ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ក្រសួង​ការបរទេស​ស្នើ​​ប្រតិភូ​អឺរ៉ុប​ពិនិត្យមើល​ជ្រុង​វិជ្ជមាន​នៃ​រឿង​សិទ្ធិមនុស្ស​ និង​ប្រជាធិបតេយ្យ​​នៅ​​កម្ពុជា
Fri,07 June 2019 (Time 08:59 AM)
ដោយ ៖ សុភក្តិ (ចំនួនអ្នកអាន: 1060នាក់)


ភ្នំពេញៈ  ក្រសួងការបរទេស ​កម្ពុជា​ស្នើ​ឱ្យ ​ប្រតិភូ​សហភាព​អឺរ៉ុប​ពិនិត្យ មើល​ការ​វិវឌ្ឍ​ ជា​វិជ្ជមាន​ដែល​រដ្ឋាភិបាល​សម្រេច ​បាន​​នា​​ពេល​​កន្លង​មក ចៀសវាង​ការ​មើល ​ឃើញ​តែមួយ​ជ្រុង និង​សរសេរ​របាយការណ៍​ដែល ​មិន​ឆ្លុះបញ្ចាំង ​ការពិត​អំពី​ស្ថានការណ៍ ​នៅ​កម្ពុជា។ សំណើ​នេះ ធ្វើឡើង​ក្នុង​ជំនួប​រវាង​រដ្ឋមន្ត្រី​ការ បរទេស​កម្ពុជា លោក ប្រាក់ សុខុន និង​ប្រតិភូ ​ស្វែងរក​ការពិត​ របស់​សហភាព​អឺរ៉ុប នៅ​ថ្ងៃ​ទី៦ មិថុនា នេះ។ សហជីព និង​អង្គការ​សង្គម​ស៊ីវិល​ថ្លែង​ថា ការ​ប្ដេជ្ញា ​ចិត្ត​របស់​របប ​ក្រុង​ភ្នំពេញ​ក្នុង​ការ​ពង្រឹង​លំហ ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស មិន​មាន​ការ​វិវឌ្ឍ ​អ្វី​គួរ​ឱ្យ​កត់សម្គាល់ ​នោះ​ឡើយ។

 

អ្នកនាំពាក្យ​ ក្រសួង​ការបរទេស លោក កេត សោផាន់ ថ្លែង​ប្រាប់​ក្រុម ​អ្នកសារព័ត៌មាន ​នៅ​ក្រោយ​ជំនួប​នេះ​ថា រដ្ឋាភិបាល​បាន ​ប្រឹងប្រែង​ពង្រឹង​លំហ​ប្រជាធិបតេយ្យ និង​សិទ្ធិ​សេរីភាព ​ក្នុង​សង្គម ដោយ​អនុវត្ត​តាម​ខ្លឹមសារ ​នៃ​សេចក្ដី​ថ្លែងការណ៍​ កាលពី​ចុង​ឆ្នាំ​២០១៨ កន្លងទៅ​។ លោក​អះអាង​ទៀត​ថា បញ្ហា​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស សិទ្ធិ​ការងារ និង​បញ្ហា​ដីធ្លី​ជាដើម មាន​ការ​វិវឌ្ឍ​វិជ្ជមាន ​ទៅមុខ​យ៉ាង​ច្រើន ហើយ​រដ្ឋ មន្ត្រីការបរទេស​កម្ពុជា ​ក៏បាន​ស្នើ​ឱ្យ​ប្រតិភូ​សហភាព ​អឺរ៉ុប​កត់សម្គាល់​អំពី ​សមិទ្ធផល​ទាំងនេះ​ផង​ដែរ៖ «ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ​ក៏បាន​ឆ្លៀត​រឭក​ដែរ​ថា កម្ពុជា​បាន​ធ្វើ​ការងារ​ទៅ​តាម ​អ្វី​ដែល​ជា​សេចក្ដី​ថ្លែងការណ៍​ របស់​រាជរដ្ឋាភិបាល កាលពី​ថ្ងៃ​ទី៣ ខែ​១២ ឆ្នាំ​២០១៨ ហើយ​ក៏បាន ​ជម្រាប​ជូន​ភាគី ​ភ្ញៀវ​អំពី​វឌ្ឍនភាព​ជាច្រើន អ្វី​ដែល​រដ្ឋាភិបាល ​ប្រាជ្ញា​ថា នឹង​ធ្វើ ដូចជា ក្នុង​ការ​ពង្រឹង​លំហ ​ប្រជាធិបតេយ្យ សិទ្ធិ​សេរីភាព ការងារ បញ្ហា​ដោះស្រាយ ​វិបត្តិ​ដីធ្លី​ជាដើម»។

 

អ្នកនាំពាក្យ​រូប ​នេះ​បញ្ជាក់ទៀត​ថា រដ្ឋាភិបាល​កម្ពុជា​នឹង​ ប្រឹងប្រែង​គ្រប់​បែប ​យ៉ាង​ដើម្បី​រក្សា​បាន ​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ព្រោះ​ប្រព័ន្ធ​អនុគ្រោះ ​ពន្ធ​នេះ​បាន​ផ្តល់​ប្រយោជន៍ ​ដល់​ពលរដ្ឋ​រាប់​លាន ​នាក់​នៅ​ទូទាំង​ប្រទេស​។ ក៏ប៉ុន្តែ​ជាថ្មី ​ម្តង​ទៀត លោក​ថា ភាគី​កម្ពុជា​នឹង​មិន​អនុវត្ត ​តាម​សំណើ​ ទាំងឡាយ​ណា ដែល​ប៉ះពាល់​ដល់​ឯករាជ្យ និង​អធិបតេយ្យ ​ជាតិ​នោះ​ឡើយ​។

 

ការ​លើកឡើង ​របស់ ​ក្រសួងការបរទេស ​កម្ពុជា​នេះ ត្រូវ​បាន ​ច្រានចោល​ដោយ ​សហជីព​ឯករាជ្យ និង​អង្គការ​សង្គម ​ស៊ីវិល​ផ្នែក​សិទ្ធិមនុស្ស។

 

ប្រធាន​សហភាព​ សហជីព​កម្ពុជា លោក រ៉ុង ឈុន ថ្លែង​ថា រហូត​មក​ដល់​ពេល ស្ថានការណ៍ ​សិទ្ធិមនុស្ស សិទ្ធិ​ការងារ និង​ប្រជាធិបតេយ្យ ​នៅ​កម្ពុជា មាន​ការ​វិវឌ្ឍ​តិចតួច​បំផុត ពោល​គឺ​មានតែ ​ការ​ទម្លាក់​ចោល​បណ្ដឹង ​លើ​ថ្នាក់ដឹកនាំ ​សហជីព​មួយ​ចំនួន និង​ការ​កែប្រែ​ច្បាប់ ​គណបក្ស​នយោបាយ ​ដើម្បី​បើកផ្លូវ​ឱ្យ​ថ្នាក់ដឹកនាំ​គណបក្ស​ សង្គ្រោះ​​ជាតិ ​ស្នើសុំ​​សិទ្ធិ​​ធ្វើ​​នយោបាយ ​​ឡើង​វិញ​​តែ​ប៉ុណ្ណោះ​។ ចំណែក​ការ​ទាមទារ​ របស់​ស​ហ​ភាព​អឺរ៉ុប ឱ្យ​មាន​ការ​ដោះលែង​លោក កឹម សុខា អនុញ្ញាត ​ឱ្យ​គណបក្ស ​សង្គ្រោះ​ជាតិ ដំណើរ ​ការ​​ឡើង​វិញ ផ្ដល់​អាសនៈ ​ក្រុមប្រឹក្សា​សង្កាត់​ដល់ ​មន្ត្រី​ជាប់ឆ្នោត ​គណបក្ស​សង្គ្រោះ​ជាតិ និង​​​រៀបចំ​​​ការ​​បោះ ​​ឆ្នោត​​​តាម​​​បែប​​​ប្រជាធិបតេយ្យ ​​​ឡើង​វិញ​​នោះ លោក​​ថា គ្មាន​ដំណើរ ការ​ទៅមុខ​ បន្តិច​សោះឡើយ៖ «រាល់​ការ​​អះអាង ​របស់​​ក្រសួង​ការ ​បរទេស ហា​មាត់​ឡើង​ អនុវត្ត​ច្បាប់ៗ នៅ​លើ​ពិភពលោក គេ​មើល​ឃើញ​ថា វា​មិនមែន ​ជា​រឿង​អនុវត្ត ​ច្បាប់​នោះ​ទេ វា​​ជា​​រឿង​​នយោ បាយ​​សុទ្ធសាធ​។ យើង​ឃើញ​ហើយ សភា​ចេះ​តែ​ធ្វើ​ វិសោធនកម្ម (​ច្បាប់​) ទៅតាម​ការ​ចង់​បាន​របស់​អ្នក ​នយោបាយ ហើយ​​ យក​​មក​​អនុវត្ត ហើយ​យើង​ថា ការ​អនុវត្ត​ច្បាប់ វា​មិនមែន ​អ៊ីចឹង​ទេ​។ អនុវត្ត​ច្បាប់ ​ខុស​ពី​បែបបទ ​លទ្ធិ​ប្រជាធិបតេយ្យ»។

 

ស្រដៀង​គ្នា​នេះ អ្នកនាំពាក្យ​សមាគម (Adhoc) លោក ស៊ឹង សែនករុណ ថ្លែង​ថា បញ្ហា​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ មិន​ត្រូវ​បាន​ពង្រឹង ​នោះ​ឡើយ ផ្ទុយទៅ វិញ​កាន់​តែ​មាន ​លក្ខណៈ​ធ្ងន់ធ្ងរ​ជាង​មុន​ទៅទៀត នៅ​ក្នុង​រយៈពេល​ចុង ក្រោយ​នេះ​។ ជា​ឧទាហរណ៍ មន្ត្រី​បក្ស ប្រឆាំង​នៅ​មូលដ្ឋាន ​រាប់​រយ​នាក់​ត្រូវ​បាន​កោះ ហៅ​មក​សាកសួរ​រឿង ​បំពាន​សាលដីកា​តុលាការ​កំពូល ហើយ​ខ្លះ​ទៀត ​ត្រូវ​បាន​ចាប់ខ្លួន ខណៈ ​ដែល​សិទ្ធិ​សេរីភាព ​របស់​ប្រជាពលរដ្ឋ និង​អង្គការ​សង្គម​ស៊ីវិល ​នៅតែ​រង​ការ​រឹតត្បិត ​ខ្លាំង​ដដែល​។ រីឯ​បញ្ហា​ដីធ្លី​វិញ លោក​ថា រដ្ឋាភិបាល​មិន​ ទាន់​បាន​ដោះស្រាយ​ឱ្យ​មាន ​ប្រសិទ្ធភាព​នៅ​ឡើយ ដោយ​ដំណោះ ស្រាយ​មានតែ ​សម្រាប់​ពលរដ្ឋ ​មួយ​ចំនួន​តូច ខណៈ ​ពលរដ្ឋ​រងគ្រោះ ​ដីធ្លី​ជាច្រើន​ទៀត នៅតែ​បន្ត​ការ​តវ៉ា​ ទាមទារ​ដដែល៖ «យើង​និយាយ ​ឱ្យ​ខ្លី​ទៅ បាន​ន័យ​ថា យើង​អត់ ​ទាន់​បាន​អេះ​ចំ​រមាស់ ឬក៏​ដាក់​ថ្នាំ​ឱ្យ​ត្រូវ​ជំងឺ ​នៅឡើយ​ទេ ព្រោះ​អ្វី​ដែល ​ជា​ជំងឺ​មាន​រោគសញ្ញា​ ច្បាស់​ហើយ យើង​នៅតែ ​យក​លេស​នេះ យក​លេស​នោះ ហើយ​អត់​រក​មធ្យោ បាយ​ដោះ​បញ្ហា​ហ្នឹង ឱ្យ​ចំ​នៅឡើយ​ទេ​។ អ៊ីចឹង​វា​នៅតែ ​ប្រឈម​ក្នុង​ការ​បាត់បង់ EBA នេះ បើ​រដ្ឋាភិបាល​នៅតែ​បកស្រាយ និង​ដោះស្រាយ​ របៀប​ហ្នឹង»។

 

ប្រតិភូ​សហភាព ​អឺរ៉ុប​កំពុង​បំពេញ​ បេសកកម្ម​ស្វែងរក​ការពិត​នៅ​កម្ពុជា និង​ជួប​ជាមួយ​គ្រប់ ​ភាគី​ពាក់ព័ន្ធ រួមមាន​មន្ត្រី​រដ្ឋាភិបាល អង្គការ​ សង្គម​ស៊ីវិល សហជីព និង​សហគមន៍ ​រងគ្រោះ​ដីធ្លី នៅ​អំឡុង​សប្ដាហ៍​នេះ​។ បេសកកម្ម​លើក​នេះ ត្រូវ​បាន​ក្រុម​សង្គម​ស៊ីវិល​ចាត់ទុកថា ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់ ពីព្រោះ​របាយការណ៍​ នេះ​នឹង​ត្រូវ​យក​ជា ​មូលដ្ឋាន​រឹងមាំ​សម្រាប់ ​គណៈកម្មការ​អឺរ៉ុប ក្នុង​ការ​ សម្រេចចិត្ត​ព្យួរ ឬ​មិន​ព្យួរ ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា នៅ​ក្នុង​រយៈពេល​ប៉ុន្មាន ​ខែ​ខាងមុខ​ទៀត​នេះ។

 

សហជីព និង​អង្គការ​សង្គម ​ស៊ីវិល​យល់ថា ការ​បកស្រាយ ​របស់​តំណាង​រាជរដ្ឋាភិបាល ក្រុងភ្នំពេញ ​នៅ​ពេល​នេះ នឹង​មិន​អាច​ធ្វើ​ឱ្យ ​ប្រតិភូ​អឺរ៉ុប​ជឿជាក់ ​នោះ​ឡើយ ព្រោះ​ក្រុម​មន្ត្រី​អឺរ៉ុប ​ក៏បាន​ស្ដាប់​មតិយោបល់ និង​កង្វល់​នានា របស់​ក្រុម​អង្គការ​ សង្គម​ស៊ីវិល សហជីព និង​សហគមន៍​រង គ្រោះ​ផង​ដែរ​។ ពួកគេ​បន្ថែម​ថា ប្រសិនបើ​រដ្ឋាភិបាល ក្រុងភ្នំពេញ​ពិតជា​មាន បំណង​ចង់​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA មែន រដ្ឋាភិបាលនេះ ត្រូវតែ​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិ បតេយ្យ​ឡើងវិញ បើ​ពុំ​ដូច្នេះ​ទេ កម្ពុជា​នឹង​ចៀស​ មិន​ផុត​ពី​ការ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធនេះឡើយ ។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
429 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7578 នាក់
ខែនេះ :
27131 នាក់
3 ខែនេះ :
60964 នាក់
សរុប :
2511671 នាក់