ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
សម្តេច ស ខេ​ង ប្រកាស​តួនាទី​លោក​អ៊ុំ រាត្រី ជា​អភិបាល​ខេត្តបន្ទាយមានជ័យ​ថ្មី​ជំនួស​លោក សួន បវរ
Fri,10 May 2019 (Time 10:17 AM)
ដោយ ៖ បុប្ផា (ចំនួនអ្នកអាន: 1203នាក់)


ខេត្តបន្ទាយមានជ័យ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​អញ្ជើញ​ប្រកាស​តែងតាំង​លោក អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ​ថ្មី​ជំនួយ​លោក​សួន បវរ ដែល​មានរឿង​អាស្រូវ​ជាមួយ​ស្រី​កំណាន់ ។ សម្តេច ស ខេ​ង បាន​ប្រកាស និង​ផ្ទេរ​តួនាទី​អភិបាល​ខេត្តបន្ទាយមានជ័យ នា​ព្រឹក​ថ្ងៃ​ទី​១០ ឧសភា​នេះ បន្ទាប់​ព្រះមហាក្សត្រ​ទ្រង់​សម្រេច​ដក​តួនាទី​លោក​សួន បវរ អតីត​អភិបាល​ខេត្តបន្ទាយមានជ័យ តាម​សំណើ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ។

 

សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ស្នើ​ព្រះមហាក្សត្រ​ដក​លោក​សួន បវរ អភិបាល​ខេត្តបន្ទាយមានជ័យ​មក​កាន់​ក្រសួងមហាផ្ទៃ ដើម្បី​ទទួល​ភារកិច្ច​ថ្មី​ដោយ​ដាក់​ជំនួស​លោក អ៊ុំ រាត្រី​វិញ ។ យោង​តាម​លិខិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ថ្វាយ​ព្រះមហាក្សត្រ​ព្រះករុណា​សម្តេច​ព្រះបាទ​នរោត្តម​សីហ​មុនី​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃ​ទី​៨ ខែឧសភា​នេះ ថា ដោយ​ផ្អែក​តាម​សេចក្តី​ត្រូវការ​ចាំបាច់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ដោយ​បាន​ពិនិត្យ​លើ​លក្ខណៈសម្បត្តិ​សមត្ថភាព និង​បទ​ពិសោធន៍​ការងារ​របស់​មន្ត្រីរាជការ​ព្រមទាំង ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព​ការ​ដឹកនាំ និង​ការ​គ្រប់គ្រង​ការងារ​រដ្ឋបាល​ខេត្តបន្ទាយមានជ័យ​ឲ្យ​មានដំណើរ​ការ​ល្អ​ប្រសើរ​ទូលបង្គំជាខ្ញុំ សូម​ព្រះ​បរម​រាជានុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី​ព្រះករុណា​ជា​អម្ចាស់​ជីវិត​លើក​ត្បូង​គោរព​ស្នើ​សុំ​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខ​តំណែង​អភិបាល​នៃ​គណៈ​អភិបាល​ខេត្តបន្ទាយមានជ័យ​ដូច​ខាងក្រោម ១-​គោរព​ស្នើ​សុំ​ផ្ទេរ​ភារកិច្ច​លោក​សួន បវរ ឋានន្តរសក្តិ​ឧត្ត​មន្ត្រី​ថ្នាក់​លេខ​២ ពី​អភិបាល​នៃ​គណៈ​អភិបាល​ខេត្តបន្ទាយមានជ័យ​ឲ្យ​មក​បម្រើ​ការងារ​នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ ដើម្បី​ទទួល​ភារកិច្ច​ថ្មី ។

 

២- គោរព​ស្នើ​សុំ​តែងតាំង​លោក​អ៊ុំ រាត្រី ឋានន្តរសក្តិ​ឧត្តមមន្ត្រី​ថ្នាក់​លេខ​៦ ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​មាន​ជ័យ ជំនួស​លោក​សួន បវរ ។ ៣-​គោរព​ស្នើ​សុំ​ផ្ទេរ​បញ្ចូល​លោក គឹ​ង វណ្ណៈ ពី​ឋានន្តរសក្តិ​ឧត្តមសេនីយ៍ឯក​អត្តលេខ​៦៤៥៥៦ នៃ​ក្រប​ខណ្ឌ​មន្ត្រី​គន​របាល​ជាតិ​កម្ពុជា​មក​ជា​ឋានន្តរសក្តិ​ឧត្តមមន្ត្រី​ថ្នាក់​លេខ​២​នៃ​ក្រប​ខណ្ឌ​មន្ត្រី​រដ្ឋបាល​ជាន់ខ្ពស់ ក្រសួងមហាផ្ទៃ ដើម្បី​មាន​ឧបនិស្ស័យ​តែ​តែងតាំង​មុន​តំណែង​ជា​អភិបាលរង​ខេត្តបន្ទាយមានជ័យ ។

 

 

សូមរ​ឮ​កថា ដក​តួនាទី​លោក​សូន បវរ នេះ​ក្រោយ​ពី​បែកធ្លាយ​ព័ត៌មាន​របស់​លោក​អភិបាលខេត្ត​នេះ​ផ្អើល​ពេញ​បណ្តាញ​សង្គម​រហូត​ដល់​ស្នើ​ដល់​សម្តេច​តេ​ជោ ហ៊ុន សែន​ពី​សំណាក់​ស្រី​កំណាន់​លោក​អភិបាល​ខេត្តបន្ទាយមានជ័យ​រូប​នេះ ដើម្បី​ជួយ​អន្តរាគមន៍​ផង​ដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1046 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8195 នាក់
ខែនេះ :
27748 នាក់
3 ខែនេះ :
61580 នាក់
សរុប :
2512287 នាក់