ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
សម្ដេចហ៊ុន សែន សម្រេចបញ្ចេញថវិកាជួយគ្រួសារអ្នកស្លាប់ និងរបួសក្នុងសោកនាដកម្ម​រលំបាក់អគារ
Sun,23 June 2019 (Time 10:26 AM)
ដោយ ៖ សុភី (ចំនួនអ្នកអាន: 981នាក់)


នៅ​មុន​នេះ​បន្តិច សម្ដេច​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បង្ហោះ​សារចូល​រួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​រងគ្រោះ​ក្នុង​សោកនាដកម្ម​របាក់​ស្រុត​អគារ​នៅ​ខេត្ត​ព្រះសីហនុ ​ពី​ទីក្រុង​បាង​កក ដោយ​សម្រេច​ជួយ​ដល់​គ្រួសារ​អ្នក​ស្លាប់​ដោយ​ម្នាក់​ទទួល​បាន​កញ្ចប់​ថវិកា​ចំនួន ៤០​លាន​រៀល ឬ​១ម៉ឺន​ដុល្លារ និង​អ្នក​របួស ៥លាន​រៀល។

តាម​រយៈ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក ​សម្ដេច​បានថ្លែង​រៀប​រាប់​ថា​ទាំង​កណ្ដាល​យប់​មក​ថា «បងប្អូន​ជនរួម​ជាតិ​ជាទី​គោរព​ស្រឡាញ់​ សោដនាដកម្ម​បាក់អគារ​នៅ​ខេត្តព្រះសីហនុ គឺជា​រឿង​ឈឺចាប់​របស់​ជាតិ​យើង​ពិសេស​ក្រុម​គ្រួសារ​នៃអ្នក​ដែល​បាន​បាត់បង់​ជិវិតដែល​ជាភរិយា ឬស្វាមី ឬកូន​ឬឪពុក​ម្តាយ​។ល។ដើម្បី​ចូលរួម​មរណទុក្ខ និង​ជួយដល់​ជីវភាព​ក្រុមគ្រួសារ​ ក្នុង​នាមរាជ​រដ្ឋាភិបាល ខ្ញុំ​សម្រេច​បញ្ចេញថវិកា​ជាតិ​ជួយ​ដល់​ក្រុម​គ្រួសារ​អ្នកស្លាប់​ក្នុងមួយ​នាក់​៤០លានរៀល(សែ​សិប​លាន​រៀល) ឬ១មុឺន​ដុល្លា(10.000$)។

 

សម្រាប់​អ្នកត្រូវ​របួសទាំង​អស់ត្រូវ​ទទួល​បាន​ការព្យាបាល​ដោយឥត​គិតថ្លៃនៅ​តាមមន្ទីរ​ពេទ្យរដ្ឋ និងទទួល​បានជំនួយ​ក្នុងមួយ​នាក់ចំនួន ៥លានរៀល(ប្រាំលាន​រៀល)។ ឯកឧត្តមប៊ិន ឈិន ឧបនាយ​រដ្ឋមន្ត្រីប្រចាំការ និងជា​រដ្ឋមន្រ្តី​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ទទួល​ចាត់ចែង​ថវិការនេះ​ជូនបងប្អូន​។យប់នេះ​ខ្ញុំនៅ​បន្តតាម​ដានការងារ​រុករក និង​សង្រ្គោះ​ជាមួយ​បងប្អូនត​ទៅទៀត៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1235 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8384 នាក់
ខែនេះ :
27937 នាក់
3 ខែនេះ :
61770 នាក់
សរុប :
2512477 នាក់