លោក ងួន រតនៈ អភិបាលនៃគណៈអភិបាល ខេត្តបាត់ដំបង និងលោក អ៊ុច សុខុន ស្នងការនគរបាលខេត្ត រងការរិះគន់ ពីសំណាក់ ពលរដ្ឋថា៖ គ្មានចំណាត់ការ បង្ក្រាបបនល្បែងភ្នាល់តាម អនឡាញ អ៊ិនធឺណែត
ខេត្តបាត់ដំបង៖ លោក ងួន រតនៈ អភិបាល នៃគណៈអភិបាល ខេត្តបាត់ដំបង និងលោក អ៊ុច សុខុន ស្នងស្នងការនគរបាលខេត្ត រងការរិះគន់ ពីសំណាកពល រដ្ឋថា៖ គ្មានចំណាត់ការបង្ក្រាបបន ល្បែងភ្នាល់បាល់តាមអនឡាញ អ៊ិនធឺណែត ជាច្រើនកន្លែង ល្បែង ភ្នាល់ ទឹកភ្លៀង ល្បែងចាក់កន្ទុយ លេខ ឆ្នោតថៃ, ខ្មែរ,ឆ្នោតយួន,ដែលជាល្បែងពេញនិយម ដែលលក់ នៅតាមផ្ទះ,និងលក់នៅក្នុងផ្សារជាច្រើន កន្លែងក្នុងខេត្តបាត់ដំបង។ យោងតាមប្រភពពល រដ្ឋរស់នៅខេត្ត បាត់ដំបង ដែលជា អាណាព្យាបាល របស់ក្មេងៗកំពុងពេញការសិក្សា បានសម្តែងនូវការព្រួយបារម្ភៈជា ខ្លាំងខណៈដែលក្នុងទីរួមខេត្តសំបូរ ទៅដោយ ល្បែងហ្គេម,ល្បែងលេងភ្នាល់ ចាក់បាល់តាមអនឡាញ អ៊ិនធឺណែត បើកលេងគគ្រឹកគគ្រេង យ៉ាងអនាធិបតេយ្យ ។ សូមបញ្ជាក់ បនល្បែងស៊ីសង ភ្នាល់តាមអនឡាញ អ៊ិនធឺណែត ជាច្រើនកន្លែង ដែលមាន ទីតាំង ទី១-ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ទី២-(ស្ថិតនៅខាងក្រោយ ផ្សារភូពុយ)។ ទី៣-ស្ថិតនៅក្នុងផ្ទះ ល្វែងបុរីថ្មី (ផ្សារបុរីថ្មី) ភូមិកម្មករ សង្កាត់ស្វាយប៉ោ។ ទី៤-ស្ថិតនៅ(ជិតផ្សារបឹងឈូក) ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ។ ទីតាំងទី៥-នៅក្នុង(ផ្ទះមេឆ្នោត) ដែលកន្លងមកខាង សមត្ថកិច្ចបាន បង្ក្រាប អោយបិទ ហើយក៏ បើកវិញ។ ស្ថិតភូមិកំពង់ ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ទី៦-ស្ថិតនៅក្នុងផ្ទះល្វែង បុរី ពាណិជ្ជកម្ម (ផ្សារលើ) ភូមិកម្មករ សង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្ត បាត់ដំបង។ ទាំងតាំង លេងហ្គេម ល្បែងភ្នាល់តាម អនឡាញអ៊ិនធឺណែត ខាងលើនេះ ហើយគឺជា ដើមចម បង្វក់ក្មេងសិស្សសាលា ញៀនលេង គេចពីការរៀនសូត្រ គេចពីសាលារៀន និងអាចបែកគំនិត ឈានទៅដល់ការលួចឆក់ ប្លន់ រួមនឹងសេពគ្រឿង ញៀន តាមបក្សពួកជាដើម.ល.។ ដោយឡែក លោក អ៊ុច សុខុន ស្នងការនគរ បាលខេត្តបាត់ដំបង និងលោក ងួន រតនៈ អភិបាលនៃគណៈអភិបាល ខេត្ត បាត់ដំបង បានបណ្តែតបណ្តោយ អោយមេបនល្បែង ហ្គេម, ល្បែងភ្នាល់ បាល់ទាត់ ចាក់ដាក់ប្រាក់តាម អនឡាញ អ៊ិនធឺណែត ល្បែងភ្នាល់ទឹកភ្លៀង និងល្បែងចាក់កន្ទុយ លេខ ឆ្នោតយួន,ខ្មែរ,ថៃ កំពុងពេញនិយម យ៉ាងពេញបន្ទុក ពាសពេញទី ក្រុងបាត់ដំបង ដោយពំុឃើញមាន សមត្ថកិច្ច និងមន្ត្រីអាជ្ញាធរពាក់ព័ន្ធណា ក្នុងក្រុងបាត់ដំបង ធ្វើការទប់ស្កាត់ បង្ការ ឬ បង្ក្រាប នោះទេ។ ឬមួយលោក អ៊ុច សុខុន ស្នងការនគរបាលខេត្ត និងលោក ងួន រតនៈអភិបាលខេត្ត បាត់ដំបង មិនបង្ក្រាបបនល្បែង ខាងលើនេះ.? ព្រោះខ្លាចបាត់ ឆ្នាំងបាយរបស់ខ្លួនហើយមើលទៅនោះ.? ទើបហ៊ានប្រឆាំងនិងអនុសាសន៍ សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋក្រសួងមហាផ្ទៃ ដែលសម្តេចចាត់ទុក្ខថា៖ ល្បែងស៊ីសង គ្រប់ប្រភេទជាល្បែងខុសច្បាប់ ហើយវាផ្ទុយនិងភូមិ,ឃុំ មានសុវត្ថភាព ទាំង៩ចំនុច ដែលផ្គើនទៅនិងចំនុចទី៥ គ្មានបនល្បែងស៊ីសង ថែមទៀតផង។ ទាំងនេះហើយ ដែលអាចកើតមានអំពើចោរកម្ម លួចឆក់ប្លន់ ម្យ៉ាង វិញទៀត អាចនឹងប្រើប្រាស់គ្រឿងញៀន ហើយអាច នឹងកើតមានអំពើរហឹង្សាក្នុងគ្រួសារ ដោយលេងល្បែងចាញ់លុយអស់ ទៅជុំរិតលុយពីប្រពន្ឋ ឬកូន ថែម ទៀតផង។ ពាក់ព័ន្ធករណីខាងលើនេះ ភ្នាក់ងារសារព័ត៌មាន យើងខ្ញុំ មិនអាចសុំការបំភ្លឺពីលោក អ៊ុច សុខុន និងលោក ងួន រតនៈ បានទេ ដោយពុំស្គាល់លេខទូរសព្ទ័ របស់ឯកឧត្តម ហើយសារព័ត៌មាន យើងខ្ញុំចុះផ្សាយទៅនេះ ក្នុងនាមជា ព្រាបនាំសារ ជូនដល់ថ្នាក់ដឹកនាំ បានជ្រាបជាព័ត៌មាន ចុះផ្សាយក្នុង ន័យស្ថាបនា កែតម្រូវតែប៉ុណ្ណោះ មិនបានបង្អាប់ បង្អោន ឬជាន់ពន្លិច ឈ្មោះបុគ្គលណាមួយឡើយ ហើយអង្គភាពយើងខ្ញុំស្វាគមន៍ រង់ចាំបកស្រាយបំភ្លឺឡើងវិញរៀងរាល់ ម៉ោងធ្វើការ ការិយាល័យនិពន្ធ៕