ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
សម្ដេច ស ខេង ផ្ដាំ​មន្ត្រី​CPP​ថា «​យើង​សុខចិត្ត​ស្ដាប់​មតិ​ជំទាស់ ល្អ​ជាង​ស្ដាប់​មតិ​បញ្ជោរ​យើង​»
Thu,13 June 2019 (Time 06:39 PM)
ដោយ ៖ សុភក្តិ (ចំនួនអ្នកអាន: 978នាក់)


ភ្នំពេញ​៖ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្ដេច ស ខេង បញ្ជា​ឲ្យ​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់ ត្រូវ​ចុះ​ស្ដាប់​មតិ និង​ប្រមូល​ព័ត៌មាន ទាក់ទង​នឹង​បញ្ហា និង​ក្តី​ព្រួយបារម្ភ​របស់​ប្រជាពលរដ្ឋ យកទៅ​ដោះស្រាយ​ឲ្យ​ទាន់ពេលវេលា មិន​ថា​ជា​បញ្ហា​របស់​អ្នកប្រឆាំង​រដ្ឋាភិបាល​ក្តី​។​

 

«​យើង​សុខចិត្ត​ស្ដាប់​មតិ​ជំទាស់ ជាជាង​ស្ដាប់​មតិ​បញ្ជោរ​យើង​»​។ នេះ​ជាការ​លើកឡើង​របស់ សម្ដេច ស ខេង ដែល​បាន​ផ្ដាំ​ឲ្យ​មន្ត្រី​បក្ស​និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ចុះ​ប្រមូល​រាល់​បញ្ហា​ទាំងនោះ តាមរយៈ​ការរៀបចំ​វេទិកាសាធារណៈ​នៅតាម​មូលដ្ឋាន ដើម្បី​ទទួលយក​មតិ​ពលរដ្ឋ​មក​ពិចារណា និង​ដោះស្រាយ​ឲ្យ​បាន​ត្រឹមត្រូវ​។​

 

​ត្រង់ចំណុច​សម្ដេច ស ខេង បាន​រំឭក​មន្ត្រី​បក្ស​ថា ការ​ស្ដាប់​មតិ​ជំទាស់​របស់​ពលរដ្ឋ​ច្រើន វា​អាចជួយ​ដល់​អាជ្ញាធរ ក្នុង​ការគិត​រិះរក​មធ្យោបាយ​ដោះស្រាយ​បញ្ហា និង​ការអភិវឌ្ឍ​ជាតិ​ជាមួយ​រដ្ឋាភិបាល​យ៉ាង​មាន​ប្រសិទ្ធភាព​ជាង​មតិស្រប ដែល​អាច​ផ្ដល់​គ្រោះថ្នាក់​ដល់​ការដឹកនាំ​របស់​រដ្ឋាភិបាល​។​

 

​ថ្លែង​ក្នុង​ពិធី​ប្រកាស​ចូលកាន់​តំណែង​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ អាណត្តិ​ទី​៣ នៅ​ថ្ងៃទី​១២ មិថុនា​នេះ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​ខ្ញុំ​គិតថា ការរៀបចំ​វេទិការ​សាធារណៈ​នេះ គឺមាន​ប្រសិទ្ធភាព ព្រោះ​ពីមុន​ប្រជាជន​យើង គាត់​រួញរា មិនសូវ​ហ៊ាន​និយាយ​ទេ ។ ឥឡូវ​ធ្វើ​យ៉ាងម៉េច រៀបចំ​កម្មវិធី​វេទិកាសាធារណ​ឲ្យ​បាន​ច្រើន ដោយ​ធ្វើតាម​សង្កាត់​ទាំងអស់ ហើយ​ធ្វើ​ឲ្យ​ដល់​ភូមិ​ផង ដើម្បី​យើង​ស្ដាប់​ប្រតិកម្ម​របស់​ប្រជាពលរដ្ឋ ហើយ​តាមរយៈ​ហ្នឹង​វា​មាន​ផលប្រយោជន៍​ច្រើនណាស់ ផលប្រយោជន៍​មួយ​គឺថា យើង​អាច​ឲ្យ​គាត់​ផ្ដល់ព័ត៌មាន​ឲ្យ​យើង ហើយ​យើង​លើកទឹកចិត្ត​ឲ្យ​គាត់​និយាយ​ដូច្នេះ​គាត់​អត់​ខ្លាច​ទេ​។ ទី​ពីរ ពង្រឹងសមត្ថភាព​មន្ត្រី​យើង ឲ្យ​គាត់​ទៅ​ស្ដាប់​ហើយ​យក​បញ្ហា​ហ្នឹង​មក​ពិចារណា​ដោះស្រាយ ហើយ​ទីបំផុត​យើង​អាច​រក្សាបាន​នូវ​ស្ថិរភាព​។​យើង​សុខចិត្ត​ស្ដាប់​មតិ​ជំទាស់ ជាជាង​ស្ដាប់​មតិ​បញ្ជោរ​យើង​។ ខ្ញុំ​ថា​អ៊ីចឹង ព្រោះ​យើង​ស្ដាប់​មតិ​ជំទាស់​បាន​ច្រើន ជួយ​យើង​បាន​ច្រើន​។ យើង​ស្ដាប់​មតិ​បញ្ជោរ គ្រាន់តែ​បាន​បញ្ជោរ​ទេ​»​។​

 

​បន្ថែម​ពីនេះ​សម្ដេច ស ខេង បាន​ប្រាប់​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ផ្សព្វផ្សាយ​គោលនយោបាយ​រដ្ឋាភិបាល ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ និង​ចេញ​វិធានការ​ដោះស្រាយ​បញ្ហា​ពលរដ្ឋ​ភ្លាមៗ​៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
682 នាក់
ម្សិលមិញ :
282 នាក់
សប្តាហ៍នេះ :
3315 នាក់
ខែនេះ :
15705 នាក់
3 ខែនេះ :
55451 នាក់
សរុប :
2481160 នាក់