លោក នេត សាវឿន អាចនឹងរងភាពអាម៉ាស់ យ៉ាងធ្ងន់ធ្ងរខណៈ ទាំង មន្រ្តីរាជរដ្ឋាភិបាល មន្រ្តីស្ថាប័ន តុលាការ មន្រ្តីនគរបាល និងប្រធានគណបក្សនយោបាយ រិះគន់យ៉ាងចាស់ដៃ លើការដោះលែងមន្រ្តី នគរបាលស័ក្ត៣លួច iPad ថាច្រឡំដៃ
ភ្នំពេញ)៖ ចាប់តាំងពីថ្ងៃម្សិលមិញ រហូតដល់ថ្ងៃនេះ អង្គភាពព័ត៌មាន បានទទួលទូរស័ព្ទ និងសារតាមរយៈ Telegram និង WhatsApp យ៉ាងច្រើនអនេកដោយសម្តែង នូវការហួសចិត្តយ៉ាងពន់ពេក ចំពោះករណីមន្រ្តី នគរបាលស័ក្កិ៣លួច iPad ហើយត្រូវបានដោះ លែងវិញ។
ទាំងតាមប្រព័ន្ធទូរស័ព្ទ និង សារឆ្លើយឆ្លងលើ បណ្តាញទំនាក់ទំនង ដែលបានថ្លែង និង សរសេររិះគន់ លើការដោះលែង មន្រ្តីនគរបាល ពាក់ស័ក្តិ៣ រួមមាន៖ មន្រ្តីរាជរដ្ឋាភិបាល មន្រ្តីស្ថាប័នតុលាការ មន្រ្តីនគរបាល មន្រ្តីរាជការតាមបណ្តាក្រសួង នានា និងរហូតដល់ប្រធាន
គណបក្ស នយោបាយផងដែរ ដោយលើកឡើងនូវពាក្យពេជន៍ ប្រហែលៗគ្នាថា៖ «វិដេអូកាមេរ៉ា សុវត្ថិភាពបង្ហាញ យ៉ាងច្បាស់ហើយ គឺករណីលួច មិនមែនច្រឡំលួចទេ មិនគួដោះលែងនោះឡើយ ត្រូវតែអនុវត្តតាមច្បាប់ជាមន្រ្តី នគរបាលផង ធ្វើបែបនេះខូចស្ថាប័ននគរបាលអស់ហើយ ប្រជារាស្រ្តបាត់បង់ជំនឿ»។
ក្រៅពីមន្រ្តីស្ទើរគ្រប់ស្ថាប័ន នៅកម្ពុជារិះគន់ ចំពោះចំណាត់ការនេះ ចំណែកប្រជាពលរដ្ឋ ដែលប្រើប្រាស់បណ្តាញ សង្គមយក្ស Facebook ឯណោះវិញ ពិតជាមិនបន្ធូរដៃឡើយ ដោយបានរៀបចំ កាត់តវិដេអូ និង រូបភាព ដោយសរសេរពាក្យ ឌឺដងយ៉ាងដៃដល់ការ ដោះលែងមន្រ្តី នគរបាលដែលជា ចោរលួច iPad ទៅវិញ ដោយលើកហេតុផល ថាច្រឡំដៃ។
ប្រធានគណបក្ស យុវជនកម្ពុជា និងសមាជិក ក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ លោក ពេជ្រ ស្រស់ បានបញ្ចេញទស្សនៈ និងសារនៅលើបណ្តាញសង្គម Facebook នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩នេះ យ៉ាងដូច្នេះថាៈ «ការពាររុយមួយក្បាល វាអាចធ្វើឲ្យសម្លមួយឆ្នាំង ចាក់ចោល ដោយសារតែរុយមួយក្បាលនោះ ហើរចូលក្នុងឆ្នាំងសម្ល ដូច្នេះអ្នកដែលឆ្លាតគឺ ការពារសម្លមួយឆ្នាំងហើយ គឺគេមិន ការពាររុយ1ក្បាលនោះទេ ដូច្នេះចូរអ្នកដែល ប្រឹងការពាររុយ មួយក្បាលនោះ គិតលេខឡើងវិញសិនទៅ តើការពាររុយ និងការពារសម្លមួយឆ្នាំង តើថាមួយណាចំណេញជាង ហើយមួយណាមានប្រយោជន៍ជាង.? ផ្ញើរជូនអ្នកការពារ លោកមហាច្រឡំ ឬលោកមហាសតិ មិនប្រក្រតីអានលេង»។
ចំណែកខាងមន្រ្តីសង្គលសុីវិលវិញបានលើកឡើងថាៈ បើមើលតាមកាយវិកាយនេះ ស្តែងឡើងពីចេតនាទុច្ចរិត ដោយកើតឡើងភ្លាម ដើម្បីយកទ្រព្យសម្បត្តិអ្នកដទៃ ដែលមិនមានការអនុញ្ញាតិ ដោយមិនឲ្យគេឃើញ ឃ្លាតចាកទី មកធ្វើជារបស់ខ្លួន ជននេះ អំពើនេះមានចែងក្នុងច្បាប់ ហើយបទល្មើសមានធាតុផ្សំគ្រប់គ្រាន់ ដែលអាចអោយតុលាការធ្វើការពិចារណាផ្តន្ទាទោសជននោះបាន ។
កាលពីព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ មន្រ្តីនគរបាលរូបនេះ បានចូលទៅដកលុយ នៅហាងវីងមួយ កន្លែងយីហោ «រស្មី សាមគ្គី» ស្ថិតនៅក្នុងខណ្ឌទួលគោក ស្រាប់តែបន្លំលួចយក iPad មួយគ្រឿងទៅបាត់ រួចក៏ត្រូវម្ចាស់ហាងយកវីឌីអូ ទៅបង្ហោះល្បី ពេញបណ្តាញសង្គម Facebook និងមានគេ Share រាប់ពាន់នាក់។
ទោះបីយ៉ាងណា មហាជននៅតែមានជំនឿចិត្តថា មន្រ្តីនគរបាលរូបនេះ នឹងត្រូវរងការកាត់ទោស ពីច្បាប់ជាក់ជាមិនខាន បើមិនកាត់ទោសគេទេនោះច្បាប់ក៏គ្មានតម្លៃដែរ៕