ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ទូត​អឺរ៉ុប​ថា ដំណើរការ​ស្វែងរក​ការពិត​របស់​ខ្លួន ពី​សិទ្ធិមនុស្ស និង​សិទ្ធិ​ការងារ មិនមែន​រឿង​នយោបាយ
Sat,08 June 2019 (Time 03:23 PM)
ដោយ ៖ សោភ័ណ (ចំនួនអ្នកអាន: 1018នាក់)


ភ្នំពេញៈ ឯកអគ្គរដ្ឋទូត​សហភាព ​អឺរ៉ុប​ប្រចាំ​កម្ពុជា លោក ចច អេដហ្កា ប្រាប់​សារព័ត៌ខ្មែរជាយដែន ​តាម​សារ​អេឡិចត្រូនិក​នៅ​ថ្ងៃទី៧ មិថុនា ថាបេសកកម្ម​ស្វែង រក​ការពិត​របស់​សហភាព​អឺរ៉ុប​មក កម្ពុជា ដែល​ជា​ផ្នែក​មួយ នៃ​ដំណើរការ​ពិគ្រោះ​យោបល់​ មុននឹង​ឈាន​ទៅ​រក​ការសម្រេច​ព្យួរ​ប្រព័ន្ធ​ អនុគ្រោះ​ពន្ធ EBA គ្រោង​នឹង​ចេញ ​សេចក្ដី​ថ្លែងការណ៍​សង្ខេប​ អំពី​ដំណើរ​ បេសកកម្ម​ស្វែងរក​ការពិត ​លើក​នេះ នៅ​ដើម​សប្ដាហ៍​ក្រោយ នៅ​ពេល​បិទ​បញ្ចប់​បេសកកម្ម​ របស់​ខ្លួន។

លោក​បដិសេធ​ ការផ្តល់​ព័ត៌មាន​លម្អិត អំពី​លទ្ធផល ​នៃ​ជំនួប​របស់​ប្រតិភូ​បេសកកម្ម​នេះ ជាមួយ​មន្ត្រី​ពាក់ព័ន្ធ ​នៃ​រដ្ឋាភិបាលក្រុងភ្នំពេញ និង​ភាគី​ពាក់ព័ន្ធ​ដទៃ​ទៀត​ ។ ក៏ប៉ុន្តែ​លោក​ថា សហភាព​អឺរ៉ុប តែងតែ ស្ដាប់​ដោយ​យកចិត្ត ទុកដាក់​ទៅ​ នឹង​អ្វី​ដែល​អាជ្ញាធរ​កម្ពុជា​ បាន​ប្រាប់​ពួកគេ ពាក់ព័ន្ធ​ នឹង​កង្វល់​នានា​ ជុំវិញ​បរិបទ EBA នេះ​។ លោក​ថា កង្វល់​របស់​សហភាព​អឺរ៉ុប​ គឺ​ពាក់ព័ន្ធ​ជាពិសេស​ ទៅ​នឹង​វិស័យ​នានា​ ដែល​កម្ពុជា ទំនងជា​បាន​រំលោភ​អនុសញ្ញា​អង្គការ​ពលកម្ម​អន្តរជាតិ និង​គោលការណ៍​ស្នូល​របស់​អង្គការ សហប្រជាជាតិ​ទាក់ទង ​ទៅ​នឹង​ការ​គោរព​សិទ្ធិមនុស្ស ដែល​ជា​ផ្នែក​មួយ​នៃ​លក្ខខណ្ឌ​ក្នុង​ការ​ផ្ដល់​ ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ របស់​អឺរ៉ុប​នេះ​។ លោក ចច អេដហ្កា សង្កត់ធ្ងន់ៗ​ថា ដំណើរការ​បេសកកម្ម​នេះ គឺ​ផ្ដោត​លើ​បញ្ហា​សិទ្ធិមនុស្ស និង​សិទ្ធិ​ការងារ​សុទ្ធសាធ និង​ថា​មិនមែន​ជា​រឿង​នយោបាយ ​នោះ​ឡើយ៕

 

ប្រតិភូសហភាព អឺរ៉ុបដែលបានបំពេញ បេសកកម្មស្វែងរកការពិត នៅកម្ពុជា នឹងជួបជាមួយគ្រប់ភាគី ពាក់ព័ន្ធរួមមាន មន្រ្តីរដ្ឋាភិបាល អង្គការសង្គមសុីវិល សហជីព និងសមាគមន៍រងគ្រោះដីធ្លី នៅក្នុងអំឡុងសប្តាហ៍នេះ ។ 

 

បេសកកម្ម សហភាពអឺរ៉ុបលើកនេះ ត្រូវបានក្រុមអង្គការសង្គមសុីវិល ចាត់ទុកថា ជាព្រឹត្តិការណ៍ដ៏សំខាន់ ពីព្រោះរបាយការណ៍នេះ នឹងត្រូវយកជាមូលដ្ឋានរឹងមាំ សម្រាប់គណៈកម្មការសហភាពអឺរ៉ុប ក្នុងការសម្រេចចិត្ត ព្យួរ ឬមិនព្យួរ ប្រពន្ធអនុគ្រោះព័ន្ធ EBA ពីកម្ពុជា នៅក្នុងរយពេលប៉ុន្មានខែ ខាងមុខទៀតនេះ ។ 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1354 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8503 នាក់
ខែនេះ :
28056 នាក់
3 ខែនេះ :
61889 នាក់
សរុប :
2512596 នាក់