ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ទីបំផុតតុលាការប្រកាសសាលក្រម លោក ផែង វណ្ណៈ ហើយ លទ្ធផលគឺ…
Mon,17 June 2019 (Time 11:50 AM)
ដោយ ៖ ស្រីមុំ (ចំនួនអ្នកអាន: 1018នាក់)


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩នេះ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រម សម្រេចផ្តន្ទាទោសលោក ផែង វណ្ណៈ ដាក់ពន្ធនាគារ រយៈពេល១ឆ្នាំ ប៉ុន្តែអនុវត្តទោស តែ២ខែ១៥ថ្ងៃ ក្រៅពីនោះព្យួរ និងសងជំងឺ ចិត្តតាមការទាមទាររបស់ អង្គភាពព័ត៌មាន Fresh News ចំនួន១០០រៀល

 

(២សំណុំរឿង=២០០រៀល) និងពិន័យប្រាក់ ចូលរដ្ឋចំនួន៦លានរៀល។ តាមការប្រកាសសាល ក្រមជនជាប់ចោទ ផែង វណ្ណៈ នឹងត្រូវដោះលែង នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩។

 

កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ សាលាដំបូង រាជធានីភ្នំពេញ បានបើកសវនាការលើ សំណុំរឿងជនជាប់ចោទ ផែង វណ្ណៈ ពាក់ព័ន្ធករណីញុះញង់ឱ្យប្រព្រឹត្តបទ ឧក្រិដ្ឋជាអាទិ៍ និងបរិហាកេរ្តិ៍ជាសាធារណៈ ដោយនៅក្នុងសវនាការ សាធារណៈនេះជនជាប់ចោទ ផែង វណ្ណៈ បានប្រកាសថា ខ្លួនពិតមានកំហុសក្នុងការជេរប្រមាថអង្គភាពព័ត៌មាន Fresh News និងត្រៀមធ្វើលិខិតសុំទោស មកកាន់អង្គភាពព័ត៌មាន Fresh News។ នៅក្នុងសវនាការ ជនជាប់ចោទ ផែង វណ្ណ: បានទទួលសារភាព កំហុសយ៉ាងដូច្នេះថា «ខ្ញុំពិតជាបានបរិហា កេរ្តិ៍ជាសាធាណ:ធ្វើឲ្យប៉ះពាល់កិត្តិយស ថ្នាក់ដឹកនាំកំពូលកិត្តិយស របស់អង្គភាព ព័ត៌មាន Fresh News ទាំងនេះដោយសារចិត្តឆេវឆាវ នឹងការខឹងច្រឡោតទប់ អារម្មណ៍មិនបាន នៅពេលកំពុង Live Facebook ដែលការនិយាយនោះ មិនបាន ព្រៀងទុក»។ ជនជាប់ចោទ ផែង វណ្ណ: បាននិយាយបន្តទៀតថា «ខ្ញុំនឹងធ្វើលិខិតដាច់ដោយ ឡែកមួយទៅកាន់អគ្គនាយក អង្គភាព Fresh News ដោយផ្ទាល់ដើម្បី សុំទោសគាត់»។

 

ដោយសារការចេះ ទទួលស្គាល់កំហុសរបស់ខ្លួននៅ ចំពោះមុខអង្គសវនាការថា ពិតជាបានប្រព្រឹត្តិនូវបទល្មើស ដូចព្រះរាជអាជ្ញាចោទ ប្រកាន់ ដូច្នេះអង្គភាពព័ត៌មាន Fresh News សូមផ្លាស់ប្តូរនូវពាក្យបណ្តឹង របស់ខ្លួន ដែលពាក្យបណ្តឹងពីមុនទាមទារសំណង ជំងឺចិត្តចំនួន៥០ម៉ឺនដុល្លារ មកតែ១០០រៀលវិញ។

នៅក្នុងសវនាការ កាលពីថ្ងៃទី១៤ ខែមិថុនា កន្លង ទៅលោកមេធាវី គី តិច មេធាវី ការពារសិទ្ធិ និងជាតំណាងឲ្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើសុំឲ្យតុលាការផ្តន្ទាទោសលោក ផែង វណ្ណៈ ទៅតាមច្បាប់ ប៉ុន្តែមិនទាមទារសំណង ជំងឺចិត្តពីជនជាប់ចោទនោះទេ។

 

លោក លី រដ្ឋធី មេធាវីតំណាងឲ្យអង្គភាព Fresh News បានលើកឡើងថា Fresh News បំពេញការងារក្នុងគោល ដៅវិជ្ជាជីវៈជាចម្បង ហើយអត្ថបទជាច្រើន លើសលប់បាន ជួយដល់សង្គម ទាំងមិនមានចំណូលមួយសេនទេ។ បេសកកម្មរបស់ Fresh News ជាង៥ឆ្នាំមកនេះ ទទួលបានការគាំ ទ្រពីគ្រប់មជ្ឈដ្ឋាន ជាពិសេសថ្នាក់ដឹកនាំប្រទេស។ ហើយជាការពិត ណាស់ប្រាក់បៀវត្ស និងការចំណាយ ផ្សេងៗសម្រាប់ដំណើរការអង្គភាព គឺបានមកពីចំណូលនៃទម្រង់ការ ផ្សាយពាណិជ្ជកម្ មសុទ្ធសាធ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
956 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8105 នាក់
ខែនេះ :
27658 នាក់
3 ខែនេះ :
61491 នាក់
សរុប :
2512198 នាក់