ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ពលរដ្ឋផ្ទុះការតវ៉ារឿងឈ្មួញឈ្មោះ អ៊ឹង ម៉េងហ៊ាង ហៅ ឆលីហ៊ាង រំលោភយកដី មេទឹក និងដាក់គ្រឿងចក្រជីកកាយដីលក់ នៅឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ
Thu,20 June 2019 (Time 05:05 PM)
ដោយ ៖ សុខី (ចំនួនអ្នកអាន: 1097នាក់)


ព្រៃវែង៖ ប្រជាពលរដ្ឋបានធ្វើការតវ៉ាប្រឆាំងជំទាស់ ឈ្មួញមានឥទ្ធិពលឈ្មោះ អ៊ឹង ម៉េងហ៊ាង ហៅ ឆលីហ៊ាង ដាក់គ្រឿងចក្រ លើកទំនប់ យកដីមេទឹកអាងស្តុកទឹក នៅចំណុចទំនប់តាចែ ខាងជើងផ្លូវជាតិលេខ៨ ភូមិក្រចាបទី៣ ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដែលមានទំហំប្រមាណជាង២ហិកតា។ ដោយនៅសល់ប៉ែកខាងលិច ឈ្មួញកំពុងប្រើគ្រឿងចក្រ ជីកកាយ រំលើង ធ្វើអាជីវកម្ម ដឹកជញ្ជូនអាចម៍ដី មកលក់យ៉ាងពេញបន្ទុក។ដោយសំអាងថា៖ មានបុគ្គលម្នាក់ស្នើឲ្យកាយ និងមានការឯកភាព ពីអាជ្ញាធរឃុំស្រុក។

 

សកម្មភាពជីកកាយ (ដីមេទឹកទំនប់តាចែ)នេះផងដែរ នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ ពលរដ្ឋនៅភូមិក្រចាបទី៣ ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ

ប្រមាណជិត២០នាក់ បានផ្ទុះការតវ៉ា នៅកន្លែង ដីមេទំនប់តាចែ ខាងជើងផ្លូវជាតិលេខ៨ ភូមិក្រចាបទី៣ ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ដើម្បី

ទាមទារ មិនឲ្យឈ្មួញឈ្មោះ អ៊ឹង ម៉េងហ៊ាង ហៅឆលីហ៊ាង ជីកកាយដីមេទឹកនេះជាដាច់ខាត ។

ដោយប្រជាពល រដ្ឋទាំងនោះកន្លងមកធ្លាប់ បានផ្ដិតមេដៃរក្សាការពារ ម្ដងរួចមកហើយ។ ពលរដ្ឋលើកឡើងថាបើសិនជាជីកដី មេទឹកទំនប់តាចែនេះ យកមកធ្វើសាលារៀនវត្តអារាម ផ្លូវថ្នល់ជាប្រយោជន៍រួម គឺពួកគាត់មិនជំទាស់ទេ ។ តែនេះគឺឈ្មួញឈ្មោះ អ៊ឹង ម៉េងហ៊ាង ហៅឆលីហ៊ាង បានជីកយកអាចម៍ដី ដឹកដីមកលក់ជាប្រយោជន៍បុគ្គល ទើបពួកគាត់ប្រឆាំងដាច់ខាចមិនអោយជីក។

 

កសិករឈ្មោះ គា អុល ភេទប្រុសអាយុ៦២ឆ្នាំ នៅភូមិក្រចាបទី៣ ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ បានអះអាងប្រាប់អ្នកកាសែតថា ដីមេទឹកទំនប់តាចែ ត្រូវបានឈ្មួញឈ្មោះ អ៊ឹង ម៉េងហ៊ាង ហៅឆលីហ៊ាង មកធ្វើអាជីវកម្ម ជីកកាយរំលើង យកអាចម៍ដី លក់យ៉ាងអនាធីបតេយ្យ។ ទាំងដែលដីនោះ កន្លងមកពលរដ្ឋធ្លាប់ នាំគ្នាមេដៃជិត១០០គ្រួសារ ទៅសាលាឃុំព្រៃខ្លា ។

ដើម្បីស្នើរក្សាដីនោះ អោយនៅជាសម្បត្តិរដ្ឋមេទឹកដដែល ។ គឺមិនអនុញ្ញាតឲ្យឈ្មួញ ឬនរណាម្នាក់ មកធ្វើអាជីវកម្មលើដីនេះ ជាដាច់ខាត។

ចុងក្រោយស្រាប់តែលេច មុខថៅកែឈ្មួញឈ្មោះ អ៊ឹង ម៉េងហ៊ាង ហៅឆលីហ៊ាង មកដាក់គ្រឿងចក្រជីក កាយយកអាចម៍ដី លក់ទៅវិញ?។

ធ្វើឲ្យពលរដ្ឋក្នុងភូមិ ងឿងឆ្ងល់ហួសចិត្តគ្រប់ៗគ្នា និយាយរិៈគន់ផ្អើលពីរមួយទៅមួយពេញភូមិ។

 

ក្រុមកសិករដែលមកតវ៉ា បានអោយដឹងថា ឈ្មួញឈ្មោះ អ៊ឹង ម៉េងហ៊ាង ហៅឆលីហ៊ាង បានវ៉ាត់ទំនប់យកដីមេទឹក សាធារណៈអស់ពាក់កណ្ដាល ប៉ែកខាងកើត ដោយទិញខាងលើ លូកយក ដល់ក្រោម។

ខណៈលោក ឆ លីហ៊ាង ទិញដីពីតាចែ នៅអំឡុង ខែមិថុនា ឆ្នាំ២០១៩នេះ ចំនួនមួយហិកតា សាបសិបអាទេ។

ប៉ុន្តែលោក ឆ លីហ៊ាន លើកទំនប់ព័ទ្ធយកជាងបីហិកតា។

 

ពលរដ្ឋនៅភូមិ ក្រចាបទី៣ បានបញ្ជាក់ថា កន្លងមកកាល ពីខែមីនាឆ្នាំ២០១៩ ពួកគាត់ បាននាំគ្នាផ្ដិតមេដៃចំនួន ៦២ គ្រួសារ ។

ប្ដឹងទៅអាជ្ញាធរឃុំ ស្រុក ដើម្បី ស្នើសុំរក្សាដីមេទឹកទំនប់តាចែ នោះ ឲ្យទុកជាសម្បត្តិសាធារណៈ របស់រដ្ឋដដែល។

ក្នុងសំណើរនោះ គឺមិនឲ្យតាចែ កាន់កាប់ និងមិនអោយឈ្មួញ ជីកកាប់កាយ ធ្វើអាជីវកម្ម លើដីនោះជាដាច់ខាត។

 

ប៉ុន្តែជាក់ស្ដែងពេលថ្មីៗនេះ ស្រាប់តែ លោក អ៊ឹង ម៉េងហ៊ាង ហៅឆលីហ៊ាង បានដាក់គ្រឿងចក្រ មកធ្វើអាជីវកម្ម ជីកកាយ រំលើងដីមេទឹកនោះ ទៅវិញ?។ ដោយសំអាងថា៖ មានការស្នើសុំអោយកាយ ពីបុគ្គលម្នាក់ឈ្មោះ មុត ហួរ នៅភូមិក្រចាបទី៣ ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ។

និងមានការឯកភាព ឲ្យកាយពីសំណាក់ អាជ្ញាធរឃុំព្រៃខ្លា និងស្រុកស្វាយអន្ទរ។

 

សំរាប់លោក មុត ហួរ នៅភូមិក្រចាបទី៣ ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ បានថ្លែងទទួលស្គាល់ថា លោកពិតជាបាន ស្នើអោយគ្រឿង ចក្រលោក ឆ លីហ៊ាង កាយដី មេទឹកនោះប្រាកដមែន!។

លោកបញ្ជាក់ថា ខ្ញុំបានស្នើអោយកាយតែម្នាក់ឯងទេ ចំពោះមតិពលរដ្ឋពេញចិត្តឬអត់នោះ? ។

លោកមិនច្បាស់ទេ គ្រាន់តែការជីកដីមេទឹកនេះ មានការឯកភាពពីលោកមេឃុំ និងអភិបាលស្រុក។

 

ចំណែកលោក ប៉ិច សុង អភិបាល ស្រុកស្វាយអន្ទរ បានថ្លែងថា៖ គ្រឿងចក្រ ឈ្មួញឈ្មោះ អ៊ឹង ម៉េងហ៊ាង ហៅឆលីហ៊ាង នោះគាត់ដេញពីខាងត្បូងផ្លូវជាតិ បែរជាមកកាយនៅខាងជើងផ្លូវជាតិ លោកក៏បានបញ្ជាក់ថា៖ លោកនិងចាត់មន្ត្រីចុះ ពិនិត្យលើករណី នេះ ។

លោក ជា កក្កដា ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តព្រៃវែង បានថ្លែងប្រាប់ កាសែតក្នុងស្រុក មួយថា ករណីជីកដីមេទឹកនោះ លោក ពុំបានដឹងនិងមិនបានអនុញ្ញាតទេ តែលោក នឹងអោយមន្ត្រី ចុះពិនិត្យ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
916 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8065 នាក់
ខែនេះ :
27618 នាក់
3 ខែនេះ :
61451 នាក់
សរុប :
2512158 នាក់