លោក គ្រូម្នាក់ ត្រូវបានគេព្រួតវាយ យកជើងជាន់ក្បាល តែគ្មានអ្នកណាជួយ ដោយសារតែព្យាយាមការពារសម្បត្តិសាលា...
កំពត់៖ យោងទៅតាមគណីហ្វេសប៊ុកដែលមានឈ្មោះថា " គ្រូស្រៀង មហាព្រហ្ម " បានឡើកឡើងនៅលើបណ្តាញសង្គមថា "
នេះឬតម្លៃគ្រូបង្រៀន សូមបងប្អូនជួយshareម្នាក់ មួយមក នេះហើយលទ្ធផលទទួល បានពីការអភិវឌ្ឍ សាលាបឋមសិក្សាមហាព្រហ្មកន្លងមក។ ត្រូវអ្នកលក់ដូរតាមរោងល្ខោន ព្រួតវាយ ប្រជាពលរដ្ឋបានត្រឹមបញ្ជោះថែម ។ (វៃវាឲ្យងាប់ទៅ)នេះជាសម្ដីមេភូមិ ព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូកខេត្តកំពត គ្មានសមត្ថកិច្ចឬ អាជ្ញាធរណាជួយដោះស្រាយទេ សូម្បីតែអធិការស្រុកឈូក ។
ជនល្មើសជាច្រើន បានរួចខ្ញួន ឯខ្ញុំក្លាយជនមានកំហុសនិងដេកពេទ្យយ៉ាងកម្សត់។តើខ្ញុំខុសអី គ្រាន់តែការពារទ្រព្យសម្បត្តិសាលា ហេតុអីក៏ពួកគេមិនយល់បែរជា មកប្រមាថខ្ញុំដូចសត្វធាតុ ខ្ញុំឈឺចាប់ណាស់!គេវាយនាយកសាលា ម្នាក់ទាំងហ្វូង យកជើងជាន់ក្បាលផង យកខ្សែមកចងស្លាបសេកផង គ្មានអ្នកជួយសោះ ចុងក្រោយបានពូធី គាត់ដូរចិត្តមកជួយខ្ញុំក្នុង ហ្វូងមនុស្សវិញ កុំអីប្រហែលស្លាប់ ព្រោះមានទាំងកាំបិត និង ដែកបំពង់ទីបផង ពិតជាអយុត្តិធម៌ណាស់សម្រាប់ខ្ញុំ។