះស្ថិតនៅតាមបណ្ដោយផ្លូវលេខ២ ទល់មុខលោកតាម្ចាស់ស្រុក ស្ថិតនៅក្នុងភូមិព្រែកតាគុងពីរ សង្កាត់ ចាក់អង្រែលើខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
គួររំលឹកផងដែរថា ទីតាំងមួយនេះកន្លងមកកម្លាំងសមត្ថកិច្ច របស់ការិល័យបង្ក្រាប គ្រឿង ញៀនធ្លាប់ចុះបង្ក្រាបម្ដងរួចមកហើយ កាលលោកតេស៊ីណូនៅកាន់ តំណែងជាអធិការខណ្ឌមានជយ័ ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា តាំងតែពីលោកអធិការ ឡើងថ្មីមក ក៏មានល្បែងបើកលេងវិញ ជាធម្មតាយ៉ាងរំភើយ ដោយមិនរំខានអាជ្ញាធរមាន សមត្ថកិច្ចមូលដ្ឋានឡើយ សង្ស័យតែត្រូវថ្នាំសណ្ដំម្ចាស់បនល្បែងហើយមើលទៅ ។
យោងតាមប្រភពពីប្រជាពលរដ្ឋ ដែលរស់នៅក្បែទីនោះបានឲ្យដឹងថា នៅទីតាំងបន ល្បែងហ្គេមបាញ់ត្រី មួយនេះ គេសង្កេតឃើញតែងតែមានក្រុមក្មេងស្ទាវមកចូល លេងជាច្រើននាក់ពពាក់ ពពួនសង្ស័យមានការចែកចាយ និងជក់គ្រឿងញៀននៅ ក្នុងនោះទៀតផង ។
ពួកគាត់បានលើក ឡើងបន្តទៀតថា ៖ ឯណាទៅពាក្យថា គោលនយោបាយភូមិឃុំមានសុវត្ថិភាព ៩ ចំណុច របស់រាជរដ្ឋាភិបាល ដាក់ជួនមន្ត្រីអាជ្ញាធរមូលដ្ឋានថ្នាក់ ក្រោមឲ្យអនុវត្តតើនៅឯណា ? ឬ ក៏ដេកលក់អស់ ហើយទើបមិនបង្ក្រាប និងទប់ស្កាត់ ។
គួរំលឹកផងដែរថា៖ កន្លងមក សម្ដេច ក្រឡាហោម ស ខេង បានដាក់បទបញ្ជាឲ្យ កងកម្លាំងសមត្ថកិច្ច មូលដ្ឋានគ្រប់លំដាប់ ថ្នាក់ត្រូវតែបង្ក្រាបបនល្បែងសុីសងគ្រប់ប្រភេទឲ្យខានតែបាន មិនតែប៉ុណ្ណោះនៅ ពេលថ្មីនេះ លោកអភិបាល រាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង ក៏ធ្លាប់បាន បញ្ជាឲ្យលោក អភិបាលនិងអធិការ ខណ្ឌទាំង ១២ត្រូវដឹកនាំកម្លាំង ទប់ស្កាត់ និងបង្ក្រាបរាល់ សកម្មភាពបនល្បែងសុីសងខុសច្បាប់ទាំងអស់ តែផ្ទុយទៅវិញ អាជ្ញាធរខណ្ឌមានជ័យ ផ្គើនមិនអនុវត្តតាមឡើយ ៕