ជីវប្រវត្តិ របស់ឯកឧត្តម គួច ចំរើន
ភ្នំពេញ៖ ឯកឧត្តម គួច ចំរើន ដែលទើបទទួលបានការតែង តាំងពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ អោយកាន់ជាចៅហ្វាយខេត្តព្រះសីហនុ ជំនួសអោយឯកឧត្តម យន្ត មីន ដែលទើបតែសុំលាលែងពីតំណែង។ ហើយខាងក្រោមនេះ ជាប្រវត្តិ របស់ ឯឧត្តម គួច ចំរើន៖
ឯកឧត្តម គួច ចំរើន ( KuochChamroeun) កើតនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ១៩៧២ សញ្ជាតិខ្មែរនៅភូមិតាពរ័លើ ឃុំពង្រក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។ បច្ចុប្បន្នមានអាសយ័ដ្ឋានអចិន្ត្រៃយ៍ នៅរាជធានីភ្នំពេញ។ ក្រោយ ថ្ងៃរំដោះថ្ងៃ៧មករាឆ្នាំ១៩៧៩ ឯកឧត្តម គួច ចំរើន ដែល ស្ថិតនៅក្នុង វយ័កុមារនៅឡើយ បានចូលរៀន ថ្នាក់ដំបូងក្រោម ផ្ទះ មួយនៅក្នុងភូមិត្រាចថ្មី ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប ចូល ដល់ថ្នាក់ទី២ បានទៅ រៀននៅសាលាគំរូកំពង់ក្តី បន្ទាប់មកបានបន្ត ការ សិក្សារហូតដល់ចប់ចំណេះដឹងទូទៅនៅសាលា១០មករាសៀម រាបនៅថ្ងៃទី១៨ខែមិថុនាឆ្នាំ១៩៨៩។ នៅឆ្នាំ១៩៩០ ឯកឧត្តមគួច ចំរើន បានចូលរៀននៅមហាវិទ្យាលយ័ បច្ចេកទេសកងទព័ ប្រទេសវៀតណាម ក្រោយមកនៅ ថ្ងៃ២៨ ខែមីនា ឆ្នាំ១៩៩៣ បានសិក្សាបន្តនៅមហាវិទ្យាលយ័និតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដែលបញ្ចប់នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ១៩៩៧ ដោយទទួលបានបរិញ្ញាបត្រ័វិទ្យាសាស្ត្រ សេដ្ឋកិច្ច។ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០០៤ បានចូលសិក្សានៅសាកលវិទ្យាលយ័និតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ទទួលបាន បរិញ្ញាបត្រ័ជាន់ ខ្ពស់រដ្ឋបាលសាធារណៈនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០០៧។ ឯកឧត្តម គួច ចំរើន អាចប្រើប្រាស់បាននូវ ភាសាអង់គ្លេស និង វៀតណាម។ ក្រៅពីការសិក្សានៅតាមមហាវិទ្យាលយ័ និង សាកល វិទ្យាលយ័ ឯកឧត្តមក៏បានទទួលការបណ្តុះបណ្តាលនិងវគ្គសិក្សាខ្លីៗ កម្រិតវិញ្ញាបនបត្រ័ ពីអង្គការJICAលើការគ្រប់គ្រងរដ្ឋបាលមូល ដ្ឋាន នៅប្រទេសជប៉ុន ឆ្នាំ២០០០ ពីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិង សំណង់លើផ្នែកច្បាប់ភូមិបាល,ពីវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការនិងសន្តិភាព លើផ្នែកហ្វឹកហ្វឺនទំនាក់ទំនងអន្តរជាតិ ,ពីវិទ្យាស្ថាន កម្ពុជាដើម្បីសិទ្ធិមនុស្ស លើការងាររដ្ឋបាលសម្រាប់មន្ត្រីខេត្ត-ក្រុង ,ពី UNIVERSITY OF SANFRANCISCO លើច្បាប់បោះឆ្នោត,ពីវិទ្យា ស្ថាន កម្ពុជាដើម្បីសិទ្ធិមនុស្សលើផ្នែកអភិបាលកិច្ចល្អនិងទទួលបានវិញ្ញាបនបត្រ័ពីសាលាក្រុងភ្នំពេញលើការងាររដ្ឋបាល។
ក្រោយពេលបញ្ចប់ការសិក្សាចំណេះដឹងទូទៅហើយ ឯក ឧត្តម គួច ចំរើន បាននិយាយប្រាប់សារព័ត៌មានខ្មែរជាយដែនថា ខ្ញុំបានចូលបម្រើការងារ ជា កងទព័នៅយោធាខេត្តសៀមរាបថ្ងៃ២៨ ខែមិថុនា ឆ្នាំ១៩៨៩ មិនមែនថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ១៩៨៩ទេ។ថ្ងៃទី១៥ខែកញ្ញាឆ្នាំ១៩៨៩សរសេរច្រឡំដោយ អ្នកធ្វើជំរឿននៅឆ្នាំ២០០០ហើយមិនបានកែក៏ប្រើរហូតដល់សព្វថ្ងៃ ។ ពេលធ្វើជាកងទព័នៅខេត្តសៀមរាប មានតួនាទីជាប្រធានខនៃការិ យា លយ័កំណែនយោធាខេត្ត ។ នៅថ្ងៃទី១៥កញ្ញាឆ្នាំ១៩៨៩ត្រូវបាន អង្គភាពបញ្ជូនទៅរៀននៅសាលាវប្បធម៍កងទព័ស្វាយរលំខេត្ត កណ្តាល។ នៅថ្ងៃទី៤ខែកញ្ញាឆ្នាំ១៩៩០ដល់ថ្ងៃទី២៨មីនាឆ្នាំ១៩៩១ មានតួនាទីជាប្រធានខ នៅសាលាវប្បធម៍កងទព័។
ឯកឧត្តមបានអោយដឹងទៀតថាដោយសារខ្ញុំមានសញ្ញាបត្រ័ បញ្ចប់ការសិក្សាចំណេះដឹងទូទៅ ក្រសួងការពារជាតិបាន ជ្រើស រើសយករូបខ្ញុំអោយទៅបន្តការសិក្សានៅមហាវិទ្យាលយ័បច្ចេកទេសកងទព័ ប្រទេសវៀតណាមរយៈពេល មួយឆ្នាំ (១៩៩០) និង បន្ទាប់ពី មាន កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសរួចមកកងទព័ដែលបាន បញ្ជូនទៅរៀននៅបរទេស ទាំងអស់ត្រូវបាន ក្រសួងការពារជាតិហៅអោយត្រឡប់ចូលមកស្រុកវិញនៅឆ្នាំ១៩៩១។
ពេលត្រឡប់ចូលស្រុកវិញឯកឧត្តមគួច ចំរើនបានចូលទៅនៅ អង្គភាពង៧០(ដេអិន)និងបានស្នាក់ នៅបណ្តោះអាសន្នមួយរយៈ ពេលខ្លី នៅសាលាយោធាឬស្សីកែវហើយបានបន្តទៅនៅក្នុងកងពល លេខ៧(ឧត្តង្គ) រហូតដល់ថ្ងៃទី២៨ ខែមីនាឆ្នាំ១៩៩៣ក្រសួងការពារ ជាតិបានស្នើទៅក្រសួងអប់រំអោយជួយបើកសាលាបណ្តុះបណ្តាល ដល់នាយ ទាហានដែលរៀនមិនទាន់ចប់មកពីបរទេសអោយបានរៀនបន្តដល់ចប់។ប៉ុន្តែដោយសារប្រទេសកម្ពុជានៅពេលនោះ មិនទាន់ មានសាលាបច្ចេកទេស(រថក្រោះ)កងទព័នៅឡើយខ្ញុំក៏ត្រូវបានផ្ទេរ ទៅ រៀននៅសាលាសេដ្ឋកិច្ចដល់ចប់ ក៏ផ្ទេរក្របខណ្ឌចេញពីក្រសួង ការពារជាតិទៅក្រសួងមហាផ្ទៃ និង មកបម្រើការងារ នៅសាលា ក្រុង ភ្នំពេញ។
ក្នុងពេលបម្រើការងារនៅរាជធានីភ្នំពេញ នៅឆ្នាំ១៩៩៨ដល់ ថ្ងៃទី១៣ខែកក្កដាឆ្នាំ១៩៩៩ ឯកឧត្តមគួច ចំរើន ជាបុគ្គលិកចាត់ តាំង សាលាខណ្ឌចំការមន រាជធានីភ្នំពេញ។ ពីថ្ងៃទី១៣ខែកក្កដាឆ្នាំ ១៩៩៩ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០០៤ ជាអភិបាលរងខណ្ឌ ចំការ មន។ ពីថ្ងៃទី២៣ខែកក្កដាឆ្នាំ២០០៤ ដល់ថ្ងៃទី១៦ខែឧសភាឆ្នាំ២០១៤ ជា អភិបាលខណ្ឌមានជយ័ ។ពីថ្ងៃទី១៦ខែឧសភាឆ្នាំ២០១៤ ដល់ថ្ងៃ ទី៦ខែធ្នូឆ្នាំ២០១៦ ជាអភិបាលខណ្ឌដូនពេញ។ពីថ្ងៃទី០១ខែធ្នូឆ្នាំ ២០១៦ដល់ថ្ងៃទី១៦ខែមិថុនាឆ្នាំ២០១៧ ជាអគ្គនាយករងរដ្ឋបាល ក្រសួងមហាផ្ទៃហើយនឹងបច្ចុប្បន្ន ជាអភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម។
ឯកឧត្តមគួច ចំរើន មានភរិយាឈ្មោះ អ៊ូ ធីតាពៅ កើតថ្ងៃទី ២៤ខែមេសាឆ្នាំ១៩៨៤ មានមុខរបរជាមេធាវី ស្នាក់នៅផ្ទះលេ១៤ ផ្លូវ លេខ៤៤៦ ភូមិ៥សង្កាត់ទួលទំពូងខណ្ឌចំការមន រាជធានីភ្នំពេញ។មានកូនប្រុសបីនាក់ ឈ្មោះគួច ចំរើនរដ្ឋ , គួច ចំរើនជាតិនិងគួច ចំរើនភព អ្នកទាំងបីកំពុងសិក្សា។
ឯកឧត្តម គួច ចំរើន មានឪពុកបង្កើតឈ្មោះ គួចណាំហេង ដែលបានទទួលមរណកាលក្នុងរបបប៉ុលពត ។ មានម្តាយបង្កើត ឈ្មោះសុខ ឈាង កើតនៅថ្ងៃទី១ខែមករាឆ្នាំ១៩៤៤ នៅភូមិត្នោត ឃុំកំពង់ចិន ស្រុកស្ទោងខេត្តកំពង់ធំ បច្ចុប្បន្នរស់នៅរាជធានី ភ្នំពេញ។
ឯកឧត្តមគួចចំរើន មានបងប្អូនប្រុសស្រីបង្កើត៥នាក់ដោយ បងស្រីទី១ឈ្មោះគួច ខាណៃ សព្វថ្ងៃនៅខេត្តសៀមរាប , បងប្រុសទី ២ឈ្មោះ គួច ប៊ុនប៉ោ សព្វថ្ងៃនៅភ្នំពេញ , បងប្រុសទី៣ឈ្មោះគួច ចំណាន នៅភ្នំពេញ, ប្អូនស្រីពៅទី៥ឈ្មោះ គួច សូរិយា រស់នៅខេត្ត សៀមរាប។ លោកគួច ចំរើន ជាកូនទី៤ នៃបងប្អូនទាំង៥នាក់។ កាលក្នុងរបបប៉ុលពត ឯកឧត្តម គួច ចំរើន ស្ថិតក្នុងវយ័កុមារ ភាព នៅឡើយដោយរស់នៅភូមិតាពរ័លើ ឃុំពង្រក្រោម ដែលជាទី កំណើត របស់លោករហូតដល់ឆ្នាំ១៩៧៨ទើបគេចាប់ផ្តើមប្រើអោយជួយធ្វើការងារដូចជាកុមារដទៃទៀតដែរ។
ឯកឧត្តមគួច ចំរើន និយាយថា នៅសល់មួយឆ្នាំចុងក្រោយ នៃ របបប៉ុលពត(១៩៧៨) គេបានប្រើខ្ញុំអោយដើររើសគួរស្រូវ រើសអាចម៍ គោតាមវាលស្រែនិងសែងលាមកយកទៅអោយគេធ្វើជី ។ ឪពុករបស់ ខ្ញុំបានបាត់ដំណឹងសូន្យរហូតដល់សព្វថ្ងៃ ចាប់តាំងពីក្រោយពេល អង្គ ការហៅអោយទៅរៀនសូត្រក្នុងសមយ័នោះ។តាមពិតខ្ញុំកើតនៅឆ្នាំ ១៩៦៩មិនមែនឆ្នាំ១៩៧២ទេ តែដោយសារនៅពេលចុះឈ្មោះចូល រៀននៅឆ្នាំ១៩៧៩ គ្រូមើលឃើញមាឌរបស់ខ្ញុំតូចនិងស្គម គ្រូក៏ដាក់ ថ្ងៃខែឆ្នាំ(៤ ខែវិច្ឆិកា ឆ្នាំ១៩៧២)អោយដើម្បីបានចូលរៀនហើយខ្ញុំក៏ បានប្រើប្រាស់ថ្ងៃខែឆ្នាំនេះជាប់រហូតដល់បច្ចុប្បន្ន។
ឯកឧត្តមបាននិយាយទៀតថាពេលចងក្រងបានជាក្រុមហើយ នៅឆ្នាំ១៩៩៥ដែលកាលនោះ សម្តេចជានាយករដ្ឋមន្ត្រីទី២ បានអនុញ្ញាតអោយក្រុមនិស្សិតដែលមានគ្នាចំនួន២២នាក់ ចូលជួបសំណេះ សំណាលនៅភូមិគ្រឹះវិមានឯករាជ្យ។ ពេលនោះសម្តេចបានប្រសិទ្ធិ នាមក្រុមនិស្សិតនេះថាជាក្រុម២២ ។ សម្តេចបានប្រគល់ក្រុមនេះ អោយទៅគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ដែលមានឯក ឧត្តមជា សុផារ៉ា អភិបាលរងទី១នៃរាជធានីភ្នំពេញ ជាអ្នកដឹក នាំនិង គ្រប់គ្រង។លោកបានបន្ថែមទៀតថា នៅគណបក្សប្រជាជនក្រុង ភ្នំពេញកាលនោះ មានច្រើនក្រុម និងធ្វើការងារផ្សេងៗគ្នាហើយ ដើម្បី ងាយស្រួលធ្វើការ ទំនាក់ទំនងគ្នាតាមវិទ្យុទាក់ទងក្រុម ២២ ក៏បានដាក់ រហស័នាម អោយគ្រប់គ្នាដោយអក្សរប៉េ គឺចាប់ពីប៉េ១ឡើងដោយខ្ញុំ មាន រហស័ នាមប៉េ៥ ឯកឧត្តមឃួងស្រេងប៉េ៧ ។ រហស័នាមនេះបាន ប្រើ ប្រាស់រហូតដល់សព្វថ្ងៃ តែប្រជាពលរដ្ឋទូទៅមិនបាន ស្គាល់ ឈ្មោះនេះទេ គឺមានតែមន្ត្រីអាជ្ញាធរមូលដ្ឋាននិងមន្ត្រីកងកម្លាំង ប្រដាប់អាវុធប៉ុណ្ណោះ ដែលបានស្គាល់រហស់នាមនេះច្បាស់៕