ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
អ្នកនាំពាក្យ CPP ៖ ទណ្ឌិត​សម រ​ង្ស៊ី យក​គំរូ​នយោបាយ​ញុះញុង់ ​ពី​បរទេស​ត្រូវ​បរាជ័យ
Sun,23 June 2019 (Time 10:11 AM)
ដោយ ៖ សិរីវុឌ្ឍិ (ចំនួនអ្នកអាន: 940នាក់)


ភ្នំពេញ ៖ យក​គំរូ​ជា​ច្រើន​រូបភាព ​របស់​អតីត​មេ​បក្ស​ប្រឆាំង ​ពី​ក្រុមប្រឆាំង​ នៅ​ក្រៅប្រទេស ដើម្បី​ចាត់​បំបែក​ បន្ទាយ​ដ៏​រឹង​មាំ​របស់​បក្ស ​កាន់​អំណាច​ជា​ច្រើន​លើក ត្រូវ​បាន​គេ​ឃើញ​ថា ទទួល​បរាជ័យ​ រហូត​សម្រាប់​មេ​បក្ស ​ប្រឆាំង ។ ការ​យក​គំរូ​ មាន​ទាំង​យុទ្ធនាការ ​ដឹកនាំ​ធ្វើ​បាតុកម្ម ​ប្រឆាំង​នឹង​ការ​ បោះ​ឆ្នោត ការ​ចាក់រុក​ស្គឹះ​បញ្ហា​ផ្ទៃក្នុង និង​ការ​លាប​ ពណ៌​ជាតិ​សាសន៍ ពិសេស​នោះ​ ការប្រកាស​ចូល​ស្រុក ​ជាដើម​របស់​លោក សម រ​ង្ស៊ី ហាក់ដូចជា មានការ​ភាព ​ស្ងប់ស្ងាត់​ពី​ក្រុម ប្រឆាំង​ដែល​គាំទ្រ​លោក ។

យ៉ាងណា​ក្តី​លោក​សុខ ឥ​សាន ដែល​ជា​អ្នកនាំពាក្យ ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ចំអក​ទៅ​ កាន់​លោក សម រ​ង្ស៊ី ដែល​កំពុង​ រស់នៅ​ក្រៅប្រទេស​អស់​ ល្បិច​កល​ហើយ ក្នុង​ការ​ញុះញង់​ឲ្យ ខ្មែរ​នៅ​ក្នុង​ប្រទេស ​ឈ្លោះ​គ្នា ។ លោក សុខ ឥ​សាន បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៩ ខែមិថុនា​នេះ ថា​ ក្រុម​ឧទ្ទាម​ក្រៅច្បាប់​ បាន​ប្តូរ​ភារកិច្ច​ថ្មី​ រួម​មាន​ញុះញង់ លាប​ពណ៌ មួលបង្កាច់ បរិហារកេរ្តិ៍ បង្កើត​រឿង​ ចាក់រុក បំបែកបំបាក់​ផ្ទៃក្នុង​អ្នក​ដទៃ ដើម្បី​អំណាច​ខ្លួន ។

 

លោក​បាន​ បញ្ជាក់​ថា «​ទណ្ឌិត​រត់ចោលស្រុក ​(​សម រ​ង្ស៊ី​)​ មិន​កាន់​អំណាច​ មិន​បាន​ធ្វើ​អ្វី គឺជា​ការ​ត្រឹមត្រូវ​ហើយ ​ថែម​ទាំង​ធ្វើ​ជា​ឧបសគ្គ ​នៃ​ការ​រីក​ចម្រើន​របស់ ​ប្រទេស​ជាតិ ។ ញុះញង់​ប្រជាជន​កម្ពុជា ​ឲ្យ​យក​គំរូ​តាម​ពួក​បាតុករ ​ហុងកុង ប៉ុន្តែ​គ្មាន​ប្រជាជន​កម្ពុជា ​ណា​ម្នាក់​ជឿ​ តាម​វា​ទេ​» ។ ជាមួយ​គ្នា​នោះ​ដែរ ​អ្នកនាំពាក្យ​ដដែល​ក៏​បាន​ ចំអក​ទៅ​កាន់ ​លោក​សម រ​ង្ស៊ី​យ៉ាង ដូច្នេះ​ថា៖ « ចេញ​កោតតែ​ទៅ​រួច មនុស្ស​អត់​មាន​ បក្ស​ហ៊ាន​មក​តាំង​ខ្លួន ​ជា​ប្រធាន​បក្ស​ ទៅ​រួច​ដែរ អត់​ចេះ​ខ្មាស់​គេ​ទាល់ តែ​សោះ ? ។ អួត​ថា ជា​អ្នក​ប្រជាធិប តេយ្យ​ផ្ទុយ​ទៅ​វិញ ​បង្កើត​តែ​អំពើ អនាធិបតេយ្យ ។ នយោបាយ​ចោល ម្សៀត​របស់​ទណ្ឌិត ​រត់ចោលស្រុក គឺ​យក​គំរូ​តាម​គេ ៖ ភូមា វេ​ណេ​ហ្សុ​យ​អេ​ឡា កូរ៉េ​ខាងត្បូង ហុងកុង តែ​ត្រូវ​បរាជ័យ » ។ លោក​បាន​បន្ត​ថា ការ​ញុះញង់ ​ឲ្យ​បះបោរ​ប្រឆាំង​រាជរដ្ឋាភិ បាល​កម្ពុជា​របស់ ​មេ​បក្ស​ប្រឆាំង​រត់ចោលស្រុក គឺជា​នយោបាយ​ទាល់ច្រក​របស់ ​មេ​ឧទ្ទាម​ក្រៅច្បាប់​ដែល​គ្មា ន​អ្នក​ណា​ធ្វើ​ តាម​ឡើយ ។

 

ចំណែក​លោក យ៉ែ​ម បុញ្ញា​ឬ​ទ្ធិ អ្នក​នាំ​អតីត​អ្នកនាំ ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ​បាន​លើក​ឡើង​ថា នៅ​ថ្ងៃ​ដដែល​ថា នយោបាយ​សង្គម គឺជា​រឿង​របស់​យើង ដែល​ជា​កោសិកា ​នៃ​សង្គម​នោះ ។ គ្មាន​ទេ ​យុត្តិធម៌​សង្គម សង្គម​ស្អាតស្អំ សង្គម​ប្រជាធិបតេយ្យ បើ​យើង​ជា​កោសិកា ​សង្គម​មិន​ចូលរួម​គិតគូរ​រឿង​នយោបាយ និង​បញ្ហា​សង្គម​ដោយ​ការ​ យល់​ដឹង​ទាំងអស់​គ្នា​ នោះ​ទេ ។ លោក​បន្ថែម​ថា ខ្មែរ​គ្រប់​ភាគី​ជម្នះ​បាន​គ្រប់ ​ឧបសគ្គ​រហូត ​ចេញ​ជា​កិច្ចព្រមព្រៀង​ សន្តិភាព​ទី​ក្រុងប៉ារីស៍ ២៣ តុលា ៩១ ដែល​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​ប្រជា ជាតិ​ខ្មែរ ហើយ​ជា​ខែល​មួយ​ដ៏​សំខាន់​រឹង​មាំ ក្នុង​ការ​ការពារ​គ្រា​មាន​កលិយុគ​ក៏​ដូច​ជា ជា​ការ​កសាង​អភិវឌ្ឍន៍​ ជាតិ​យើង ។

 

ជាមួយ​គ្នា​នោះ ​ដែរ​លោក​ យ៉ែ​ម បុញ្ញ​ឬ​ទ្ធិ​ ក៏​បាន​លើក​ ឡើង​ថា ការ​រក​ប្រាក់​ចំណូល​បាន ​តាម​រយៈ​ការងារ​ អាជីវកម្ម​ជា​ផ្នែក​ ដំបូង​មួយ​យ៉ាង​ សំខាន់​ក្នុង​សេដ្ឋកិច្ច​គ្រួសារ ហើយ​បន្ត​ជំរុញ​ឱ្យ សមាជិក គ្រួសារ​មាន​លទ្ធភាព​ ក្នុង​ការ​សិក្សា​ដែល​ជា​ ផ្នែក​នៃ​ការ​ អភិវឌ្ឍ​ធនធានមនុស្ស ។ លោក​បញ្ជាក់​ថា៖ «​យើង​ត្រូវ ​ឯកភាព​ជាតិ ផ្សះផ្សា​ជាតិ​បន្ត​ការពារ​ បង្កើត​ការងារ ពង្រឹងកម្លាំង​ជាតិ​» ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
421 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7570 នាក់
ខែនេះ :
27123 នាក់
3 ខែនេះ :
60956 នាក់
សរុប :
2511663 នាក់