ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
សម្តេច​តេ​ជោ ទោះបី​ឡើង​ភ្នំភ្លើង​ក៏​ត្រូវ​ទៅ​ទីក្រុង​ហ្សឺ​ណែវ​បង្ហាញ​វឌ្ឍនភាព​ពី​បញ្ហា​សិទ្ធិ​មនុស្ស​របស់​កម្ពុជា​នៅ UN
Tue,02 July 2019 (Time 08:37 AM)
ដោយ ៖ សិរីវុឌ្ឍិ (ចំនួនអ្នកអាន: 1023នាក់)


រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋនាយក​រដ្ឋមន្ត្រី​បាន​អះអាង​ថា ទោះបីជា​ត្រូវ​ឡើង​ភ្នំភ្លើង​យ៉ាងណា​ក៏​ដោយ ក៏​ត្រូវ​ទៅ​ទីក្រុង​ហ្សឺ​ណែវ​ដែរ ព្រោះ​ដើម្បី​បង្ហាញ​ពី​វឌ្ឍនៈភាព​ពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ឲ្យ​អង្គការសហប្រជាជាតិ (UN) បានដឹង​ច្បាស់ ។ សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ក្នុង​ពិធី​ផ្ទេរ​ការ​គ្រប់គ្រង​សាលា​ពិការ គ ថ្លង់ ឱ្យ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​វិញ នា​ព្រឹក​ថ្ងៃ​ទី​០១ ខែកក្កដា​នេះ ថាស​ម្តេច​នឹង​ចូ ល​រួម​បង្ហាញ​វឌ្ឍនភាព​នៃ​ដំណើរ​សិទ្ធិ​មនុស្ស​របស់​កម្ពុជា​នៅ​ទីស្នាក់ការ​សិទ្ធិ​មនុស្ស​របស់ អង្គការសហប្រជាជាតិ នៅ​ថ្ងៃ​ទី​៤ ខែកក្កដា​ខាង​មុខ​នេះ ។

 

សម្តេច​បញ្ជាក់​ថា​៖«​ថ្ងៃ​ទី​៤ កក្កដា​នេះ ខ្ញុំ​នឹង​ទៅ​អាន​ស​ន្ទ​ករ​ថា នៅ​ទីស្នាក់ការ​សិទ្ធិ​មនុស្ស​នៅ​ទីស្នាក់ការ​អង្គការ​សហ​ប្រជា​តិ ដើម្បី​បង្ហាញ​ពី​វឌ្ឍនភាព​នៃ​ដំណើរការ​សិទ្ធិ​មនុស្ស​របស់​កម្ពុជា វា​យ៉ាង​ដូច្នេះ​» ។ សម្តេច​តេ​ជោ​បាន​គូសបញ្ជាក់​ថា ៖«​ខ្ញុំ​មិនដឹង​ថា មាន​បាតុកម្ម​ប្រឆាំង​នឹង​ខ្ញុំ​ឬ​អត់ តែ​ទោះ បី​ជា​ឡើង​ភ្នំភ្លើង​ក៏​ខ្ញុំ​ទៅ​ទីក្រុង​ហ្សឺ​ណែវ​ដែរ ។ ខ្ញុំ​មិន​ចង់​ធ្វើ​ជា​គ្រូ​ព្រាន​ប្រដៅ​នរណា​ទេ ។ តែ​ក៏​មិន​ចង់​ឲ្យ​នរណា​មក​ធ្វើ​ជា​គ្រូ​ព្រាន​ប្រដៅ​សម្រាប់​យើង​ដែរ ក្នុង​ឋានៈ ជា​រដ្ឋ ឯករាជ្យ និង​អធិបតេយ្យ ! ហើយ​ខ្ញុំ​មិនដឹង​ថា មាន​បាតុកម្ម​ប្រឆាំង​ខ្ញុំ ឬ​អត់ ? តែបើ ទោះបីជា ឡើង​ភ្នំភ្លើង​ក៏​ខ្ញុំ​ទៅ​ហ្សឺ​ណែវ​ដែរ ។ ដោយ​ល្ងាច​ម៉ោង​៤​ថ្ងៃ​ទី ០៤ ខែកក្កដា ខ្ញុំ​នឹង​ជួប ពលរដ្ឋ​ខ្មែរ​យើង​ប្រមាណ​ជា​៧០០​នាក់ ព្រោះ កន្លែង​ក៏​ពិបាក ហើយ ម្យ៉ាងទៀត​ចំ ថ្ងៃ​ធ្វើការ ដែល​ខ្ញុំ​នឹង​ជួប​ពួក​និស្សិត និង​ពលរដ្ឋ​ខ្មែរ​យើង ដែល រស់នៅ​ប្រទេស នៅ​អឺរ៉ុប​» ។

 

ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​តេ​ជោ​ក៏​បាន​រំលឹក​ថា កាលពី​ទៅ​ទីក្រុង​ហ្សឺ​ណែវ​លើក​មុន​ថា គេ​ធ្វើ​បាតុកម្ម ប៉ុន្តែ​ដល់​ពេល​ទៅ​ដល់​អត់​មាន​អ្នក​ណា​ធ្វើ​បាតុកម្ម​នោះ​ទេ ។ ដែល​ចំណុច​នេះ​ធ្វើ​ឲ្យ មាន​ច​ម្ង​ល់​ទៅ​វិញ ។ សម្តេច​ក៏​បាន​អំពាវនាវ​ដល់​អ្នកប្រឆាំង​ដែល​រស់នៅ​ទីក្រុង​ហ្សឺ​ណែវ​ចេញ​មក​តទល់​ជាមួយ​ក្រុម​អ្នកគាំទ្រ​រាជរដ្ឋាភិបាល​មើល​ថា តើ​វា​យ៉ាងម៉េច ? ។ សម្តេច​ក្រុម​អ្នក​ធ្វើ​បាតុកម្ម​មាន​ចំនួន​តិច​ជាង​ក្រុម​អ្នក​ស្វាគមន៍​នាយក​រដ្ឋមន្ត្រី​របស់​ប្រទេស​នោះ​ទេ ។ សម្តេច​បាន​ចំអក​ទៅ​ក្រុមប្រឆាំង​ថា សម្តេច​បាន​ប្រកាស​ពី​គម្រោង​ទៅ​ទីក្រុង​ហ្សឺ​ណែវ​រយៈពេល​ច្រើន​ថ្ងៃ​មក​ហើយ ដួ​ច្នេះ​អាច​ប្រមូល​មនុស្ស​ដែល​មាន​និ​ន្ន​ការ​ប្រឆាំង​បាន​សម្រាប់​ធ្វើ​បាតុកម្ម ហើយ ។ សម្តេច​ថា ៖«​មក​ធ្វើ​បាតុកម្ម​មក ដើម្បី​ប្រមូល​រឿង​បាន​ឲ្យ​ច្រើន​កាន់តែ​ល្អ ខ្ញុំ​មិន​ឌឺ​ឲ្យ​អ្នក​ណា​ទេ​» ។

 

សូម​ជម្រាប​ថា សម្តេច​តេ​ជោ​បាន​ថ្លែង​ដូច្នេះ​តែ​៣​ថ្ងៃ​ប៉ុណ្ណោះ មុន​ពេល​សម្តេច​នឹង អញ្ជើញ ឡើង​ថ្លែងការណ៍​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា នៅ​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស របស់ អង្គការសហប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺ ណែវ ប្រទេស​ស្វី​ស នា​ថ្ងៃ​ទី​០៤ ខែកក្កដា​នេះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
640 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7789 នាក់
ខែនេះ :
27342 នាក់
3 ខែនេះ :
61175 នាក់
សរុប :
2511882 នាក់