ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ថ្ងៃនេះ លោក ផែង វណ្ណៈ ត្រូវដោះលែងចេញពីពន្ធនាគារ ប៉ុន្តែក្របខ័ណ្ឌមន្ត្រីយោធា ត្រូវអស់…
Tue,18 June 2019 (Time 08:12 PM)
ដោយ ៖ ស្រីមុំ (ចំនួនអ្នកអាន: 1000នាក់)


ភ្នំពេញ៖​ តាមការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ នាពេលថ្មីៗនេះ គឺបានកំណត់ការផ្តន្ទាទោសលោក ផែង វណ្ណៈ ជាមន្ត្រីយោធា និង ជានិពន្ធនាយកសារព័ត៌មានខ្លួន​ឯងផងនោះ ដាក់ពន្ធនាគាររយៈពេល១ឆ្នាំ តែអនុវត្តទោសត្រឹម២ខែ១៥ថ្ងៃ ប៉ុណ្ណោះ ពាក់ព័ន្ធបទល្មើសបរិហារកេរ្តិ៍ជាសាធារណៈ និង បទញុះញង់អោយប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមបណ្តឹងរបស់លោក គី តិច មេធាវីតំណាងដោយអាណត្តិរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

 

គិតរយៈពេលនៃការឃុំខ្លួនលោក ផែង វណ្ណៈ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ កន្លងទៅ គឺ បង្ហាញថា លោក ផែង វណ្ណៈ នឹងត្រូវដោះលែងចេញពីពន្ធនាគារវិញ នៅថ្ងៃទី១៨ ខែមិថុនា នេះ ហើយមួយខែក្រោយសាលក្រមនឹងចូលជាស្ថាពរ ប្រសិនបើជនជាប់ចោទ ផែង វណ្ណៈ ឬ ព្រះរាជអាជ្ញា មិនប្តឹងឧទ្ធរណ៍ទេនោះ ។ ក្រោយសាលក្រមចូលជាស្ថាពរ លោកផែង វណ្ណៈ នឹងមានឋានៈជា“ទណ្ឌិត” ។

 

មាត្រា២៨ ច្បាប់ស្តីពី លក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ ចែងថា អាចត្រូវតែងតាំងជានាយទាហានអាជីពបាន ចំពោះជនណាដែល ៖ មានសញ្ជាតិខ្មែរ , មានលិខិតថ្កោលទោសដែលបញ្ជាក់ថាគ្មានទោស , មានសម្បទាតាមតម្រូវការ ដើម្បីបំពេញមុខងារ ។

 

ត្រង់ចំណុចនេះ អាចបង្ហាញយ៉ាងច្បាស់ថា លោក ផែង វណ្ណៈ មានលិខិតថ្កោលទោស ដោយបញ្ជាក់ថា ធ្លាប់មានទោសពីមុនមក គឺ មិនអាចធ្វើជាមន្ត្រីយោធាបានទៀតទេ ។

 

ដោយឡែកជុំវិញ ការប្រកបវិជ្ជាជីវៈសារព័ត៌មានរបស់លោក ផែង វណ្ណៈ វិញ ក្នុងករណីតុលាការ មិនបានកំណត់ ថា ជនជាប់ចោទ មិនអាចប្រកបវិជ្ជាជីវៈសារព័ត៌មាន បាន មានន័យថា អ្វីៗជាធម្មតា ។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
93 នាក់
ម្សិលមិញ :
292 នាក់
សប្តាហ៍នេះ :
4104 នាក់
ខែនេះ :
31014 នាក់
3 ខែនេះ :
60249 នាក់
សរុប :
2351887 នាក់