ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
EU ចង់​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​បោះបង់​ចោល​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ
Sat,15 June 2019 (Time 08:51 AM)
ដោយ ៖ ស្រីណុច (ចំនួនអ្នកអាន: 1029នាក់)


រាជធានី​ភ្នំពេញ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក សុខ ឥ​សាន បាន​អះអាង​ថា​ការ​ចង់បាន ​របស់​សហភាព​អឺរ៉ុប គឺ​ចង់​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​បោះបង់​ ចោល​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​នៅ​កម្ពុជា​ តែ​ប៉ុណ្ណោះ​គ្រាន់តែ ​គេ​មិន​និយាយ​ចំ​ៗ​ការ​លើក​ ឡើង​របស់​អ្នក នាំពាក្យ​គណបក្សកាន់ អំណាច​នេះ បន្ទាប់​ពី​សហភាព​អឺរ៉ុប​បាន​ ទុក​ពេល​៦​ខែ​ឲ្យ​កម្ពុជា ក្នុង​ការ​ពិនិត្យ​ដោះ ស្រាយ​បញ្ហា EBA នេះ ដោយ​ភ្ជាប់​នឹង ​សំណូមពរ​ពាក់ព័ន្ធ​នឹង​ស្ថាន ការណ៍​នយោបាយ​ផង​ដែរ ។

យ៉ាងណា​ក្តី​អ្នកនាំពាក្យ ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក សុខ ឥ​សាន បាន​អះអាង​ថា រាជរដ្ឋាភិបាល ​កម្ពុជា​អនុវត្ត​តាម​ការ ​ចង់បាន​នោះ​ទេ ។ ព្រោះ​មិន​អាច​យក​ឯករាជ្យ និង​អធិបតេយ្យ ភាព​ជាតិ​ទៅ​ដោះ​ដូរ​ បាន​ទេ​ក្នុង​នាម​ជា​រដ្ឋ​អធិបតេយ្យ​មួយ ។ ទាក់ទិន​នឹង​បញ្ហា EBA នេះ​ដែរ​លោក ​យ៉ែ​ម បុញ្ញ​ឬ​ទ្ធិ អតីត​អ្នកនាំពាក្យ ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​លើក​ឡើង​ យ៉ាង​ដូច្នេះ​ថា​កម្ពុជា​យើង​តូច ប្រជាពលរដ្ឋ​តិច ធនធានមនុស្ស​មាន ​កម្រិត ហើយ​ជា​ពិសេស​កម្លាំង​ជាតិ កម្លាំង​សេដ្ឋកិច្ច ត្រូវ​បាន​ខ្ទេចខ្ទី​ ដោយ​ភ្លើងសង្គ្រាម​ដោយ​អំព់​ពុក​ រលួយ​ឃុបឃិត​បំផ្លិចបំផ្លាញ​ជាតិ ។

 

ដូច្នេះ​បញ្ហា​ប្រឈម និង​ហានិភ័យ​របស់​ប្រទេស​កម្ពុជា​ យើង​ក្នុង​ស្ថានភាព​ បែប​នេះ គឺ​ពិតជា​គួរ ឱ្យ​ព្រួយបារម្ភ ដែល​យើង​ ត្រូវ​រួម​គ្នា​ដោះស្រាយ​ដោយ​យក ចិត្តទុកដាក់ និង​មើល​ពេលវេលា​កំ ណ​ត់​ជាក់លាក់ ។ លោក​ក៏​បាន​រំ​ឮ​កថា ក្នុង​ដំណាក់កាល​ទី​១ រយៈពេល​៦​ខែ (​ថ្ងៃ​១៣ កុម្ភ​:២០១៩ ថ្ងៃ​១២ សីហា ២០១៩) នៃ​ការ​ពិនិត្យ និង​ស្វែងរក​ការ​ពិត​របស់​សហភាព ​អឺរ៉ុប​ស្តី​ពី​ការ​អនុវត្តន៍​ប្រព័ន្ធ ​អនុគ្រោះ​ពន្ធ​គ្រប់មុខ​ទំនិញ​ លើកលែង​គ្រឿង​ស​ព្វា​អាវុធ (EBA) នេះ គណៈប្រតិភូ​សហភាព​អឺរ៉ុប បាន​មក​បំពេញ បេសកកម្ម​ជា​លើក​ទី​២ នៅ​ប្រទេស​កម្ពុជា​ ពី​ថ្ងៃ​ទី​០៣ ខែមិថុនា ដល់​ថ្ងៃ​ទី​១០ ខែមិថុនា កន្លង​មកនេះ ។

 

លោក​បន្ត​ថា ក្ដី​សង្ឃឹមលើ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ ​ល្អ​រក្សា​ផល​ចំណេញ​ពី EBA GSP ស្តារ និង​ពង្រឹង​លទ្ធិ ប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិ​មនុស្ស សិទ្ធិ​សេរីភាព យុត្តិធម៌​សង្គម ការ​ដោះ​លែង​លោក​កឹ​ម សុខា ។ គឺ​ដើម្បី​ផ្សះផ្សា​ជាតិ ​ឯកភាព​ជាតិ អភិវឌ្ឍន៍ ពង្រឹងកម្លាំង​ជាតិ និង​កម្លាំង​សេដ្ឋកិច្ច ។ លោក​បាន​បន្ថែម​ថា រយៈពេល​នៃ​ការ​តាមដាន និង​វាយតម្លៃ​នឹង​បញ្ចប់​នៅ​ពាក់ កណ្តាល​ខែសីហា ។ ក្រោយ​ពី​កាល បរិច្ឆេទ​នោះ​សហភាព​អឺរ៉ុប​នឹង​សរសេរ ​របាយការណ៍​នៃ​ការ​រក​ឃើញ និង​ការ​សន្និដ្ឋាន​របស់​ខ្លួន ។

 

​ប្រទេស​កម្ពុជា​ នឹង​មាន​រយៈពេល​មួយ​ខែ ដើម្បី​ឆ្លើយ​តប​ នឹង​របាយការណ៍​នេះ ។ បន្ទាប់​មក​ការ​សម្រេច​ នឹង​ឈាន​មក​ដល់ ។ ដូច្នេះ​អ្វី​ដែល​សំខាន់​ ដែល​ត្រូវ​ដោះស្រាយ​ជាក់ស្ដែង គឺ​ចាប់ពី​ថ្ងៃនេះ​ដល់​ពាក់ កណ្ដាល​ខែសីហា មុន​ពេល​បញ្ចប់​នៃ ​ការ​សិក្សា​វាយតម្លៃ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1297 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8446 នាក់
ខែនេះ :
27999 នាក់
3 ខែនេះ :
61832 នាក់
សរុប :
2512539 នាក់