ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
លោក ផែង វណ្ណៈ ចេញពីពន្ធនាគារ ទើបបង្ហោះសារដំបូងលើ Facebook អានហើយរំជួលចិត្ត
Thu,27 June 2019 (Time 09:04 AM)
ដោយ ៖ សុភក្តិ (ចំនួនអ្នកអាន: 1034នាក់)


 ភ្នំពេញ៖ លោក ផែង វណ្ណៈ ដែល​ជា​អ្នក​សារព័ត៌មាន​ល្បី​តាម​បណ្ដាញ​សង្គម Facebook ត្រូវ​បាន​តុលាការ​សម្រេច​ដោះ​លែង​កាល​ពី​ថ្ងៃ​ទី១៨ ខែ​មិថុនា​កន្លង​ទៅ បន្ទាប់​ពី​អនុវត្ត​ទោស​បាន​គ្រប់​គ្រប់​តាម​ថ្ងៃ​កំណត់។ ប៉ុន្តែ​លោក​ទើប​បង្ហោះ​លើ​ទំព័រ Facebook ផ្ទាល់​ខ្លួន​នៅ​ថ្ងៃ​នេះ ដោយ​មាន​សារ២ គឺ​ទី១ អរគុណ​ដល់​សម្ដេច​តេជោ និង​ទី២ បង្ហាញ​ការ​នឹក​រលឹក​ដល់​អ្នក​លេង​បណ្ដាញ​សង្គម​ទាំង​អស់​គ្នា។

លោក ផែង វណ្ណៈ បាន​សរសេរ​បែប​នេះ​ថា៖ ខ្ញុំ​មកវិញ​ហើយ​​ នឹក​​​បង​ប្អូន​ទាំងអស់គ្នា​​​ខ្លាំងណាស់​​ ហើយក៏សូម​ថ្លែង​អំ​ណរ​គុណ​ចំ​ពោះ​ឯកឧត្ដម​​ លោក​ជំទាវ​​ លោក​ឧកញ៉ា​​ លោក​​ លោកស្រី​​ បង​ប្អូន​មិត្តភក្តិ​​ និង​​ ប្រជា​ជន​​​ទាំង​​​ក្នុង​​​ប្រទេស​​ និង​​ ក្រៅ​​​ប្រទេស​​ ដែល​ស្រលាញ់​​ រាប់អាន​ខ្ញុំ​​ បារម្ភ​​​ពី​​​ខ្ញុំ។ ពេល​​​នេះ​ខ្ញុំ​សុខ​សប្បាយ​ធម្មតា​ទេ​​ ខ្ញុំ​នឹង​បន្តការងារ​មនុស្ស​ធ​ម៌​​ ការងារ​​​ស​ង្គ​ម​​​របស់​​​ខ្ញុំ​​​ជា​បន្ត​ទៀត​ដើ​ម្បី​បំ​រើ​ប្រជា​ជន​​​និង​​ ប្រទេស​​​ជាតិ​​ ដោយ​ឈ​រលើមូលដ្ឋាន​គោរព​ច្បាប់​​​គោរ​ព​​​សិទ្ធិ​​​អ្នកដទៃ​​ ដោយ​មិន​អោយមាន​កំហុសឆ្គ​ង​ជាថ្មី​ម្ដង​ទៀ​ត​ឡើ​យ​​ ។​

 

​ចំណែក​សារ​មួយ​ទៀត លោក​បាន​សរសេរ​ថា៖ "ខ្ញុំ​​​បាទ​​​សូម​​​គោរ​ព​​​ថ្លែង​​​អំណរគុណ​​​សម្ដេច​តេ​ជោ​​ ហ៊ុន​​ សែន​​ ដែល​បាន​ទទួល​យក​ការ​សុំ​អភ័យ​ទោស​របស់​ខ្ញុំ​​ និង​​ បាន​​​យោគ​យល់​​ អត់​​​ឱន​​ អ​ធ្យា​ស្រ័យ​​​ចំពោះ​​​កំហុស​​​ឆ្គង​​​របស់​​​ខ្ញុំ​​​ក្នុង​​​ការ​​​សរសេរ​​​ព័ត៌មាន​​​លើ​បណ្ដាញស​ង្គ​ម​​ Facebook ។ ខ្ញុំ​​​បាទ​​​សូម​សន្យាថា​​​នឹង​កែប្រែ​កំហុសឆ្គ​ង​របស់​ខ្ញុំ​មិនអោយ​កើត​មាន​ជា​ថ្មី​ម្ដង​ទៀ​ត​ទេ​​ ។​ ខ្ញុំ​សូម​គោរព​ជូន​ពរ​​ សម្ដេច​​​តេ​ជោ​​ ហ៊ុន​​ សែន​​ មាន​សុខភាព​ល្អ​​ បរិ​បូរ​​​ណ៌​​ អាយុ​យឺនយូរ​​ ដើម្បី​បន្ត​ដឹកនាំ​នាវា​កម្ពុជា​រក្សាបាន​សុខសន្តិភាព​​ និង​​​ការ​អភិ​វ​ឌ្ឍ​ន៍​​ ។"​

 

​គួរ​បញ្ជាក់​ថា សាលា​​​ដំបូង​​​រាជធានី​​​ភ្នំ​​​ពេញ បាន​​​ប្រកាស​​​សាលក្រម​​​សម្រេច​​​ផ្តន្ទាទោស​​​លោក ផែង វណ្ណៈ ដាក់ពន្ធនាគារ​​​មួយ​​​ឆ្នាំ ប៉ុន្តែ​​​អនុវត្ត​​​ទោស តែ​​២​​ខែ​​១៥​​ថ្ងៃ ក្រៅពី​​​នោះ​​​ព្យួរ និង​​​សង​​​ជំងឺ​​​ចិត្ត​តាម​​​ការទាមទារ​​​របស់​​​អង្គភាព​​​ព័​​​ត៌មាន Fresh News ចំនួន​​១០០​​រៀល (២​​សំណុំរឿង​​=២០០​​រៀល​​) និង​​​ពិ​​​ន័យ​​​ប្រាក់​ចូល​​​រដ្ឋ​​​ចំ​​​នួន​​៦​​លាន​​​រៀល​​​។ កាល​​​ប្រកាស​​​សាលក្រម ធ្វើ​​​ឡើង​​​នៅ​​​ព្រឹក​​​ថ្ងៃទី​​១៧ ខែមិថុនា​​​ ឆ្នាំ​​២០១៩។ ​​

 

​​​តាម​​​ការ​​​ប្រកាស​​​សាលក្រម​​​ជន​​​ជាប់ចោទ ផែង វណ្ណៈ ​​​ត្រូវ​​​បានដោះ​​​លែង​ឲ្យ​​​នៅក្រៅ​​​ឃុំ​​​ថ្ងៃទី​​១៨ ខែមិថុនា ឆ្នាំ​​២០១៩​​។ ​​កាលពី​​​ថ្ងៃទី​​១៤ ខែមិថុនា ឆ្នាំ​​២០១៩ សាលា​​​ដំបូង​​​រាជធានី​​​ភ្នំ​​​ពេញ បាន​​​បើកសវនាកា​​​រលើ​​​សំណុំរឿង​​​ជន​​​ជាប់ចោទ ផែង វណ្ណៈ ពាក់​​​ព័ន្ធ​​​ករណី​ញុះ​​​ញ​​​ង់​​​ឱ្យ​​​ប្រព្រឹត្ត​​​បទឧក្រិដ្ឋ​​​ជាអាទិ៍ និង​​​បរិហាកេរ្តិ៍​​​ជា​​​សាធារណៈ ដោយ​​​នៅក្នុង​​​សវនាការ​​​សាធារណៈ​​​នេះ​​​ជន​ជាប់ចោទ ផែង វណ្ណៈ បាន​​​ប្រកាសថា ខ្លួន​​​ពិត​​​មាន​​​កំហុស​​​ក្នុង​​​ការ​​​ជេរ​​​ប្រមាថ​​​អង្គភាព​​​ព័​​​ត៌មាន Fresh News និង​​​ត្រៀម​​​ធ្វើ​​​លិ​​​ខិត​​​សុំ​​​ទោស​​​មកកាន់​​​អង្គភាព​​​ព័​​​ត៌មាន Fresh News​​។​​

 

​ដោយសារ​​​ការ​​​ចេះ​​​ទទួលស្គាល់​​​កំហុ​​​ស​​​របស់ខ្លួន​​​នៅ​​​ចំ​​​ពោះ​​​មុខ​​​អង្គ​​​សវនាកា​​​រ​ថា ពិតជា​​​បាន​​​ប្រព្រឹត្តិ​​​នូ​​​វ​​​បទល្មើស​​​ដូច​​​ព្រះរាជអាជ្ញា​​​ចោទ​​​ប្រកាន់ ដូច្នេះ​​​អង្គភាព​ព័​​​ត៌មាន Fresh News សូម​​​ផ្លាស់ប្តូរ​​​នូ​​​វ​​​ពាក្យបណ្តឹង​​​របស់ខ្លួន ដែល​​​ពាក្យបណ្តឹង​​​ពីមុន​​​ទាមទារ​​​សំណង​​​ជំងឺ​​​ចិត្ត​​​ចំ​​​នួន​​៥០​​ម៉ឺន​​​ដុល្លារ មក​​​តែ​​១០០​​រៀល​​​វិញ​​​។​​​

 

​​​នៅក្នុង​​​សវនាការ​​​កាលពី​​​ថ្ងៃទី​​១៤​ ខែមិថុនា កន្លង​​​ទៅ​​​លោក​​​មេធាវី គី តិច មេធាវី​​​ការពារ​​​សិទ្ធិ​​​និង​​​ជា​​​តំ​​​ណា​​​ង​​​ឲ្យ​​​សម្តេច​​​តេ​​​ជោ ហ៊ុន សែន នាយក​​​រដ្ឋ​​​ម​​​ន្ត្រី​​​នៃ​​​កម្ពុជា បាន​​​ស្នើ​​​សុំឲ្យ​​​តុលាការ​​​ផ្តន្ទាទោស​​​លោក ផែង វណ្ណៈ ទៅ​​​តាមច្បាប់ ប៉ុន្តែ​​​មិន​​​ទាមទារ​​​សំណង​​​ជំងឺ​​​ចិត្ត​​​ពី​​​ជន​​​ជាប់ចោទ​​​នោះ​​​ទេ​​​។​​​

 

​លោក គី តិច បាន​​​លើកឡើង​​​យ៉ាង​​​ដូច្នេះ​​​ថា «​​ការ​​​បង្ហោះ​​​សារ និង​​​រូបភាព​​​ប្រៀបធៀប​​​របស់​​​ជន​​​ជាប់ចោទ ពិតជា​​​បានធ្វើ​​​ឲ្យ​​​ប៉ះពាល់​​​ដល់​​​កិ​​​ត្តិ​​​យស និង​​​ធ្វើ​​​ឲ្យ​​​មាន​​​ការ​យល់​​​ច្រ​​​ឡំ លើ​​​សម្តេច​​​តេ​ជោ​​​ប្រាកដ​មែន​​​។ ប៉ុន្តែ​​​ដោយសារ​​​ជន​​​ជាប់ចោទ​​​មានការ​​​ភ្ញាក់រលឹក​​​ទទួលស្គាល់​​​កំហុស និង​​​សុំទោស​​​ជា​​​សាធារណៈ​​​ចំ​​​ពោះ​​​ទ​​​ង្វើ​​​របស់ខ្លួន ដូច្នេះស​​​ម្តេច​តេ​​​ជោ មិន​​​បាន​​​ទាមទារ​​​សំណង​​​ពី​​​ជន​​​ជាប់ចោទ​​​នោះ​​»​​។​​​

 

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1213 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8362 នាក់
ខែនេះ :
27915 នាក់
3 ខែនេះ :
61748 នាក់
សរុប :
2512455 នាក់