ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
មន្ត្រី​សង្គម​ស៊ីវិល​ប្រាប់​ប្រតិភូ​​អឺរ៉ុប​ថា របប​ភ្នំពេញ​មិន​ស្មោះត្រង់​ បើក​លំហ​សេរីភាព​ឱ្យ​ខ្លួន
Thu,06 June 2019 (Time 10:27 AM)
ដោយ ៖ សោភា (ចំនួនអ្នកអាន: 1199នាក់)


ភ្នំពេញៈ ​មន្ត្រីសង្គម​ស៊ីវិល​បាន​ប្រាប់ ​មន្ត្រី​ប្រតិភូ​បេសកកម្ម​ស្វែងរក ​ការពិត​របស់​សហភាព​អឺរ៉ុប ពី​ស្ថានភាព​ជាក់ស្ដែង​នៅ​កម្ពុជា​ថា រដ្ឋាភិបាល​មិន​មាន​ភាព​ស្មោះត្រង់​ នៅ​ក្នុង​ការ​បើក​លំហ​សេរីភាព​ របស់​អង្គការ​សង្គម​ស៊ីវិល​នោះ​ទេ​។

ការ​លើកឡើង​នេះ ធ្វើឡើង​នៅ​ក្នុង​កិច្ចប្រជុំ​មួយ នា​ល្ងាច​ថ្ងៃ​ទី៥ មិថុនា រវាង​តំណាង​អង្គការ​ សង្គម​ស៊ីវិល​ចំនួន ៦ និង​មន្ត្រី​ប្រតិភូ​បេសកកម្ម ​ស្វែងរក​ការពិត​ របស់​សហភាព​អឺរ៉ុប ដើម្បី​ពិនិត្យមើល ​ស្ថានភាព​វិវឌ្ឍ​ចុងក្រោយ​ នៅ​កម្ពុជា មុននឹង​ឈាន​ទៅ​សម្រេច​ថា  តើ​ត្រូវ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ឬ​យ៉ាងណា​។

 

លោក សឹង សែនករុណា បដិសេធន៍ ​ទម្លាយ​ឱ្យ​ដឹង​ពី​ឈ្មោះ​របស់ ​អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ តែ​លោ​កថា ភាគច្រើន ​មកពី​ផ្នែក​សិទ្ធិមនុស្ស និង​ការ​តស៊ូ​មតិ​។ ក្នុង​ជំនួប​ជិត​ពីរ​ម៉ោង​នេះ  លោក​ថា អ្វី​ដែល​មន្ត្រី​ប្រតិភូ ​សហភាព​អឺរ៉ុប​ផ្ដោត​សំខាន់​នោះ គឺ​ពី​ដំណើរ​វិវឌ្ឍ  និង​ការប្រែប្រួល ​ចុងក្រោយ នៃ​ស្ថានភាព​លំហ​សេរីភាព​អង្គការ​ សង្គម​ស៊ីវិល​។ លោក​ថា ជា​រួមនៅ​មាន​ស្ថានភាព​រឹតត្បិត ​សិទ្ធិ​សេរីភាព​នៃ​ការ​ជួប​ប្រជុំ និង​ការ​គំរាមកំហែង ​ផ្នែក​សិទ្ធិ​នយោបាយ ដែល​រដ្ឋាភិបាល​កំពុង​ធ្វើទុក្ខបុកម្នេញ​នៅឡើយ៖ «អ៊ីចឹង​យើង​បាន​លើក​ឡើង​ថា ទោះ​បី​ថា​មាន​លក្ខណៈ​ដូចជា​ បើកទូលាយ​នៅ​ថ្នាក់​ជាតិ​មែន ប៉ុន្តែ​យើង​វាស់វែង​ ជាមួយ​សកម្មភាព​មួយ​ចំនួន​ហ្នឹង ​គឺ​អត់​មាន​ភាព​ស្មោះត្រង់​នៅ​ក្នុង​ការ​បើក​ឱ្យ​មាន​លំហ​ទូលំទូលាយ​នោះ​ទេ​។ ជាក់ស្ដែង​យើង​លើក​ព្រឹត្តិការណ៍​ធំៗ​ មួយ​ចំនួន ដែល​ក្រោយពី​ចេញ​ លិខិត​ហ្នឹងហើយ មាន​ដូចជា​បុណ្យ ១០ ធ្នូ ទិវា​សិទ្ធិ​នារី ទិវា​ពលកម្ម​អន្តរជាតិ ​ជាដើម ជាពិសេស​រឿង​ខ្មែរ​កម្ពុជា​ក្រោម ​ដែល​គាត់​ធ្វើ​ទិវា​រំឭក​ខួប​ជាដើម គឺ​សុំ​កន្លែង​សាធារណៈ​ដែល​ដាក់​ថា ទីលានប្រជាធិបតេយ្យ ហើយ​បែរជា​មិន​ឱ្យ​ មានការ​ជួបជុំ​ប្រមូល​ផ្តុំ ដើម្បី​បញ្ចេញមតិ​។ យើង​គិត​ថា ជា​រឿង​មួយ​ដែល​ឆ្លុះបញ្ចាំង​ ផ្ទុយ​ពី​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ និង​មាន​ការ​គោរព​សេរីភាព​របស់​សិទ្ធិមនុស្ស»។

 

ជំនួប​ជាមួយ​សង្គម​ស៊ីវិល​ លើក​នេះ គឺជា​ផ្នែក​មួយ​នៃ​ដំណើរ​ បេសកកម្ម​ស្វែងរក​ការពិត​នៅ​កម្ពុជា​ ជា​លើក​ទី​ពីរ ដើម្បី​បន្ត​ពិគ្រោះ​យោបល់​ជាមួយ​គ្រប់​ភាគី​ពាក់ព័ន្ធ​នៅ​កម្ពុជា ក្រោយ​សហភាព​អឺរ៉ុប​ បាន​ដំណើរការ​នីតិវិធី​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​ខ្លួន​ជា​ផ្លូវការ ​កាលពី​ពាក់​កណ្តាល​ខែ​កុម្ភៈ​ កន្លងទៅ​។ សារព័ត៌មាន​ក្នុងស្រុក រាយការណ៍​ថា មន្ត្រី​ប្រតិភូ​សហភាព​អឺរ៉ុប​ គ្រោង​ជួប​ជាមួយ​តំណាង ​រដ្ឋាភិបាល ក្នុង​នោះ​មាន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​កិច្ច​សហប្រតិបត្តិការ ​អន្តរជាតិ ក្រសួង រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ និង ​គ្រោង​ជួប​ជាមួយ​រដ្ឋមន្ត្រី​ ក្រសួងមហាផ្ទៃ និង​ក្រសួង​ការងារ នៅ​ថ្ងៃ​សុក្រ មុន នឹង​បិទ​បញ្ចប់​បេសកកម្ម​ របស់​ខ្លួន​នៅ​ចុង ឬ​ដើម​សប្ដាហ៍​ក្រោយ​នេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
961 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8110 នាក់
ខែនេះ :
27663 នាក់
3 ខែនេះ :
61496 នាក់
សរុប :
2512203 នាក់