ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
លោក ថៃ នរៈសត្យា បានអស់តំណែង ពីរដ្ឋលេខាធិការក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ក្រោយបង្អួតមុខភរិយាថ្មី
Thu,20 June 2019 (Time 11:57 AM)
ដោយ ៖ កញ្ញា (ចំនួនអ្នកអាន: 1024នាក់)


ភ្នំពេញ៖ អតីតអ្នកនិពន្ធបទ ចម្រៀងអ្នកស្រី ងិន ម៉ានីយ៉ា បានប្រកាសថា ចង់ធ្វើសន្និសីទកាសែត បើកកកាយរឿងរ៉ាវរបស់លោក ថៃ នរៈសត្យា និង អ្នកនាង ទេព សុធីតា ដែលប្រើហ្វេសប៑ុកឈ្មោះ Tep Sreythea ជាភរិយាក្រោយ។ ដោយអ្នកស្រីបាននិយាយថាប្រសិនបើការបកអាក្រាតនេះខុសពីការពិតអ្នកស្រីសុខចិត្តប្រឈមមុខចំពោះមុខច្បាប់។ អ្នកស្រីបានសង្កត់ធ្ងន់ថាអ្នកស្រីមានសាក្សីច្បាស់លាស់ថាបានលែងលះជាមួយនឹងលោក ថៃ នរៈសត្យា អស់រយៈពេល៩ឆ្នាំ ប៉ុន្តែភរិយាក្រោយបានសរសេរសារនៅលើហ្វេសប៊ុកថា បានទាក់ទងរស់នៅជាមួយនឹងលោក ថៃ នរៈសត្យា បានរយៈពេល១២ឆ្នាំ។

 

ដោយអ្នកស្រី ងិន ម៉ានីយ៉ា បានសរសេររៀបរាប់ថា៖ “ប្រហែលជាត្រូវធ្វើសន្និសីទកាសែត កកាយរឿងពិតនេះហើយអស់ហើយដើម្បីកុំឲ្យប្រុសចាស់ព្រើលងប់ងុលជាមួយនឹងស្រីក្មេងហ្នឹងវាបំប៉ោងបំភ្លៃពេក រឿងនេះបើខ្ញុំខុស ខ្ញុំសុខចិត្តដើរចូលគុក តែបើវាខុសវាត្រូវចូលគុកវិញ អាប្រុសថោកទាបដើម្បីតែការពារ…ថោកទាបមួយវាហ៊ានបំពានគ្រប់យ៉ាងមកលើខ្ញុំ។ បងប្អូនខ្ញុំមានសាក្សីរស់ខ្ញុំនឹងវាទើបតែលែងគ្នាបាន ៩ឆ្នាំ ប៉ុន្តែស្រីវាភ្លាត់ស្នៀតសរសេរ status ថាវាយកគ្នាបាន ១២ឆ្នាំហើយ ខ្ញុំមានភស្តុតាំងទាំងរូបវាស្រាតទាំងស្រីទាំងប្រុសសំឡេងវាថ្ងួចថ្ងូរយកគ្នានៅផ្ទះខ្ញុំ ខ្ញុំមានមេធាវីការពារក្ដីឲ្យខ្ញុំ ភស្តុតាងមានគ្រប់កន្ដែង រូបស្រីរូបស្រាតក៏មាននៅក្នុងទូរសព្ទខ្ញុំនេះដែរបើបងប្អូនចង់ឃើញខ្ញុំនឹងបង្ហាញឱ្យមើល ឲ្យសមតាមបំណងរបស់វាសូមសម្ដេចនិងលោកជំទាវទទួលជ្រាបផងទាន។

 

ប្រុសម្នាក់នេះសាហាវណាស់ធ្វើខុសហើយមិនទទួលកំហុសយកគ្នានៅលើផ្ទះខ្ញុំទាំងគេមិនទាន់លែងប្ដី ហេតុអីវាមិនបាច់បាចសាចទឹកដាក់ខ្ញុំ? សូមអ្នកតែស្គាល់មួយចំនួនបើកភ្នែកមើលឲ្យច្បាស់ ខ្ញុំលែងគ្នានៅឆ្នាំ២០១០ ស្រីចង្រៃនោះវាថាវានៅជាមួយគ្នា ១២ឆ្នាំហើយ ខ្ញុំមានរូបភាព ស្រាតទាំងអស់គ្នាដល់បងប្អូនចង់ឃើញខ្ញុំនឹងបង្ហាញនៅថ្ងៃស្អែក ព្រមជាមួយនឹងសម្លេងថ្ងូរដ៏អន្លង់អន្លូច។ ហេតុអីវាមិនទាន់ចប់ វានៅតាមផ្ដន្ទាខ្ញុំទៀតអាប្រុសថោកទាប មានស្រីរាប់ផ្លូនគ្មានចេះស្មោះមួយណា ពេលនេះវាចាស់ហើយទើបវានៅត្រឹមមីហ្នឹង បើវានៅក្មេងវានឹងទៅបន្តទៅមុខទៀត អ្នកណាមិនស្គាល់អាថោកទាបហ្នឹង? សុំទោសបងប្អូនដែលខ្ញុំនិយាយពាក្យ អសុរសព្រោះថាមនុស្សថោកនេះកែលែងឡើងហើយ។ ខ្ញុំអត់បានធ្វើអីវាសោះសូម្បីតែ Status មួយខ្ញុំអត់ចេញផងប៉ុន្តែវាចាប់ប្រកាន់ខ្ញុំទាំងបំពានបាន បើដូច្នេះខ្ញុំនឹងលេងកំដរវារហូតដល់ទីបញ្ចប់។ សានប៊ុនធឿន ប្រហែលជាបងត្រូវជួបអូនហើយព្រោះអូនជាអ្នកដឹងរឿង ដែលវាផិតក្បត់ទាំងអស់នៅក្នុងគ្រួសារមួយនេះ ។

 

 

បន្ទាប់ពីបានលិចឰរឿងនេះ តាមបណ្តាញព័ត៌មានក្នុងស្រុកហើយនៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ បញ្ចប់មុខតំណែង លោក ថៃ នរៈសត្យា ពីរដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

 

ខាងក្រោមនេះជា ព្រះរាជក្រឹត្យទាំងស្រុង៖

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
640 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7789 នាក់
ខែនេះ :
27342 នាក់
3 ខែនេះ :
61175 នាក់
សរុប :
2511882 នាក់