ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
អភិបាលខេត្តមណ្ឌលគិរី បានអនុវត្តផ្ទុយ នឹងអនុសាសន៍របស់ប្រមុខរដ្ឋាភិបាល ដោយបានបើកដៃឲ្យឈ្មួញកាប់ និងដឹកជញ្ជូនឈើ យ៉ាងអនាធិបតេយ្យ
Mon,24 June 2019 (Time 12:53 PM)
ដោយ ៖ សុភី (ចំនួនអ្នកអាន: 1037នាក់)


មណ្ឌលគិរី៖ តាមប្រភពពី ប្រជាពលរដ្ធ រស់នៅតាមដងផ្លូវ បានបង្ហើបប្រាប់ឲ្យសារព័ត៌មាន ខ្មែរជាយដែន បានដឹងថា មេឈ្មួញ រកស៊ីឈើធំ អាងអំណាច ខ្លះមានងារជាឧកញា កំពុងតែ សម្រុកដឹកឈើចូលស្តុប ក្នងឃ្លាំងឈើ ដ៏ធំមួយកន្លែង នៅក្នុងស្រុកកែវសីមា ដែលជ្រកក្រោម ច្បាប់សិប្បកម្ម សន្និធិ និងកំពុងត្រៀម ដឹកចេញទៅ ប្រទេស វៀតណាម។

តាបប្រភពពីមន្ដ្រីពាក់ព័ន្ធបាន បន្ថែមទៀតថាៈ មេឈ្មួញរកស៊ី ឈើខុសច្បាប់ទាំងនេះ ខណៈពេលនេះ ពួកគេកំពង់សហការគ្នា រៀបចំកញ្ចប់លុយកាក់ ដើម្បរត់ការសុំបើកភ្លើង ខៀវពីមន្ត្រីជំនាញ និងអាជ្ញាធរពាក់ ព័ន្ធមួយចំនួន និង មន្ត្រីប្រចាំការតាមច្រក ព្រំដែន និងអ្នកពាក់ព័ន្ធ ផ្សេងៗទៀតផងដែរ។

 

ជាក់ស្តែងរថយន្តធំៗ ប្រភេទសណ្តោង រ៉ឺម៉ក ០៣គ្រឿងដឹកឈើ ពេញបានចូលទៅ ក្នុងឃ្លាំងស្តុបឈើដ៏ធំមួយ កន្លែង ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ត្រូវបានគេអះអាងថា មាន (PC) របស់ក្រុមហ៊ុនយ៉ាន់ចាវ ដឹកចូលក្នុង ឃ្លាំងស្តុបឈើខាងលើ ដោយគ្មានមន្ត្រីជំនាញណា ម្នាក់ហ៊ានមក ជិតឡើយ ។

 

តាមប្រភព ដដែលបានបន្តថា រថយន្តដឹកឈើធំចូល លាក់ខ្លួនក្នុងឃ្លាំងសិប្បកម្មនេះ គឺត្រៀមលក្ខណៈ ដើម្បីឆ្លងដែនទៅ លក់នៅប្រទេសវៀតណាម ដោយខុសច្បាប់តាមច្រឡាប៉ាខេ នេះដែលហើយ។ 

 

ប្រភពបន្ថែមទៀតថា មេឈ្មួញឈើមានងារ ជាឧកញ៉ាកំពុង រៀបចំកញ្ចប់រត់ការជួប មេប៉ូលិស មេទាហាន មេប៉េអឹម ចៅហ្វាយខេត្ត និងសមត្ថកិច្ចដែលពាក់ព័ន្ធ ទាំងអស់ដើម្បីសុំភ្លើងខៀវ បើកច្រកព្រំដែន នៅស្រុកកែវសីមាសាជាថ្មី ងាយស្រួលនាំឈើចេញ លក់នៅវៀតណាម។

 

បើតាមប្រភពបាន បន្ថែមទៀតថាមេឈ្មួញឃ្លាំងស្តុបឈើ ដ៏ធំនេះ ត្រូវបានគេអះអាងថា មានច្បាប់ត្រឹមត្រូវដែលភាគ ច្រើនគេហៅថា រោងសិប្បកម្មកែច្នៃសន្និធិឈើ ប៉ុន្តែគ្រាន់តែជាលេស ប៉ុណ្ណោះ ជ្រកក្រោមរោងសិប្បកម្មមានច្បាប់ ឈ្លាតឱ្យកាសដឹកយកទៅប្រទេស វៀតណាម។

 

សូមអំពាវនាវដល់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា បានសម្រេចបង្កើតគណៈកម្មការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស ធនធានធម្មជាតិ ដែលដឹកនាំដោយ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការងកងយោធពលខេមរៈភូមិន្ទ ជាមេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងបានប្រគល់ឧទ្ធម្ភាទចក្រចំនួនពីរគ្រឿង សម្រាប់ប្រតិបត្តិការ បង្រ្កាបជំនួញឈើនេះផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1493 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8642 នាក់
ខែនេះ :
28195 នាក់
3 ខែនេះ :
62028 នាក់
សរុប :
2512735 នាក់