ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
តើមន្រ្តីជំនាញពេទ្យសត្វ បានចាត់វិធានការដើម្បីទប់ស្កាត់ដែរទេ ហេតុអ្វីក៏ការនាំចូលជ្រូកក្រហម ពីប្រទេសវៀតណាមល្មើសច្បាប់នៅតែបន្តនាំ ចូលមកដូចហែរកឋិនយ៉ាងដូច្នេះ
Fri,12 July 2019 (Time 12:54 PM)
ដោយ ៖ សុភក្តិ (ចំនួនអ្នកអាន: 1181នាក់)


ស្វាយរៀង ៖ មានកសិករចឹញ្ចិមជ្រូកជាច្រើនផ្ទុះការតវ៉ារហូតចេញឃាត់ឡានដឹកជ្រូកក្រហមនាំចូលពីវៀតណាមដោយខ្លួនឯងហើយហៅជំនាញខាងកសិកម្មមកជួយដោះស្រាយ តែទីបំផុត គ្មានបានសាច់ការអ្វីឡើយ។

ការបញ្ហានាំចូលជ្រូកនេះ ត្រូវបានគេរាយការណ៍ថា៖ មានលួចនាំចូលតាមច្រកព្រំដែនសំខាន់ៗច្រើននៅ ខេត្តស្វាយរៀង ខេត្តកណ្ដាល ខេត្តតាកែវ និងខេត្តព្រៃវែង ដោយឈ្មួញនាំចូលខ្លះមិនមានច្បាប់ទម្លាប់សោះឡើយ ខ្លះមានច្បាប់តែដឹកលើស (ដឹកលើសឧទាហរណ៍ថា អនុញ្ញាតឡានហ្នឹងដឹក១០០ក្បាល តែគេដឹកដល់២៥០ក្បាលអញ្ចឹងទៅ)។ ឈ្មួញខ្លះគេដឹកត្រង់ចូលទៅកន្លែង សត្វឃាត នៅភ្នំពេញ ខ្លះគេដឹកយកទៅស្តុកទុកសិន ហើយក្រោយមកបន្តដឹកចេញតិចៗ ដូចរូបភាពដើរទិញជ្រូកពីកសិករបានយកមកលក់ដូច្នេះដែរ។

 

បើនិយាយពីតម្លៃវិញជ្រូកក្រហមនាំមកពីវៀតណាមគេលក់ថោកៗ ជាងតម្លៃជ្រូកក្នុងស្រុក ដោយជ្រូកក្នុងស្រុកពីមុនតម្លៃ ១kg ប្រមាណ ៨ពាន់រៀល តែឥឡូវធ្លាក់មកត្រឹម ១kg ៥៨០០រៀល រីឯជ្រូកក្រហមនាំពីវៀតណាមគេលក់ ១kg ៥១០០រៀល《រឿងអីមិនលក់ថោក បើជ្រូកវាអន់ ហើយលួចនាំចូលបានទៀតនោះ》 នេះហើយដែលធ្វើឲ្យកសិករយើងត្រូវខានបង់ ឡុងចុងដើមទុននោះ។ កសិករនិយាយថា 《ជ្រូកចេះតែចុះថោក ឯចំនីជ្រូកនៅតែថ្លៃ រឿងអីមិនងាប់អ្នកចឹញ្ចិម ហើយជ្រូកក្រហមនេះនៅវៀតណាមគេមិនហូបទេ ហើយគេក៏ហាមដែរ》។កសិករនៅខេត្តកណ្ដាលបាននិយាយដោយផ្ទាល់ថា 《ខំចាប់ឡានដឹកជ្រូកឲ្យជំនាញ តែឥឡូវគេរត់ការឲ្យទៅអស់》។《ដល់ពេលផ្អើលសូមកុំប្រើរូបភាពទៅ១០ ចាប់១》

 

បើមានតែមន្ដ្រីរបៀបនេះនោះ ច្បាស់ណាស់ជាតិក៏ខ្ទេច រាស្រ្តក៏ស្លាប់ 《ល្មមៗបានហើយអស់លោក កុំបំផ្លាញតទៅទៀតអី》ឈ្មួញចេះតែបំផ្លាញ មន្ដ្រីខ្លះចេះតែកិបកេងក្លែងបំភ្លៃ 《 អាណិតថ្នាក់ដឹកនាំផងអស់លោកអើយ លោកខិតខំណាស់ដើម្បីប្រជាជន និងជាតិ》បើមិនជួយកុំបំផ្លាញ។

 

ឥឡូវសុំមិននិយាយច្រើនទៀតទេ តែនឹងនិយាយឲ្យអស់តាមTV និងបង្ហាញរូបភាពសកម្មភាពដឹកជ្រូកក្រហម មានទាំងឡានទំនើបបិទគូទ មានទាំងឡានផ្លាកលេខវៀតណាម ហើយចូលដីខ្មែរប្ដូរមកផ្លាកលេខខ្មែរ រូបកសិករចេញឃាត់ឡានជាដើម ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1245 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8394 នាក់
ខែនេះ :
27947 នាក់
3 ខែនេះ :
61780 នាក់
សរុប :
2512487 នាក់