ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
សម្ដេចក្រឡាហោម ស ខេង បង្ហាញអំពីចំណុចសំខាន់ៗចំនួន៥ ដែលតម្រូវអោយឯកឧត្តម គួច ចំរើន ដោះស្រាយបន្ទាន់ គឺ
Mon,01 July 2019 (Time 09:07 AM)
ដោយ ៖ សុភី (ចំនួនអ្នកអាន: 1059នាក់)


ព្រះសីហនុ៖ ប្រិយមិត្ដបានដឹងហើយ ដែលកាលពី ព្រឹកមិញនេះ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០១៩ ប្រមុខរាជ​រដ្ឋាភិបាល​កម្ពុជា​ សម្តេច​តេជោ​ ហ៊ុន​ សែន​ បានផ្ទេរមុខតំណែងរបស់ ឯកឧត្តម គួច ចំរើន ពី អភិបាលខេត្តកំពង់ចាម មកជាអភិបាលខេត្តព្រះសីហនុ រួចរាល់អស់ហើយ ដែលពិធីផ្ទេរ តំណែងនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព សម្តេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅ រដ្ឋបាលខេត្តព្រះសីហនុ។

 

ជាមួយគ្នានេះផងដែរ សម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្រកាសក្នុងពិធីផ្ទេរ មុខតំណែង ដោយបានបង្ហាញ នូវបញ្ហាប្រឈមចំនួន ៥ចំណុច ដែលកំពុងជួបប្រទះនៅខេត្តប៉ូលសេដ្ឋកិច្ចមួយនេះ និងអោយ ឯកឧត្ដម គួច ចំរើន ជាអភិបាលខេត្តព្រះសីហនុថ្មី ទាមទារអោយ មានការដោះស្រាយជាបន្ទាន់ ដែលមានដូចជា៖

 

“ទី១៖ ទំនាស់ដីធ្លី ការគ្រប់គ្រងដីធ្លី៖ ចំណុចនេះ សម្ដេចក្រឡាហោម ស ខេង បានកត់សម្គាល់ថា កាលពីដើមឡើយ ពេលដែលខេត្តព្រះសីហនុ មិនទាន់មានការអភិវឌ្ឍខ្លាំង ដីមិនទាន់ឡើងថ្លៃ មិនសូវមានបញ្ហានេះកើតឡើងទេ ប៉ុន្ដែនូវពេល នេះបញ្ហាជម្លោះដីធ្លីហាក់ កំពុងតែកើនឡើងជាបន្ដបន្ទាប់ ដូច្នេះត្រូវតែរួមគ្នាដោះស្រាយ ដោយសន្ដិវិធី ជៀសវាងការប្រើប្រាស់អំពើហឹង្សា។

 

ទី២៖ គុណភាពសំណង់៖ ត្រូវពិនិត្យ សំណង់កំពុងដំណើរការ សាងសង់ និង កំពុងដំណើរ ការអាជីវកម្ម ព្រោះយើងមានបទ ពិសោធន៍ថ្មីៗនេះ ហើយ គឺហេតុការណ៍ រលំបាក់អគារ ដូច្នេះទាមទារឲ្យមានការពិនិត្យ យ៉ាងយកចិត្តទុកដាក់។ លើសពីនេះ ក៏ត្រូវពិនិត្យលើបញ្ហាសុវត្ថិភាព អគារផងដែរ ពោលផ្ដោតសំខាន់ទៅលើបញ្ហាអគ្គិភ័យ។

 

*ទី៣៖ សន្ដិសុខនៅកោះរ៉ុង និងបណ្ដាកោះដែល ចំណុះក្រុងព្រះសីហនុ៖ បច្ចុប្បន្នភ្ញៀវទេសចរ នៅតាមបណ្ដាកោះនានា ហាក់កំពុង កើនឡើងជាបន្ដបន្ទាប់ ដូច្នេះដើម្បីធានា សុវត្ថិភាពដល់ភ្ញៀវទេសចរ សមត្ថកិច្ចដែលមានការពាក់ព័ន្ធ ត្រូវពង្រឹងលើការងារនេះ ។ សម្ដេចក្រឡាហោម ស ខេង សង្កត់ធ្ងន់ថា កម្លាំងនគរបាលគម្បីត្រូវតែដាក់មួយ កោះ៣នាក់ ដើម្បីយាមការពារ ហើយក៏ត្រូវមានកម្លាំងអន្ដរាគមន៍ ជំនួយផងដែរ ដើម្បីចេញអន្ដរាគមន៍ទាន់ពេល នៅពេលមានហេតុ ការណ៍អ្វីកើតឡើង។

 

ទី៤៖ ហេដ្ឋារចនាសម្ព័ន្ធផ្លូវ គមនាគមន៍៖ ខណៈដែល ខេត្តមួយនេះកំពុងតែមាន ការអភិវឌ្ឍ ស្ថានភាពចរាចរណ៍កាន់តែ មមាញឹក ដូច្នេះផ្លូវដែល កំពុងមានបច្ចុប្បន្នហាក់មានការ តូចចង្អៀត ហើយកន្លែងខ្លះក៏កំពុង មានការខូចខាតផង ដែរ ប៉ុន្ដែចំណុចនេះសម្ដេចក្រឡា ហោម ស ខេង បញ្ជាក់ថា ក៏កំពុងស្ថិតក្នុងការគិតគូររបស់ប្រមុខរាជរដ្ឋាភិបាល ផងដែរ។

 

ទី៥៖ រួមគ្នាដោះស្រាយ បញ្ហាលូ ទឹកកខ្វក់ ទឹកភ្លៀង៖ សម្ដេចក្រឡាហោម ស ខេង គូសបញ្ជាក់ថា បញ្ហានេះមានក្រសួងចំនួន៤ ដែលមានការពាក់ព័ន្ធ រួមមាន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងសាធារណការ និងដឹកញ្ជូន, ក្រសួងបរិស្ថាន និង ក្រសួងធនធានទឹក និងឧតុនិយម ដូច្នេះហើយអ្នកដែលមានការ ពាក់ព័ន្ធត្រូវតែរួមគ្នាដោះស្រាយ”។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1886 នាក់
ម្សិលមិញ :
282 នាក់
សប្តាហ៍នេះ :
4519 នាក់
ខែនេះ :
16909 នាក់
3 ខែនេះ :
56655 នាក់
សរុប :
2482364 នាក់