ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
គណៈកម្មការ​អឺរ៉ុប ចេញ​សេចក្តីប្រកាស​ព័ត៌មាន រំលឹក​ឲ្យ​មាន​ដំណោះស្រាយ ឬ​ប្រឈម​ការដកហូត EBA
Thu,13 June 2019 (Time 08:18 AM)
ដោយ ៖ ស្រីរត្ន (ចំនួនអ្នកអាន: 1062នាក់)


ភ្នំពេញ៖ «​មន្ត្រី​ពី​គណៈកម្មការ​អឺរ៉ុប (European Commission) និង​ចាត់វិធានការ​សេវាកម្ម​ខាងក្រៅ (External Action Service)​ បានមក​បំពេញបេសកកម្ម​នៅ​កម្ពុជា ពីថ្ងៃ​ទី​០៣-១០ ខែមិថុនា ដែលជា​ផ្នែក​មួយ​នៃ​ការតាមដាន និង​ការ​វាយតម្លៃ នៅក្រោម​នីតិវិធី​ ដែល​អាច​ឈានដល់​ការដក ហូត​ជា​បណ្តោះអាសន្ន ​នៃ​ការអនុគ្រោះ​ពាណិជ្ជកម្ម​ របស់​កម្ពុជា នៅក្រោម​គម្រោង​ ពាណិជ្ជកម្ម «​អ្វី​គ្រប់យ៉ាង លើកលែងតែ​សព្វាវុធ EBA» បន្ទាប់ពី​មានការ​ព្រួយបារម្ភ ​លើ​កំណត់ត្រា​រំលោភ សិទ្ធិ​មនុស្ស​ស្នូល និង​អនុសញ្ញា ស្តីពី​សិទ្ធិ​ការងារ​។ នេះ​បើតាម​សេចក្តីប្រកាស ​កាលពី​ថ្ងៃទី​១១​ មិថុនា​ ឆ្នាំ២០១៩ ​។​

 

​គណៈកម្មការ​អឺរ៉ុប​ មក​បំពេញបេសកកម្ម ​នៅ​កម្ពុជា ពីថ្ងៃ​ទី​០៣-១០ ខែមិថុនា ដោយ​ជួបពិភាក្សា​ ការងារ​ជាមួយ​ថ្នាក់ដឹកនាំ ​កំពូលៗ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ស្វែងយល់​ ដោយផ្ទាល់​ពី​ស្ថានភាព ​ប្រទេស​កម្ពុជា ។

 

​បើតាម​សេចក្តីប្រកាស បេសកកម្ម​នេះ​ពិនិត្យមើល​បញ្ហា​ចម្បង​នៃ​ការព្រួយបារម្ភ​នៅ​កម្ពុជា រួមទាំង​ការរំលោភ​ជា​សក្តានុពលនៃ​ សិទ្ធិ​នយោបាយ សេរីភាព​ខាង​ការ បញ្ចេញមតិ និង​សេរីភាព​សមាគម សិទ្ធិ​រៀបចំ និង​ការ​តថ្លៃ​សមូ​ភាព និង​ការ​រឹបអូស​យក​ ទ្រព្យសម្បត្តិ​របស់​គ្រួសារ ​ដែល​បង្កឡើង​ដោយ​ដី​សម្បទាន​ សេដ្ឋកិច្ច ជាពិសេស ក្នុង​វិស័យ​ស្ករអំពៅ​។​

 

​រយៈពេល​នៃ​ការតាមដាន និង​ការវាយតម្លៃ​នេះ នឹង​បញ្ចប់​នៅ​ពាក់កណ្តាល​ខែសីហា​។ បន្ទាប់ពី​កាល​ បរិ​ច្ឆេ​ទ​នោះ សហភាព​អឺរ៉ុប នឹង​ចេញ​របាយការណ៍​មួយ ស្តីពី​ការរកឃើញ និង​សេចក្តីសន្និដ្ឋាន ​របស់ខ្លួន​។ កម្ពុជា​នឹងមាន​ពេល​មួយខែ ដើម្បី​ឆ្លើយតប​ចំពោះ​ របាយការណ៍​នោះ​។

 

​ទិសដៅ​របស់​សហភាព​អឺរ៉ុប ត្រូវ​ដោះស្រាយ​ការ ព្រួយបារម្ភ​ផ្នែក​សិទ្ធិមនុស្ស និង​សិទ្ធិ​ការងារ​ ។ សហភាព​អឺរ៉ុប​ប្តេជ្ញា​ធ្វើការ ​ជាមួយ​អាជ្ញាធរ​ កម្ពុជា ដើម្បី​សម្រេច​ទិសដៅ​នេះ​។ កម្ពុជា​ត្រូវតែ​បង្ហាញ​ឲ្យ​ឃើញ​នូវ​ការកែលម្អ​ ពិតប្រាកដ ជឿទុកចិត្ត​លើ​បញ្ហា​ជា ការ​ព្រួយបារម្ភ ដើម្បី​បញ្ចៀស​ការដកហូត ​ការអនុគ្រោះ EBA»​។​

 

​សូមបញ្ជាក់ថា កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៩ កន្លងទៅ សហភាព​អឺរ៉ុប បានប្រកាស ​ចាប់ផ្តើម​ដំណើរការ​នីតិវិធី ​ដែល​អាច​នាំឱ្យមាន​ការ ផ្អាក​ជា​បណ្តោះអាសន្ន នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ Everything But Arms (EBA)​។ ប្រព័ន្ធ EBA អាច​នឹង​លុបចោល​ប្រសិនបើ រកឃើញថា​ប្រទេស ​ទទួលផល​នេះ មិន​គោរព​សិ​ទិ្ធ​មនុស្ស និង​សិទ្ធិ​ការងារ​សំខាន់ៗ​ ។ នេះ​បើ​យោងតាម​សេចក្តី ជូនដំណឹង​របស់​ គណៈកម្មការ​អឺរ៉ុប ចេញផ្សាយ​នៅ​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៩​។​

 

 

​កិច្ចព្រមព្រៀង អនុគ្រោះ ពន្ធ ឬ EBA (Everything But Arms) ជា​កិច្ចព្រមព្រៀង ​ដែល​សហភាព អឺរ៉ុប បានផ្តល់ ឲ្យកម្ពុជា និង ប្រទេស អភិវឌ្ឍ តិចតួច ផ្សេងទៀត​នៅលើ​ពិភពលោក នូវឱកាស នាំគ្រប់ផលិតផល ទាំងអស់ (​លើកលែងតែ អាវុធ​) ចូលទៅក្នុង ទីផ្សាររួមតែមួយ របស់សហភាព អឺរ៉ុប ដោយមិនជាប់ពន្ធគយ និង មិនជាប់កូតា​។​

 

​ការផ្តួចផ្តើម​គំនិត​នេះ មិន​មានន័យថា សហភាព​អឺរ៉ុប​ ចាប់ផ្តើម​ព្យួរ​ប្រព័ន្ធ​ អនុគ្រោះ​ពន្ធ​ភ្លាមៗ ឬ​ជា​ស្វ័យប្រវត្តិ​នោះឡើយ គ្រាន់តែ​ជា​ពេល វេលា​ដែល​ចាប់ផ្តើម​បើក ​នីតិវិធី​ពិគ្រោះ យោបល់​ជា​ផ្លូវការ​តែប៉ុណ្ណោះ​។ កម្ពុ​ជាមាន​រយៈពេល​៦​ខែ ​ក្នុង​ការជជែក​តវ៉ា និង​លើក​ហេតុផល​ផ្សេងៗ​ពន្យល់ ​ទៅ​គណៈកម្មការ​អឺរ៉ុប​។​

 

​ប្រសិនបើ​គណៈកម្មការ ​អឺរ៉ុប​មិន​ទទួលយក​ការពន្យល់ ​របស់​កម្ពុជា ហើយ​នៅតែ​សម្រេច​ ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​មែន គឺ​ត្រូវ​ប្រើ​រយៈពេល​ ចំនួន ១៨​ខែ គិត​ចាប់​ពីថ្ងៃ​ចាប់ផ្តើម (១២ កុម្ភៈ ២០១៩) រហូតដល់​ការចូល​ជា​ធរមាន​។ ពោល​ទំនិញ​របស់​កម្ពុជា ​នៅតែ​បន្ត​នាំចូល​ទៅកាន់​សហភាព​អឺរ៉ុប​ ដោយ​មិន​ជាប់ពន្ធ​រយៈពេល​ជាង ១​ឆ្នាំ​ទៀត មុននឹង​មានការ ​សម្រេច​ជាថ្មី​។​

 

​រាជរដ្ឋាភិបាល​កម្ពុជា ចាត់ទុកថា ការសម្រេចចិត្ត​អឺរ៉ុប​នេះ ជា​រឿង​ភាពអយុត្តិធម៌​បំផុត ព្រោះនេះ បង្ហាញ​ឲ្យ​ឃើញថា សហភាព​អ៊ឺរ៉ុប​បាន ​បដិសេធ​ដោយ​ចំហរ អំពី​វឌ្ឍនភាព​គួរ​ឲ្យ​កត់ សម្គាល់​ដែល​ប្រទេស ​កម្ពុជា​សម្រេចបាន​ ។​

 

​ទោះជា​យ៉ាងណា រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​ត្រៀមខ្លួន ​រួចជាស្រេច ព្រមទាំង​ដាក់ចេញ​នូវ​យន្តការ​ផ្សេងៗ​ ទៀត ដើម្បី​ឆ្លើយតប​ នឹង​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ផងដែរ​។​

 

EBA គឺជា​គំនិត​ផ្តួចផ្តើម​ របស់​សហគមន៍​អឺរ៉ុប​ ដើម្បី​ជួយ​បណ្តា​ប្រទេស​ក្រីក្រ​ ឲ្យ​នាំចូល​ទំនិញ​ទៅ​ទីផ្សារ​អឺរ៉ុប​ដោយ​មិនបាច់​ បង់ពន្ធ ហើយ​កម្មវិធី​អនុគ្រោះ​ពន្ធ​នេះ អាច​ត្រូវបាន ​ដកចេញ​វិញ ក្នុងករណី​មានការ ​រំលោភបំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​។

 

​យោងតាម​តួលេខ​ផ្លូវការ ទំនិញ​ដល់​ទៅ ៤០​ភាគរយ​នៃ ​ទំនិញ​ទាំងអស់ ដែល​នាំ​ចេញ ពី​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ គឺ​បាន​នាំចេញ​ទៅ កាន់​ទីផ្សារ​សហ​គម​ន៍​អឺរ៉ុប​។​

 

​បន្ទាប់ពី ​ទស្សនកិច្ច​នៅ​កម្ពុជា កាលពី​ថ្ងៃទី​១៩ និង​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៩ កន្លងទៅ អឺរ៉ុប​បាន​និយាយថា ខ្លួន​សង្ឃឹមថា នឹងមាន​ការរីកចម្រើន​ដោយ​និរន្តរភាព ​និង​ការវិវត្តន៍​ដ៏​រឹងមាំ​ក្នុង​វិស័យ ​ពាក់ព័ន្ធ​ដែល​ស្ថិត ក្រោម EBA ហើយ​សង្ឃឹមថា កម្ពុជា​នឹង​ចាត់វិធានការ​ចាំបាច់ ​ជាបន្ទាន់​ដើម្បី​រក្សា​ការទទួល​ផល ប្រយោជន៍​ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នេះ​។​

 

​នៅពេលនោះ សហគមន៍​អឺរ៉ុប​ក៏បាន​និយាយ​ផងដែរ​ថា ទស្សនកិច្ច​នៅ​កម្ពុជា​គឺជា​ឱកាស ​ដំបូង​សម្រាប់​កិច្ចពិភាក្សា ​ក្នុងអំឡុងពេល​តាមដាន ​និង​វាយតម្លៃ​បន្ទាប់ពី ​អឺរ៉ុប​បានប្រកាស​នូវ​នីតិវិធី​ដែល​អាច ​នាំឱ្យមាន​ការដក EBA ជា​បណ្តោះអា សន្ន​ពី​កម្ពុជា​៕​

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
496 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7645 នាក់
ខែនេះ :
27198 នាក់
3 ខែនេះ :
61031 នាក់
សរុប :
2511738 នាក់