ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
មន្ត្រីមួយចំនួននៅក្នុងខេត្តបន្ទាយមានជ័យ បានកំពុងតែយក បទបញ្ជារបស់សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន ទៅកែឆ្នៃចេញជាលុយ ដើម្បីរកផលប្រយោជន៍ដាក់ហោប៉ៅទៅវិញ
Mon,03 June 2019 (Time 01:40 PM)
ដោយ ៖ រតនា (ចំនួនអ្នកអាន: 1144នាក់)


បន្ទាយមានជ័យ:  ប្រជាពលរដ្ឋចោទប្រកាន់   ​សមត្ថកិច្ច ចម្រុះ រួមមាន មន្ត្រី នៃមន្ទីរសារធារណះការនិងដឹកជញ្ជូន កម្លាំងនគរបាលចរាចរណ៍ខេត្តបន្ទាយមានជ័យ ថាបានធ្វើពុតកន្ទេលធំបន្លំដេក  ក្បាលទំពេក បន្លំកោរ ដោយយកលេសថាអនុវត្តន៍ បទបញ្ជារសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែនអោយត្រួតពិនិត្យលក្ខណៈ បច្ចេកទេសយាន យន្តប្រែក្លាយទៅជាការត្រួតពិនិត្យ លុយច្រកការ៉ុងឡើងអោយមេកើយទៅវិញអភិបាលខេត្តបន្ទាយមានជ័យ សំណូមពរអោយពលរដ្ឋថតសកម្មភាព និងយកឈ្មោះមន្ត្រីខិលខូច អោយបានច្បាស់លោកហ្នឹងមានវិធានការ។

 

 ប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានរាយការណ៍ប្រាប់ថា:  ជារៀងរាល់ថ្ងៃគេឃើញ ក្រុមការងារត្រួតពិនិត្យ យានយន្តដែលមាន កម្លាំងចម្រុះ រួមមាន មន្ត្រីនៃ មន្ទីសារធារណៈការនិងដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ  បានសហការណ៍ជាមួយកម្លាំង នគរបាលចរាចរណ៍ផង បានដាក់ប៉ុស្តិ៍ ត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយាន យន្តនៅចំណុច ភូមិ សូរិយាថ្មី ឃុំកូប ស្រុកអូរជ្រៅ ចាប់ពីថ្ងៃចន្ទរហូត ដល់ថ្ងៃសុក្រ និងបានធ្វើការ កៀបសង្កត់ក្រុម អ្នករត់តាក់ស៊ី ឬក៏ ប្រជាពលរដ្ឋដែលដឹកបន្លែ ផ្លែឈើ ត្រីសាច់ និងដំណាំកសិផលឆ្លងកាត់ មិនលើកលែងឡើយ។ ដោយរថយន្តតាក់ស៊ីដឹកមនុស្ស នឹងមានចងឥវ៉ានលើគូថក្រោយបន្តិចបន្តួច គឺគេទារប្រាក់ មួយទៅពីរម៉ឺនរៀល ចំណែករថយន្តដឹកបន្លែគេទារលុយ តាមតែចិត្តពីបួនទៅប្រាំម៉ឺនរៀល  រថយន្តសំពីងសំពោងពី៥ម៉ឺន ទៅដប់ម៉ឺនរៀល ចំណែក រថយន្ត  ដឹកដំឡូង ពី១៥ម៉ឺនទៅ២០មុឺនរៀល ។

 

ដែលទង្វើរទាំងនេះបាន ធ្វើអោយពលរដ្ឋមាន ការខឹងសម្ប៉ា យ៉ាងខ្លាំង និងបានសំណូមពរឲ្យលោក “”អ៊ុំ រាត្រី”’ អភិបាលនៃគណអភិបាលខេត្ត បន្ទាយមានជ័យដែលទើបនឹងមកកាន់តំណែងថ្មី មេត្តា ត្រួតពិនិត្យលើបញ្ហានេះផង ព្រោះតែមានជនខិលខូចមួយក្តាប់តូច បានធ្វើពុត កន្ទេលធំបន្លំដេក  ក្បាលទំពេក បន្លំកោរ ដោយយកលេសអនុវត្តន៍ បទបញ្ជារសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន អោយត្រួតពិនិត្យលក្ខណៈ បច្ចេកទេស យានយន្ត ប្រែក្លាយទៅជាការត្រួតពិនិត្យ លុយច្រកការ៉ុងឡើងអោយមេកើយ បែបនេះបានធ្វើអោយពលរដ្ឋក្តៅ ក្រហាយមិនខុសពីជួយហែកសន្លឹកឆ្នោតគណបក្សប្រជាជន កម្ពុជានៅក្នុងមូលដ្ឋាននេះ អោយរលាយហិនហោចនោះទេ។ 

ទោះជាយ៉ាងណាជា ការឆ្លើយតប ទៅហ្នឹងការចោទប្រកាន់របស់ប្រជាពលរដ្ឋទៅលើក្រុម  សមត្ថកិច្ចចម្រុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តនេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយ មានជ័យ បានមានប្រសាសន៍ ប្រាប់កាសែត ខ្មែរជាយដែន  នៅរសៀលថ្ងៃទី21 ខែឧសភា ឆ្នាំ២០១៩នេះថា គ្មានបទបញ្ជាណាមួយ   អោយក្រុមមន្ត្រីស្ថាប័ន ដែលរួមមាន កម្លាំង មន្ត្រីសាធារណការ  និងកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ  ទៅទារលុយកាក់ពីរថយន្តតាក់ស៉ី ឬរថយន្ត ដឹកកសិផល នឹងបន្លែនោះទេ គឺគេទប់ស្កាត់តែរថយន្តខុសលក្ខណៈបច្ចេកទេសទេតើ។ ហើយជាយោបល់របស់លោកៗ ស្នើអោយថតមន្ត្រី និងយកឈ្មោះមន្ត្រីណាដែលចុះទៅធ្វើផ្ទុយពី បទបញ្ជារបែបនេះមកដោយកុំ អោយនិយាយគ្មានភស្តុតាងហើយ ធ្វើរបាយការណ៍ដាក់មកសាលា ខេត្តមកលោក នឹងចាត់ការអោយមើល៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1520 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8669 នាក់
ខែនេះ :
28222 នាក់
3 ខែនេះ :
62055 នាក់
សរុប :
2512762 នាក់