ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
តើព្រៃឈើដែលជាសម្បត្តិធម្មជាតិរបស់យើង នឹងទៅជាយ៉ាងណាបើ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ ជាអ្នកឃុបឃិត កាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃឡង់ដូច្នេះ
Fri,28 June 2019 (Time 11:35 AM)
ដោយ ៖ រតនា (ចំនួនអ្នកអាន: 929នាក់)


កំពង់ធំ៖ ប្រជាសហ​គមន៍​​ការ​​​​​​​​​​​​ពារព្រៃឈើ​​​​​​​​​នៅតំ​​​​​​​​​​​​​​​​​បន់​ព្រៃឡង់ ក្នុង​​​​​​​​​​​​​​​​ខេត្តកំពង់​​​​​​​​​ធំបា​​​​​​​​​​​​​​​​​​​​​​​នឲ្យដឹងថា ប្រធាន​​​​​​​​​ស្នាក់​​​​​​​​​ការ​​​​​​​​​​​បរិស្ថានអូ​​​​​​​​​​រ​​​​​ងាវ លោក ជន ជីន បាន​ឃុប​ឃិ​​​ត​ឲ្យឈ្មួញកា​​​​​​​​​ប់ឈើ​​​​​​​​​យ៉ាងអ​​​​​​​​​នាធិបតេ​​​​​​​​​​​​​យ្យជាថ្នូរនឹងផ​​​​​​​​​​លប្រយោ​​​​​​​​​​​​​ជន៍ ផ្ទុយ​​​​​​​​​​​​​​​​​​ទៅវិញ​​​​ ប្រជាពលរដ្ឋដែលរកស៊ីដឹក​ជញ្ជូនអនុផ​​​​​​​ល​ព្រៃ​​​​​​​​​​​​​ឈើ ត្រូវលោ​​​​​​​​​ក ជន ​​​​​​​​​​​​​​​​​​ជីន បង្ក្រាប​យ៉ា​​​​​​​​​ងសាហា​​​​​​​​​​​​​​​​​​​​​​​​​វព្រៃផ្សៃ ។​​​​

លោកជន ​ជីន បាននិ​​​​​យាយប្រាប់ស​​​​​​​​​ហគមន៍​​​​​​​​​ការពា​​​​​​​​​​រព្រៃឈើ​​​​​​​​​​​​​​​​​​​​ថា ខ្លួន​​​​​​​​​មិនមែ​​​​​​​​​នចេះ​​​​​​​​​​តែអា​​​​​​​​​​​​​​​​​ច​លេបម្នាក់​​​​​​​​​​ឯង​​​​​​​​​​​​​​​​​​​​​នោះទេ ប៉ុន្តែ​បាន​​​​​​​​​ចែករំលែ​​​​​​​​​​​ក​ផ្តល់សេ​​​​​​​​​​​​​​ចក្តីសុខ​ជូន​​​​​​​​​​លោ​​​​​​​​​​​ក តុប កក្កដា ប្រធា​​​​​​​​​​​​​​​​​​នមន្ទីរ​បរិស្ថាន​​​​​​​​​​ខេត្តកំព​​​​​​​​​ង់ធំនោះ​​​​​​​​​​​​​ដែរ ។ លោកជីន បាន​បន្ថែមថា ​​​​​សព្វថ្ងៃនេះ​​​​​​​​​ ការងារ​​​​​​​​​​ព្រៃឈើ​លំ​​​​​​​​​​បាកណា​​​​​​​​​​​​​​​​​​​​​​ស់ ដូច្នេះ ត្រូវមា​​​​​​​​​​​​​នខ្នង​​​​​​​​​​​​​​​​​​បង្អែក​ត្រឹមត្រូវ​​​​​​​​​​ ទើប​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អាច​រស់បាន​​​​​ស្រួល ។

 

ប្រភព​ពីប្រជាព​​លរដ្ឋ​បាន​​​​​​​​​​​​​​​​​​​​​​​ឲ្យដឹងថា បុរសឈ្មោះ ជន ​​​​​​​​​ជីន ដែលជាប្រធានស្នាក់កា​​​​​​​​​​​​​​​​​​របរិស្ថានអូរងា​​​​​​​​​​​វ បានឃុ​​​​​បឃិត​អនុញ្ញា​ត​ឲ្យឈ្មួញ​ចូលកា​​​ប់ឈើ​នៅតំប​ន់ព្រៃឡង់​ហើយដឹកយ​​​កទៅលាក់​​​​​​​​​​​​​​​​​​​​ទុកនៅក្នុងចម្ការកៅ​​​​​​​​​​ស៊ូ រប​​​​​​​​​​​​​​​​​ស់ក្រុមហ៊ុន CRCK ហើយ​​​​​​​​​​មានឱកា​​​​​​​​​​​​ស​​​​​នឹងដឹក​​​​​​​​​​​​​​​​​ចេញ ។​​​​​​​​​​​​​​​​​​​

 

នៅពេលដែល​ឈើផុតពី​ដែនស​​​​​​​​​​​​​មត្ថកិច្ចបរិស្ថានហើ​​​​​​​​យនោះ​​​​​​​​​​​​​​​​​​ វាជា​ផល​​​​​​​​លាភ​រ​​​​​​​​​​​​​​​​​​​​​បស់មន្ត្រីរដ្ឋបាល​​​​​​​​​​​​ព្រៃឈើ​​​​​​​​​​​​​វិញម្តង​​​​​​​​​​​​​ ។ ​​​​​​​​​​ប្រជាពលរដ្ឋ​ឲ្យដឹងថា សកម្មភាព​កាប់បំ​​​​​​​​​​ផ្លាញព្រៃឈើ​នៅចំ​​​​​​​​​​​​​ណុចអូរងាវ ​​​​​​​​​​កំពុងកើត​​​​​​​​​​​​ឡើង​យ៉ា​​​​​​​​​​​​​​​​ងសកម្មប្រជែ​​​​​​​​​​​​​​​​​​​ងគ្នានៃក្រុម​អ្នករកស៊ីឈើនៅតំបន់នោះ លោកជន ជីន គិ​​​​​​​​​តតែពីដើររាប់​​​​​​​​​​​​​​​​​ក្បាលឈ្មួញ ដើ​​​​​​​​​​​​ម្បីយក​​​​​​​​​​​​ប្រាក់​​​​​​​​​​​​​​​​​តែប៉ុណ្ណោះ ។ ​​​​​​​​​​​​​​​​​​​​​នៅពេលដែល​មិនមានកា​​​​​​​​​រកាប់​​​​​​​​​​បំផ្លាញព្រៃឈើ ​​​​​​​​លោក ជន​​​​​​​​​ ជីន ​​​​​​​​​​​​​ហាក់ដូចជា​​​​​​​​​ភ័យទៅ​​​​​​​​​​​​​​​​​​វិញ ទំនងជា​​​​​​​​​​​​ភ័យ​ខ្លាចគ្មានលុ​​យបង់ឲ្យមេនៅ​​ឯខេត្ត ។

 

អាជ្ញាធរខេ​ត្តកំពង់ធំ​រ​បស់លោ​​​​​​​​​​​​​​​​​កសុខ លូ ក៏ដូច​​​​​​​​ជាខា​​​​​​​​​​​​​​​​​​​​​​​ងក្រសួងបរិស្ថាន ជឿតែទៅ​​​​​​​​​លើរបាយ​​​​​​ការ​​​​​​​​​​ណ៍ភូតកុហក់​របស់លោក តុប កក្កដា តែប៉ុណ្ណោះ ។ ប្រធាន​មន្ទីរបរិស្ថានខេត្តកំ​​​​​​​​ពង់ធំ​​​​​​​​​​​​​​​​​ជាអ្នកឃុបឃិ​​​​​​​​​តបើក​​​​​​​​​​​​​​​​​ដៃឲ្យមន្ត្រីក្រោ​​​​​​មឱវាទធ្វើអ្វីស្រេចតែចិត្ត ។

 

សកម្មភាព​កាប់បំផ្លាញព្រៃឈើ​នៅ​​​​​​ខេត្តកំពង់​​​​​​​​​ធំ មិនមែន​​​​​​​​​​​​នៅតែក្នុងតំ​​​​​​​​​​​​បន់អូរងា​​​​​​​​​​​វប៉ុណ្ណោះទេ ប៉ុន្តែក្រោមដែនសមត្ថកិច្ចបរិស្ថាន​ផ្សេងទៀត ក៏កំពុងកើ​​​​​​​​តមានយ៉ា​​​​​​​​​ងអនាធិ​​​​​​​​​បតេយ្យណាស់ដែ​រ ។ ​​​ចំណែ​កមន្ត្រីប​រិស្ថានខេត្តកំពង់ធំឯណេះវិញអះអា​ងថា លោកប្រធា​​​​​​​​​​នមន្ទីរមិនមែ​​​​​​​​​​នគ្រប់ទឹក​​​​​​​​​​​​​​​​​តែបញ្ហាព្រៃ​​​​​​​​​​​​​​​​​​​​​​​​​​ឈើទេ សូម្បីតែ​​​​​​​​​​នៅបឹ​​​​​​ងទន្លេ​សាប​ក៏លោកគ្រប់ទឹកណាស់ដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
437 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7586 នាក់
ខែនេះ :
27139 នាក់
3 ខែនេះ :
60972 នាក់
សរុប :
2511679 នាក់