ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ស្ថានីយជញ្ជីងថ្លឹងរថយន្តវាលរិញ របស់ខេត្តកំពត រងការរិះគន់ថា ណាត់ឈ្មួញ តាមទូរស័ព្ទឲ្យរថយន្ត ដឹកលើសទម្ងន់ឆ្លងកាត់ និងចូលបង់លុយស្ងាតៗ
Sun,02 June 2019 (Time 11:12 AM)
ដោយ ៖ សុភី (ចំនួនអ្នកអាន: 1034នាក់)


(ខេត្តកំពត)៖ ប្រធានស្ថានីយ៍ ថ្លឹងរថយន្តវាលរិញ លោក ពេជ្រ រត្ថា កំពុងត្រូវប៉ាន់បើកលុយដាក់ ហោប៉ៅស្ងាត់ៗ តាមរយៈបើដៃ ឲ្យឈ្មួញរថយន្ដដឹកទំនិញខ្នាតយក្ស ជាពិសេសរថយន្តដឹកដី និងរថយន្តដឹកថ្ម និងខ្សាច់ ជាដើមនោះ បានធ្វើចរាចរណ៍ ជារៀងរាល់យប់ដោយរលូន ដែលគេអះអាងថាសុទ្ធតែបានបង់ លុយ មុនឲ្យមន្ត្រីស្ថានីយ៍ជញ្ជីងថ្លឹង រថយន្តវាលរិញ គឺក្រុមមន្ត្រីអាចរកចំណូលក្រោម តុ សម្រាប់ចែកគ្នាដាក់ហោប៉ៅជាពិសេស គឺលោកពេជ្រ រត្ថា ប្រធានស្ថានីយ៍ជញ្ជីងនេះតែម្ដង​។​

 

ប្រជាពលរដ្ឋអ្នករកស៊ីដឹកទំនិញ បានសម្ដែងនូវការ រិះគន់ចំៗ ដោយពួកគាត់ បាននិយាយថា នៅក្នុងស្ថានីយ៍ ជញ្ជីងថ្លឹងរថយន្តវាលរិញ របស់ខេត្តកំពត ក្រោមការគ្រប់គ្រងរបស់ លោក ពេជ្រ រត្ថា ជាប្រធាននោះបញ្ជាឲ្យកូនចៅ ក្រោមឱវ៉ាទ និងបានតម្រូវឲ្យឈ្មួញ និងអ្នករត់ការ រថយន្តដឹកលើសទម្ងន់កម្រឹត មកពីតាមបណ្តាខេត្តនានា នៃប្រទេសកម្ពុជា ឱ្យបង់លុយស្ងាតៗ។​ 

 

បើយោងតាមប្រភពខាងលើ បន្តឲ្យដឹងទៀតថា បុគ្គលជាមន្ត្រីខិលខូចទាំងនោះ បានណាត់ជាមួយអ្នករត់ការនិងថៅកែ រថយន្ត តាមទូរស័ព្ទឲ្យមក ឈប់រថយន្តនៅខាងក្រៅ តាមការព្រមព្រាង និងបង់លុយជាមុន ឬក៏វេរលុយតាមវីងជាដើម។

       

បើតាមប្រភពពី អ្នកបើកបររថយន្តដឹកថ្ម បានឲ្យដឹងថា រថយន្ត របស់ពួកគេភាគច្រើនដឹកលើស ទម្ងន់កម្រឹត ចាប់ពី១៨តោនឡើង គឺមានអ្នករត់ការ ប្រមូលលុយបង់ ឲ្យប្រធានស្ថានីរួចរាល ទើបពួកគេចេញ ដំណើរដោយរលូន។​

 

ប្រភពពីអ្នកបើក បររថយន្តបញ្ជាក់ថា ប្រធានជញ្ជីងគាត់កំណត់ ឲ្យបង់លុយចំនួនចាប់ពី៥ម៉ឺនរៀល ទៅ ១៥ឬ២០ម៉ឺនរៀល ក្នុងមួយរថយន្តៗ តាមការដឹកលើសតិច ឬលើសច្រើន។​

 

គួរបញ្ជាក់ថា នៅពេលយប់ៗ ស្ថានីយ៍ជញ្ជីងថ្លឹងរថ យន្តវាលរិញនេះ ភាគច្រើន គេមិនសូវឃើញចាប់ រថយន្តដឹកលើសទម្ងន់ ឲ្យចូលទៅថ្លឹងនៅក្នុងជញ្ជីងនោះទេ ដោយគេកត់សម្គាល់ឃើញ តែមនុស្សចូលទៅថ្លឹងប៉ុណ្ណោះ​។​

 

ឯកឧត្ដម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន ថ្លែង នារសៀលថ្ងៃទី ២៨ ខែមករា ឆ្នាំ២០១៩ កន្លងទៅក្នុងឱកាសដែល លោកបានអញ្ជើញ អធិបតីភាព នៅក្នុងពិធីចុះ ហត្ថ លេខាលើកិច្ចព្រមព្រៀងគម្រោងធ្វើ ឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគកណ្តាល (ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ-ប៉ោយប៉ែត) ប្រធានស្ថានីយ៍ថ្លឹងរថយន្ត៣ កន្លែងផ្សេងគ្នា ត្រូវបានលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ស៊ីញ៉េដកចេញ ដោយរកឃើញថាធ្វើការល្មើសច្បាប់ផងដែរ។​

 

ឯកឧត្ដម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន បានថ្លែងថា លោកទើប តែចុះហត្ថលេខាដក ប្រធានស្ថានីយ៍ថ្លឹងរថយន្ត ៣ កន្លែង ដោយសារតែរកឃើញថា ពួកគេបានធ្វើការដោយល្មើសច្បាប់។

 

ឯកឧត្ដម ទេសរដ្ឋមន្ត្រី រូបនេះបានបន្តថា នេះត្រឹមតែជាដំណាក់កាល ទី១តែប៉ុណ្ណោះ ហើយនឹងបន្តធ្វើ ជាបន្ត បន្ទាប់ទៀត ខណ:ដែលកន្លែងជញ្ជីងខ្លះ រថយន្តមិនបានចូល ថ្លឹងផងឱ្យទៅបាត់ ឱ្យទៅបង់លុយ។

 

ឯកឧត្ដម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា រឿងជញ្ចីងថ្លឹងរថយន្តនេះ សុទ្ធតែជារៀងដែលត្រូវ ឈឺក្បាលហើយ ដែលបានធ្វើឱ្យមុខមាត់ប្រទេស ជាតិ រាជរដ្ឋាភិបាលក៏មិនល្អដែរ ដោយសារ តែកន្លែង ជញ្ជីងនេះ ចេះតែមានបញ្ហាមិន ចេះឈប់នោះ។​

 

ឯកឧត្ដមបានបញ្ជាក់ថា ចាប់ពីពេលនេះ ក្រសួង នឹងចាត់វិធានការក្តៅហើយ មិនទុកឱ្យខូចមុខមាត់ប្រទេស​ជាតិ និងរដ្ឋាភិបាលបន្តទៀតនោះទេ ព្រោះច្រើនដងពេកហើយ កាលពីមុនធ្លាប់ដូរម្តងហើយ ១៥ស្ងានីយ៍ បានដូរអស់ម្តងហើយចំពោះ ស្ថានីយ៍ទាំងនោះ ហើយឯកសារគឺមាននៅ ក្នុងតុលាការ នៅឡើយទេ មន្ត្រីក្រសួងបានដោះចេញម្តងហើយ ដាក់អ្នកថ្មីមកសង្ឃឹមថាល្អ មិនដូចអ្នកចាស់ទៀតទេ ឥលូវដាក់មក ដូចអ្នកមុនទៀត ក្រសួងសាធារណៈការ និងដឹកជញ្ជូន ចាប់ផ្តើងរាងចាលហើយ នឹងមិនទុកឱ្យនៅដូចនេះទៀតទេ។

 

ឯកឧត្ដម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានសំណូម ពរ ឱ្យអ្នកធ្វើការ នៅកន្លែងជញ្ជីង ថ្លឹងរថយន្ត ត្រូវធ្វើការឱ្យបានហ្មត់ចត់ ត្រឹមត្រូវ ឡានត្រូវថ្លឹងឱ្យបានពិតប្រាកដ ទម្ងន់លើសត្រូវផាកពិន័យ មិនអាចឱ្យគេឆ្លងកាត់ ដោយមិនថ្លឹង ឫថ្លឹងហើយយកលុយគេ ឱ្យគេទៅមុខទៀត បាននោះទេ រឿងនេះសុំបញ្ចប់ហើយ មន្ត្រីទាំងអស់ត្រូវឈប់បន្ត ល្មើសសកម្មភាពទាំងនេះទៀត បើនៅតែអញ្ចឹងទៀត នៅមិនបាននោះទេ ។​

 

សូមបញ្ជាក់ថា ឯកឧត្ដមទេសរដ្ឋមន្ត្រី  ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាស ចាត់វិធានការ មន្ដ្រីតាមស្ថានីយ៍ជញ្ជីងណា ដែលបណ្ដោយឱ្យមានការដឹក លើសទម្ងន់ និងធ្លាប់បានដកមន្ដ្រី១៤នាក់បញ្ជូនទៅ តុលាការផ្ដន្ទាទោសផងដែរ។​

 

ឯកឧត្ដមទេសរដ្ឋមន្ត្រី  ស៊ុន ចាន់ថុល បានប្រកាសព្រមាន ចាត់វិធានការផ្លូវច្បាប់ ប្រឆាំង នឹងមន្ត្រីជំ នាញខាងជញ្ជីងថ្លឹងរថយន្តដែល ដឹកទំនិញលើសទម្ងន់ គឺត្រូវប្តឹងទៅ តុលាការផ្តន្ទាទោស តាមច្បាប់ ចំពោះមន្ដ្រីដែលប្រព្រឹត្តកំហុសឆ្គង បណ្តោយឲ្យមាន រថយន្តដឹកទំនិញលើសទម្ងន់ បន្តបើកបរបំផ្លាញផ្លូវ ហើយត្រូវ ចាប់រថយន្តដឹកទំនិញលើសទម្ងន់ទាំងអស់ មិនថារបស់អ្នកធំ អ្នកមានអំណាច រូបណាទេនោះទេ។ 

 

ឯកឧត្ដមបញ្ជាក់ថា ក្រសួងបានដកមន្ដ្រី១៤នាក់ ជា បន្ទាន់ហើយកន្លងមក ដោយបញ្ជូនទៅ តុលាការផ្ដន្ទាទោស ទាក់ទិន នឹងការថ្លឹងរថយន្ត ហើយបើមានមន្ដ្រី ជញ្ជីងណាចង់សាក នឹងប្រព្រឹត្តខុស នឹងបញ្ជូនទៅតុលាការទៀត។

 

ឯកឧត្ដមទេសរដ្ឋមន្ត្រី បានថ្លែងបែបនេះខណៈ ដែលឯកឧត្ដមដឹកនាំមន្ដ្រីចុះពិនិត្យការដ្ឋាន ជួសជុលផ្លូវជាតិលេខ ៤៨ ដែលបំបែកចេញពីផ្លូវជាតិលេខ៤ ឆ្ពោះទៅកាន់ខេត្តកោះកុងកាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ កន្លងទៅ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
848 នាក់
ម្សិលមិញ :
282 នាក់
សប្តាហ៍នេះ :
3481 នាក់
ខែនេះ :
15871 នាក់
3 ខែនេះ :
55617 នាក់
សរុប :
2481326 នាក់