ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
បន្ទាប់ពីកើតហេតុការណ៍បាក់រលំអាគារដ៏សែនតក់ស្លុត ក្រៀមក្រំបំផុតនោះ លោក យន្ត មីន សុំលាលែងពីតំណែង ហើយ​សម្តេចបានដាក់លោក គួច ចំរើន ជំនួសវិញ រួមទាំងព្រះមហាក្សត្រក៏បាន ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់លោក ញឹម វណ្ណដា ជាទីប្រឹក្សារាជរដ្ឋាភិបាល មានឋានៈស្មើទេសរដ្ឋមន្ដ្រី
Mon,24 June 2019 (Time 07:04 PM)
ដោយ ៖ សុជាតិ (ចំនួនអ្នកអាន: 1060នាក់)


 ភ្នំពេញ៖ «​ក្នុងពេល​បំពេញ ការងារ​នៅ​ខេត្ត​ព្រះសីហនុ ឯកឧត្តម យន្ត មីន អភិបាលខេត្ត ព្រះសីហនុ​បានទទួល​ស្គាល់​កំហុស​លើ​ការគ្រប់ គ្រង​ក្នុង​ដែន​ សមត្ថកិច្ច​របស់ខ្លួន​ដែល ​បណ្តាល​ឲ្យ​មានរឿង​ឈឺចាប់​កើតឡើង​។ ​គាត់​បានស្នើ​មក​ខ្ញុំ​ដើម្បី​លាលែង​ចេញ ពី​អភិបាលខេត្ត​ព្រះសីហនុ​»​។ នេះ​បើតាម​ការបញ្ជាក់​របស់​សម្តេច ហ៊ុន សែន ក្នុង​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​។​

​សម្តេច​បា​នអះអាង​ថា សម្តេច បាន​យល់ព្រ ម​ឲ្យ​គាត់​លាលែង និង​បាន​ពិភាក្សា​ជាមួយ សម្តេច ស ខេង យក​លោក គួច ចំរើន ពី​អភិបាល​ខេត្តកំពង់ចាម មក​ធ្វើជា ​អភិបាលខេត្ត​ព្រះសីហនុ​វិញ ​។ ទោះជា​មានការ ​រៀបចំ​បែបនេះ​ក៏ ដោយ​ក៏ លោក យន្ត មីន នៅ​បន្ត​ដឹកនាំ​យុទ្ធនា​ ការរុករក​និង​សង្គ្រោះ​តទៅទៀត ​រហូត​ចប់​កិច្ចការ​និង​អភិបាលខេត្ត​ថ្មី​ ចូល​កាន់តំណែង​។​

 

ទាក់ទង​ នឹង​បញ្ហា​នេះ លោក យន្ត មីន បាន​សុំ​ការ​ អភ័យទោស​ពី ​ក្រុមគ្រួសារ​ជនរងគ្រោះ​ទាំងអស់ ហើយ​ស្នើសុំ​ការលាលែង​ពី​តំណែង ដើម្បី​បង្ហាញ​ពី​ការទទួលខុសត្រូវ​។​

 

«​ជាមួយនេះ ខ្ញុំបាទ​សុំ​ការ ​អភ័យទោស ​ពីស​ម្តេច​តេ​ជោ ​នាយករដ្ឋមន្ត្រី សម្តេច​ក្រឡាហោម សម្តេច ឯកឧត្តម លោកជំទាវ ចំពោះ​កង្វះខាត ​នៃ​ការបំពេញភារកិច្ច​ រប​ស់​ខ្ញុំបាទ​កន្លងមកនេះ​» ​។ នេះ​ជា​សំណេរ​របស់លោក យន្ត មីន​។​

 

​អភិបាលខេត្ត​ ដែល​កំពុងស្ថិត​ក្នុង​តំណែង ​រូបនេះ បាន​អះអាងថា លោក​នៅតែ ​បន្តសកម្មភាព​ ជួយសង្គ្រោះ ក្នុង​ឧ​ប​ទ្ទេវ​ហេតុ នេះ​ឲ្យ​ចប់​ចុង​ចប់​ដើម​៕

 

ទន្ទឹមនឹងនេះផងដែព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់លោក ញឹម វណ្ណដា ជាទីប្រឹក្សារាជរដ្ឋាភិបាល ឋានៈស្មើទេសរដ្ឋមន្ដ្រី។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្ដាញព័ត៌មាន ខ្មែរជាយដែន នៅរសៀល ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩។

ការផ្ដល់តួនាទីថ្មី ជូនលោក ញឹម វណ្ណដា ខាងលើនេះ បានកើតឡើងភ្លាមៗ បន្ទាប់ពីលោកត្រូវបានប្រមុខ នៃរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន ប្រកាសដកចេញពីតួនាទីទេសរដ្ឋមន្ដ្រី និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ។

 

ព្រះមហាក្សត្រ ក៏បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់បញ្ចប់មុខតំណែងលោក ញឹម វណ្ណដា ពីទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស នៅថ្ងៃនេះផងដែរ។

ខាងក្រោមនេះជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1080 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8229 នាក់
ខែនេះ :
27782 នាក់
3 ខែនេះ :
61615 នាក់
សរុប :
2512322 នាក់