បែកធ្លាយព័ត៌មានថា មន្ត្រីច្រកព្រំដែន យកលុយពីឈ្មួញ៣មុឺនរៀល បើក ដៃឲ្យនាំចូលជ្រូក ពីវៀតណាមដោយសេរី
ស្វាយរៀង៖ ខណៈពេលដែលប្រទេសវៀតណាមកំពុងផ្ទុះជំងឺដ៏កាចសាហាវលើសត្វជ្រូក( ជំងឺប៉េសជ្រូកអាហ្វ្រិក) អាជ្ញាធរវៀតណាមបានកប់ជ្រូករស់រាប់រយពាន់ក្បាលតាមការផ្សាយព័ត៌មានក៏ដូចបណ្តាញសង្គមហ្វេសបុកមួយចំនួននាពេលថ្មីៗនេះរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានប្រកាសទប់ស្កាត់និងហាមដាច់ខាតការនាំជ្រូកពីប្រទេសជិតចូលមកកម្ពុជាយ៉ាងណាក៏ដោយនៅតែមានការនាំជ្រូករស់ចូលដដែលៗអត់ខ្វល់។
ជាក់ស្តែងនៅព្រឹកថ្ងៃទី១៣ខែមីនាឆ្នាំ២០១៩នេះក្រុមចល័តការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តស្វាយរៀងបានធ្វើការឃាត់រថយន្តកូរ៉េមួយគ្រឿងមានជ្រូក១៨ក្បាលដឹកឆ្លងពីប្រទេសវៀតណាមមកទឹកដីកម្ពុជាតាមច្រកទ្វារតំបន់ព្រំដែនខ្សែដែកស្ថិតក្នុងឃុំត្រស់ស្រុករមាសហែកខេត្តស្វាយរៀងគោលដៅចូលទៅទឹកដីខេត្តព្រៃវែង។
បើតាមអ្នកបើករថយន្តដឹកជ្រូកដែលត្រូវសមត្ថកិជំនាញ់ឃាត់បាននោះបានប្រាប់ឲ្យដឹងថា៖គាត់មិនមែនជាម្ចាស់ជ្រូកទេគ្រាន់តែរកស៊ីដឹកជ្រូកអោយគេប៉ុណ្ណោះដោយក្នុងមួយក្បាលឈ្នួលដឹក៣ម៉ឺនរៀល ហើយម្ចាស់នៅស្រុកមេសាងខេត្តព្រៃវែងដែលមានឈ្មោះ រ៉ា និង ឈ្មោះ សៅ គេអោយដឹកទៅមេសាង។ លោកបានបន្តទៀតថា៖មានរថយន្តជាច្រើនគ្រឿងក្នុងមួយថ្ងៃៗចូលដឹកជ្រូករស់តាមច្រកទ្វារតំបន់ព្រំដែនខ្សែដែកនេះដោយបង់លុយអោយខាងនគរបាលឈរជើងច្រកទ្វារតំបន់ព្រំដែនខ្សែដែកនេះក្នុងមួយរថយន្ត៣ម៉ឺនរៀលនិងទាហាន២ម៉ឺនរៀលក្រៅពីនេះមានខាងគយច្រកទ្វារបង់ក្នុង១ខែ៤០០.០០០រៀលនិងគយនៅពានភ្លើងស្រុកកំចាយមាខេត្តព្រៃវែងផងដែរ ទើបអាចដំណើរការរកស៊ីបាន។
បើលោក ណាង មន្ត្រីពេទ្យសត្វបានប្រាប់ក្រុមអ្នកសារព័ត៍មានឱ្យដឹងថា៖ការចុះចាប់រថយន្តដឹកជ្រូកនេះគឺស្ថិតនៅខាងជើងប៉ុស្តិ៍ច្រកទ្វារតំបន់ព្រំដែនចំងាយ៣០០ម៉ែត្រ ជាចេញច្រកទ្វារតំបន់ព្រំដែនខ្សែដែក។
បើតាមលោក ថាច់ រតនា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តស្វាយរៀងបានប្រាប់ក្រុមអ្នកសារព័ត៍មានឱ្យដឹង នៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩នេះថា ៖ សមត្ថកិច្ចជំនាញរបស់លោបានធ្វើការឃាត់រថយន្តដឹកសត្វជ្រូករស់បានចំនួន១៨ក្បាលយកមករក្សាទុកនៅមន្ទីរកសិកម្មខេត្តស្វាយរៀងដើម្បីអនុវត្តបច្ចេកទេស បូមឈាមជ្រូកទាំងអស់នោះយកទៅពិសោធនៅរាជធានីភ្នំពេញ។
លោកប្រធានមន្ទីរបានបន្តទៀតថា៖បើបូមឈាមសត្វជ្រូកទាំងនោះយកទៅពិសោធហើយរកឃើញថាមានជំងឺនោះត្រូវតែកម្ទេចចោលតែម្តងតែបើគ្មានជំងឺគឺធ្វើការផាកពិន័យតាមផ្លូវច្បាប់ ។
លោក ថាច់ រតនា បានបញ្ជាក់ទៀតថា៖បើតាមគោលការណ៍របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទគឺបិទទាំងស្រុងមិនអនុញ្ញាតិអោយនាំសត្វជ្រូកចូលមកប្រទេសកម្ពុជាទៀតទេដោយសារប្រទេសវៀតណាមកំពុងតែផ្ទុះជំងឺដ៏កាចសាហាវនៅលើសត្វជ្រូកនិងអាចឆ្លងមកមនុស្ស។ពាក់ព័ន្ធករណីខាងលើនេះលោកមេប៉ុស្តិ៍ប្រចាំច្រកទ្វារតំបន់ព្រំដែនខ្សែដែកបានប្រាប់ក្រុមអ្នកសារព័ត៍មាន យើងតាមទូរស័ព្ទថា ៖ ប៉ុស្តិ៍លោកពុំបានបើកអោយមានការដឹកជ្រូកចូលដូចក្រុមមន្ត្រីនិងអ្នកបើករថយន្តនោះថាលោកគ្មានសិទ្ធបើកអោយនាំជ្រូកចូលទេហើយការចាប់ក៏មិនបាននៅច្រកដែរចាប់ឆ្ងាយពីច្រកធ្វើចឹងធ្វើអោយលោកងាប់ហើយ។
សំនួរសួរថា ៖ អ្នកដឹកជ្រូកប្រាប់ថាចូលតាមច្រកទ្វារតំបន់ខ្សែដែកតែសមត្ថកិច្ចនគរបាលព្រំដែនប្រកែកថាមិនឱ្យជ្រូកចូលតើជ្រូកទាំង១៨ក្បាលនេះចុះមកពីឋានសួគាររឺយ៉ាងណាវិញព្រះ?
សូមរំលឹងឡើងវិញដែរថា៖ ពីរសប្តាហ៍កន្លងទៅនេះក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទក៏ដូចអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វបាន ចាត់វិធានការម៉ឺងម៉ាត់មួយដោយលែងឲ្យអ្នករកស៊ីនាំជ្រូកចូលពីវៀតណាមទោះជាក្នុងលក្ខខណ្ឌណាក៏ដោយ។លោកតាន់ផាន់ណារ៉ាអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វបានប្រាប់ខ្មែរជាយដែននៅព្រឹក ថ្ងៃទី៨ខែមីនានេះថាយើងបានដាក់វិធានការដោយសហការជាមួយមន្ត្រីពេទ្យសត្វខេត្តទាំងអស់នៅជាប់ព្រំដែនវៀតណាមគឺលែងឲ្យមានជ្រូកមកពីវៀតណាមលមកជាដាច់ខាត។បើមានលួចនាំចូលដោយប្រការណាមួយត្រូវចាប់ផាកពិន័យយ៉ាងចាស់ដៃ។ ករណីចាប់បានក៏ត្រូវឲ្យពេទ្យសត្វដែលចាប់បាននោះបូមឈាមជ្រូកដែលចាប់នេះមកវិភាគរកមើលមេរោគ។មិនថាមេរោគប៉េស្តជ្រូកអាហ្វ្រិកទេ គឺមេរោគអ្វីក៏ដោយត្រូវតែបំផ្លាញជ្រូកនោះចោលតែម្តង។
លោកថាពីរសប្តាហ៍មកនេះក្រុមពេទ្យសត្វយើងប្រចាំនៅស្រុកតំបែរខេត្តត្បូងឃ្មុំចាប់បានជ្រូកជិត២០០ក្បាលដែលឈ្មួញលួចដឹកមកពីវៀតណាមហើយត្រូវបានបំផ្លាញចោលតែម្តង។អ្នកចិញ្ចឹមជ្រូកក្នុងស្រុករាប់រយកសិដ្ឋានមានការព្រួយបារម្ភរឿងជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ។ព្រួយខ្លាចក្រែងវាឆ្លងមកដល់កម្ពុជា។
ទន្ទឹមនេះក្រសួងបានដាក់ចេញនូវវិធានការចំនួន៤ ឲ្យក្រុមហ៊ុន ឬអាជីវករដែលធ្វើអាជីវកម្មសត្វជ្រូក និងសត្វគោ-ក្របី នាំចូល និងនាំឆ្លងកាត់កម្ពុជា ត្រូវអនុវត្តតាមនីតិវិធី និងលក្ខខណ្ឌចំនួនបួន។
ក្នុងនោះ១. ជាក្រុមហ៊ុនស្របច្បាប់ដែលបានចុះបញ្ជីពាណិជ្ជកម្ម និងមានប័ណ្ណប៉ាតង់សុពលភាព ។២.ត្រូវមានទីតាំងប្រមូលផ្ដុំ និងបំប៉នសត្វ ដែលទទួលស្គាល់ដោយសមត្ថកិច្ចជំនាញ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។
៣.ត្រូវចុះកិច្ចសន្យាបច្ចេកទេសជាមួយអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វនិងត្រូវធានាអនុវត្តកិច្ចសន្យានេះ ឲ្យបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស និងការធ្វើចត្តាឡីស័កនិងទី៤,
ត្រូវភ្ជាប់មកជាមួយនូវវិញ្ញាបនបត្រ បញ្ជាក់សុខភាពសត្វ នៃប្រទេសនាំចេញជាភាសាអង់គ្លេស ក្នុងពេលដឹកជញ្ជូន៕