ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីភាពក្នុងពិធីបើកជាផ្លូវការនូវសន្និសីទកំពូល «សារព័ត៌មានអាស៊ី» លើកទី១៦ នៅព្រឹកនេះ
Wed,12 June 2019 (Time 12:30 PM)
ដោយ ៖ រតនា (ចំនួនអ្នកអាន: 971នាក់)


សៀមរាប៖ ប្រមុខរាជ រដ្ឋាភិបាល នៃព្រះរាជាណា ចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ អញ្ជើញជាអធិបតី បើកជាផ្លូវការនូវ សន្និសីទកំពូល «សារព័ត៌មានអាស៊ី» លើកទី១៦ ដែលប្រារព្ធធ្វើ ឡើងនៅសណ្ឋាគារសុខា ក្នុងខេត្តសៀមរាប ។

 

សន្និសីទកំពូល «សារព័ត៌មានអាស៊ី» លើកទី១៦ ដែលកម្ពុជាត្រូវបានជ្រើសរើស ធ្វើជាម្ចាស់ផ្ទះនេះ នឹងធ្វើឡើងក្រោមប្រធានបទ «ប្រព័ន្ធផ្សព្វផ្សាយឌីជីថល-អភិវឌ្ឍន៍ទីផ្សារ»។ សន្និសីទដែលនឹងជជែក ពិភាក្សាទៅបញ្ហាប្រឈមរបស់ ស្ថាប័នព័ត៌មាន និងវិស័យព័ត៌មានក្នុង យុគសម័យបច្ចេកវិទ្យាទំនើបនេះ និងការប្រកួតប្រជែងដ៏ខ្លាំងក្លាជាមួយ បណ្តាញសង្គមនេះ នឹងមានអ្នកចូលរួម ជាថ្នាក់ដឹកនាំ និងតំណាងស្ថាប័ន រដ្ឋាភិបាល ស្ថាប័នសារព័ត៌មាន ព្រមទាំងអ្នកសារព័ត៌ មានជាតិ និងអន្តរជាតិ ប្រមាណ៥០០នាក់ មកពីបណ្ដាប្រទេស ជាង៤០ នៅក្នុងតំបន់ និងលើពិភពលោក។

 

សន្និសីទដែលមានរយៈពេលប្រមាណ៤ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ ១៤ ខែមិថុនានេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន ចាត់ទុកជាព្រឹត្តិការណ៍នៃការ ផ្សព្វផ្សាយអន្តរជាតិដែលឈានមុខគេ ដោយផ្តល់ឱកាសដល់អ្នកផ្សាយ អ្នកអនុវត្ត ប្រព័ន្ធផ្សព្វផ្សាយ អ្នកដឹកនាំឧស្សាហកម្ម អ្នកសិក្សាស្រាវជ្រាវ អ្នកជំនាញ និងអ្នកបង្កើត គោលនយោបាយ ប្រព័ន្ធផ្សព្វផ្សាយនៅទូទាំង ពិភពលោក បានជួបនិងពិភាក្សាអំពី របៀបអភិវឌ្ឍន៍ គុណភាពប្រព័ន្ធផ្សព្វផ្សាយ ក្នុងកំឡុងពេល នៃការប្រកួតប្រជែង ដ៏ខ្លាំងក្លាបដិវត្តន៍បច្ចេកវិទ្យា ជំនាន់ទី៤។

 

បើតាមប្រសាសន៍របស់ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជម្រាបថា ការដែលកម្ពុជា បានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំនូវសន្និសីទ កំពូលលើវិស័យព័ត៌មាននេះ គឺជាកិត្តិយស និងសេចក្តីរីករាយដ៏ អស្ចារ្យមួយ សម្រាប់កម្ពុជានិយាយជារួម និងសម្រាប់ក្រសួងព័ត៌មាន និយាយដោយឡែក ។

 

ក្នុងរយៈពេលនៃការរៀប ចំពិធីនេះ គណៈប្រតិភូជាថ្នាក់ ដឹកនាំ និងអ្នកសារព័ត៌មាន នឹងត្រូវបានអញ្ជើញឲ្យទៅទស្សនា សារមន្ទីរសន្តិភាពនៃសម្មភាព កម្ចាត់មីនរបស់ ស៊ីម៉ាក់ និងប្រាសាទអង្គរវត្ត ដើម្បីបានស្វែងយល់ពីកិច្ចខិតខំ របស់កម្ពុជាក្នុងការបោសសំអាត គ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលបន្សល់ ពីសង្គ្រាម និងមរតកវប្បធម៌ បន្សល់ ពីបុព្វបុរសខ្មែរសម្រាប់បម្រើ ដល់វិស័យទេសចរណ៍របស់កម្ពុជា នាពេលបច្ចុប្បន្ន ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
713 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7862 នាក់
ខែនេះ :
27415 នាក់
3 ខែនេះ :
61248 នាក់
សរុប :
2511955 នាក់